ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួនជនដៃដល់បានហើយ ករណីសម្លា.ប់នារីខ្មែរវ័យក្មេងម្នាក់ ក្នុងសណ្ឋាគារមួយនៅខណ្ឌបឹងកេងកង កាលពីម្សិលមិញ

22 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​បឹង​កេងកង សហការ​ជាមួយ​កម្លាំងនគរបាលស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និងកម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​អគ្គស្នងការ​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​ជន​ដៃដល់ ជា​ជនជាតិ​កូរ៉េ​បាន​ហើយ នៅ​ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​បឹង​កេងកង សហការ​ជាមួយ​កម្លាំងនគរបាលស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និងកម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​អគ្គស្នងការ​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​ជន​ដៃដល់ ជា​ជនជាតិ​កូរ៉េ​បាន​ហើយ នៅ​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៥​នេះ នៅ​សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យ​ឈ្មោះ Lee Tai Sik ភេទ​ប្រុស អាយុ ៤៣ឆ្នាំ ជនជាតិកូរ៉េ​ខាងត្បូង ត្រូវ​បាន​នាំ​ខ្លួន​មកធ្វើការ​សាកសួរ និងចាត់ការតាមច្បាប់បន្តទៀត ។

សូម​បញ្ជាក់​ថា ករណី​ឃា​.​ត​កម្មនេះ​ដែរ បង្ក​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៦​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៥ នៅ​ចំណុច​ក្នុង​បន្ទប់​ជាន់​ទី​០២ នៃ​អូ​តែ​ល​«​ហូ​ម​ឈី​ក​» នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២៨២ ក្នុង​សង្កាត់​បឹង​កេងកង​ទី​០១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

នារី​រង​គ្រោះ​មានឈ្មោះ ឃី​ម ពេជ្រ​ដា​លី​ស អាយុ​២៤​ឆ្នាំ សញ្ជាតិ​ខ្មែរ ។ តាម​ប្រភព​ព័ត៌មាន​ពី​តាម​កាមេរ៉ា​សុវត្ថិភាព បាន​បង្ហាញ​ថា មាន​បុរស​ជា​ជនបរទេស​ម្នាក់ និង​នារី​វ័យក្មេង​ម្នាក់ បាន​នាំ​គ្នា​មក​បើក​បន្ទប់​ស្នាក់​នៅ​ចំណុច​សណ្ឋាគារ​ខាងលើ កាលពី​វេលា​ម៉ោង​០៣​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៥ រួច​ក៏​ឡើង​ទៅ​បន្ទប់​នៅ​ជាន់​ទី​០២ បាត់​តែ​ម្តង ។ លុះ​មក​ដល់​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៥ ជនសង្ស័យ​បាន​ចុះ​ពីលើ​បន្ទប់​តែ​ម្នាក់ឯង រួច​ដើរ​ចេញពី​សណ្ឋាគារ គេចខ្លួន​បាត់​តែ​ម្តង ។

ប្រភព​ពី​បុគ្គលិក​ផ្នែក​អនាម័យ បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃខែ​ឆ្នាំ​ដដែល គាត់​បាន​ឡើង​ទៅ​លើ​បន្ទប់ គោលបំណង​ដើម្បី​រៀបចំ​បន្ទប់​អោយ​ស្អាត​ឡើង​វិញ ប៉ុន្តែ​ខណៈ​ពេល​ដែល​គាត់​ដើរ​ដល់​ខាង​មុខ​បន្ទប់ គឺ​បានឃើញ​ទ្វារ​មិន​បាន​ចាក់​គន្លឹះ​សោ​ទេ ដោយ​គាត់​ស្មានថា ភ្ញៀវ​បាន​ចេញពី​បន្ទប់​អស់ហើយ ទើប​គាត់​បាន​ចូល​ទៅ​ខាងក្នុង នឹង​បាន​បោសសម្អាត​នឹង​ជូត​ឥដ្ឋ ស្រប​ពេល​នោះ គាត់​បាន​អោន​ជូត​ក្រោម​គ្រែ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​សាកស​.​ព​នារី​រង​គ្រោះ នៅ​ខាងក្រោម​គ្រែ​ប្រអប់​តែ​ម្តង​។ ភ្លាម​ៗ​នោះ គាត់​បាន​ប្រញាប់​រត់​ចុះ​ទៅ​ក្រោម ដើម្បី​អោយ​អ្នកគ្រប់គ្រង​សណ្ឋាគារ​ជួយ​បន្ត​រាយការណ៍​ជូន​សមត្ថកិច្ច ចុះ​មក​អន្តរាគមន៍ ។

បន្ទាប់​ពី​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចក្ខុ និង​កោសល្យវិច័យ បាន​ត្រួតពិនិត្យ​ស​.​ពរក​ឃើញ​ថា ស​.​ព​ត្រូវ​បាន​ស្លា​.​ប់​ដោយសារ​ថប់ដង្ហើម (​យក​ខ្នើយ​ខ្ទប់​មុខ​) និង​បានឃើញ​ស្រោមអនាម័យ​ចំនួន​០២ បន្សល់​នៅ​ក្នុង​បន្ទប់ (​ប្រើប្រាស់​រួច​) ។ ចំណែក​ស​.​ព ត្រូវ​បាន​សមត្ថកិច្ច​វេច​ខ្ចប់​យក​ទៅ​វត្ត​កប់​ស្រូវ នៅ​ឯ​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ។ រីឯ​ជនសង្ស័យ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​អគ្គស្នងការ​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ បើក​ការ​ស្រាវជ្រាវ​រហូត​ឃាតខ្លួន​ជនសង្ស័យ​បាន​ក្នុង​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល នាំ​យក​មក​សាកសួរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ