ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រាជធានី​ភ្នំពេញ​ចិញ្ចឹមសត្វ​ជាង​៣០​ម៉ឺន​ក្បាល​ ​សុនខ​ជិត​១០​ម៉ឺន​ក្បាល និង​ឆ្មា​ជិត​២​ម៉ឺន​ក្បាល​

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ភ្នំពេញគឺជា​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​មជ្ឈមណ្ឌល​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និង​ការទូត ដែល​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​…

រាជធានី​ភ្នំពេញ ​៖ ភ្នំពេញគឺជា​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​មជ្ឈមណ្ឌល​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និង​ការទូត ដែល​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ ។

រាជធានី​ភ្នំពេញ មាន​ផ្ទៃដី​សរុប ៦៩៥,៤៦​គីឡូ​ម​ម៉ែត្រ មាន​១៤​ខណ្ឌ​, ១០៥​សង្កាត់ និង​៩៥៣​ភូមិ មាន​ប្រជាពលរដ្ឋ​រស់នៅ​សរុប ១.៨៤១.៦៦៦ ស្រី ៩៥៤.៤៧២ ស្ថិត​នៅ​ភាគ​ខាងត្បូង នៃ​ប្រទេស​កម្ពុជា ត្រង់​ទន្លេចតុមុខ ជា​ចំណុចប្រសព្វ​រវាង ទន្លេមេគង្គ​លើ ទន្លេមេគង្គ​ក្រោម ទន្លេសាប និង ទន្លេបាសាក់ ដែល​មាន​ព្រំប្រទល់​ខាងលិច​ទល់​នឹង​ស្រុក​អង្គស្នួល ខាងកើត​ទល់​នឹង​ក្រុង​អរិយ​ក្សត្រ ស្រុក​គៀនស្វាយ ខាងជើង​ទល់​នឹង​ស្រុក​មុខកំពូល ស្រុក​ពញាឮ ខាងត្បូង​ទល់​នឹង​ស្រុក​កណ្តាលស្ទឹង ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

យោង​តាម​របាយ​ការ​ណ៍របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ​២០២៤​កន្លង​មកនេះ ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​បាន និង​កំពុង​ចិញ្ចឹមសត្វ​សរុប​ចំនួន​៣៣៣.៧៣៨​ក្បាល (​ថយ​ចុះ​១៣២.១៣៧​ក្បាល ) ក្នុង​នោះ សត្វ​គោ​៤.១៧៨ ក្បាល​, ក្របី​១៣០​ក្បាល​, ជ្រូក​២.០១៨​ក្បាល​, សេះ​៥​ក្បាល​, ពពែ​៦៥​ក្បាល​, ចៀម ២៨០​ក្បាល​, ទន្សាយ​៩០០​ក្បាល​, ឆ្កែ​៨១.៩៣៦​ក្បាល​, ឆ្មា​១៩.៥១១​ក្បាល​, មាន់​១៧៥.៨០៤​ក្បាល​, ទា ៤៨.៧១៨​ក្បាល និង​ក្ងាន​១៩៣​ក្បាល​។ ចំពោះ​ស្ថានភាព​សត្វ​ឈឺ ព្យាបាល​សត្វ​សរុប ៥៣៩​ក្បាល​ក្នុង​នោះ (​គោ​២១ ក្បាល​,​ជ្រូក​៨​ក្បាល​, ឆ្កែ​២៤៧​ក្បាល​, ឆ្នា​២០៨​ក្បាល​, មាន់​៥៥​ក្បាល កើន​១១៣​ក្បាល​) និង​សត្វ​ស្លាប់ សរុប​៩​ក្បាល (​ឆ្កែ​១​ក្បាល មាន់​៨​ក្បាល កើន​១​ក្បាល​)​។

យោង​តាម​របាយ​ការ​ណ៍ដដែល​បានឱ្យ​ដឹង​ទៀត​ថា វិធានការ​ការពារ​ជំងឺឆ្លង​សត្វ ដោយ​មានការ​ចុះ​ត្រួតពិនិត្យ ទប់ស្កាត់​បទល្មើស និង​ការ​ចុះ​ធ្វើ​វិធាន បសុព្យាបាល​ពី​ក្រុម​មន្ត្រី​បសុពេទ្យ ជំងឺឆ្លង​សត្វ​មិន​មាន​កើតឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទេ​។ ការ​ចុះ ពិនិត្យ សុខភាព​សត្វ និង​ផលិតផល​សត្វ ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​សត្វ និង​ការ​ធ្វើ​ជីវ​សុវត្ថិភាព​បាញ់ ថ្នាំ​សម្លាប់​មេរោគ​ត្រូវ​បាន​អនុវត្ត​ជាក់ស្តែង​នៅ​តាម​កសិដ្ឋាន សត្តឃាតដ្ឋាន ទីតាំង​ចិញ្ចឹមសត្វ​ជា​លក្ខណៈ គ្រួសារ នៅ​តាម​ទីផ្សារ ទី​សាធារណៈ និង​កន្លែង​កែ​ច្នៃ​ផលិតផល​សត្វ ដោយ​ទទួល​បាន​លទ្ធផល​ដូច​តទៅ​៖ ការ​ចាក់​វ៉ាក់សាំង​សត្វ​គោ ឆ្កែ ឆ្មា មាន់ សរុប​ចំនួន ៦៥៣​ក្បាល (​កើន ១២២​ក្បាល​) នៅ​ក្នុង​នោះ ចាក់​វ៉ា​ក់ សាំង​សត្វ​គោ​សរុប​១៣៩​ក្បាល (​ដុំ​ពក​១៣៩​ក្បាល​), ចាក់​វ៉ាក់សាំង​សត្វ​ឆ្កែ ឆ្មា​សរុប ៣៥៩​ក្បាល (​ឆ្កែ ២៨០​ក្បាល​, ឆ្មា​៧៩​ក្បាល​) និង​ចាក់​វ៉ាក់សាំង​សត្វ​មាន់ សរុប​១៥៥​ក្បាល (​ញូ​កាស​១៥៥​ក្បាល​)​។ ធ្វើ​ជីវ​zindows សុវត្ថិភាព​បាញ់ថ្នាំ​សម្លាប់​មេរោគ​សរុប ចំនួន​១៨០​លើក (​កើន​៥៣​លើក​)​។