ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិធីសាស្ត្រ​ល្អ​ៗ​សម្រាប់​ចិញ្ចឹម​កូន ដែល​ឪពុក​ម្តាយ​ភាគច្រើន​មិន​ធ្លាប់​គិតដល់ !

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ មិន​ថា​អ្នកជា​ឪពុក​ម្តាយ​ថ្មី ឬ​ជា​ជើង​ចាស់​ទេ យើង​ទាំងអស់​គ្នា​ត្រូវការ​ជំនួយ ។ ការ​ចែករំលែក​យោបល់ គំនិត និង​ការ​អនុវត្ត​ល្អ​ៗ​ក្នុង​ការ​ចិញ្ចឹម​កូន គឺជា​រឿង​ល្អ​បំផុត…

រាជធានី​ភ្នំពេញ ៖ មិន​ថា​អ្នកជា​ឪពុក​ម្តាយ​ថ្មី ឬ​ជា​ជើង​ចាស់​ទេ យើង​ទាំងអស់​គ្នា​ត្រូវការ​ជំនួយ ។ ការ​ចែករំលែក​យោបល់ គំនិត និង​ការ​អនុវត្ត​ល្អ​ៗ​ក្នុង​ការ​ចិញ្ចឹម​កូន គឺជា​រឿង​ល្អ​បំផុត ។ ដូច្នេះ នៅ​ទី​នេះ គឺជា​វិធីសាស្ត្រ​ចិញ្ចឹម​កូន​ល្អ​ៗ​ចំនួន ១០ ដែល​ប្រហែលជា​អ្នក​មិន​ធ្លាប់​គិតដល់ ៖

១. ធ្វើ​ឱ្យ​សាមញ្ញ ៖ ឪពុក​ម្តាយ​តែងតែ​ចង់​បង្កើត​ច្បាប់​ក្នុង​ក្រុម​គ្រួសារ ដើម្បី​ឱ្យ​គ្រប់​គ្នា​គោរព​តាម ។ តាម​រយៈ​វិធី​នេះ អ្នក​នឹង​មាន​ភាព​ជាប់លាប់ ហើយ​កុមារ​នឹង​ដឹង​ពី​អ្វី​ដែល​ត្រូវធ្វើ ។ ប៉ុន្តែ​សូម​ធ្វើ​វា​ឱ្យ​សាមញ្ញ ដើម្បី​កូន​របស់​អ្នក​ងាយ​យល់​ច្បាស់ ។

២. កុំទៅ​តែ​ម្នាក់ឯង ៖ ការ​ចិញ្ចឹម​កូន​ទាមទារ​ការ​ខិតខំ​ប្រឹងប្រែង​ទាំងអស់​គ្នា ស្របគ្នា និង​មាន​ភាព​ជាប់លាប់ ។

៣. បង្កើន​ទម្លាប់ និង​ការ​ព្យាករណ៍ ៖ កុមារ​លូតលាស់​លើ​ការ​ព្យាករណ៍ ។ នៅ​ពេល​ដែល​ពួក​គេ​ដឹង​ពី​អ្វី​ដែល​ត្រូវ​រំពឹង (​ហើយ​អ្នកដឹង​ពី​អ្វី​ដែល​ត្រូវ​រំពឹង​) ភាព​តានតឹង​នឹង​លែង​សូវ​កើត​មាន ។

៤. ម្តងម្កាល អនុញ្ញាតិ​ឱ្យ​កូន​ធ្វើ​ជា​អ្នក​ទទួលខុសត្រូវ​ការងារ​ផ្ទះ ៖ សូម​ផ្តល់​សិទ្ធិ​ឱ្យ​កូន​ធ្វើ​ជា​អ្នកគ្រប់គ្រង​ការងារ​ក្នុងផ្ទះ​ម្តងម្កាល នោះ​អ្នក និង​កូន​របស់​អ្នក​នឹង​រៀនសូត្រ​បាន​នូវ​រឿងរ៉ាវ​ជា​ច្រើន ។

៥. លេង​ហ្កេ​ម​ជា​ក្រុម​គ្រួសារ​នៅ​ពេល​យប់ ៖ ចូរ​ឧស្សាហ៍​បង្កើត​ទម្លាប់​នេះ ដូច​ជា​ការ​លេងអុក ដើម្បី​ជួយ​ពង្រឹង​គំនិត ការ​មាន​ផែនការ ការ​មាន​ផ្លូវ​ក្រោយ និង​ជំនាញ​ដោះស្រាយ​បញ្ហា​ជាដើម ។

៦. សុំ​ទោស​នៅ​ពេល​អ្នក​ធ្វើ​ខុស ៖ មិន​ថា អ្នកជា​ឪពុក​ម្តាយ​នោះ​ទេ យើង​គួរ​ធ្វើ​ជា​គំរូ​តាម
អាកប្បកិរិយា​ល្អ ។ នៅ​ពេល​យើង​ខុស យើង​ត្រូវធ្វើ​ជា​ម្ចាស់​លើ​កំហុស ហើយ​សុំ​ទោស ។ បើ​អ្នក​មិន​ធ្វើ​ទេ កូន​អ្នក​ក៏​មិន​ធ្វើ​ដែរ ។

៧. ឱ្យ​កុមារ​ជួយ​បង្កើត​ច្បាប់ ៖ គ្រួសារ គឺជា​កន្លែង​ដែល​យើង​បង្រៀន យើង​ទាំងអស់​គ្នា​រៀន ហើយ​ការ​ដោះស្រាយ​បញ្ហា​ត្រូវ​បាន​អនុវត្ត ។ កុមារ​ដែល​ចូលរួម និង​បង្កើត​ច្បាប់​ដោយ​ខ្លួនឯង ច្រើន​តែ​ធ្វើ​បាន​ល្អ ហើយ​មិនសូវ​មាន​កំហុសឆ្គង ។

៨. បន្ធូរ​ច្បាប់​មួយ​ថ្ងៃ ៖ ចូរ​ចំណាយពេល​ចុង​ស​ប្តា​ហ៍ ហើយ​អនុញ្ញាត​ឱ្យ​ពួក​គេ​ជ្រើសរើស​អ្វី​គ្រប់យ៉ាង ៖ អាហារ (​ទោះបីជា​វា​ជា​ស្ករ​គ្រាប់​) សកម្មភាព (​អ្នក​ត្រូវ​តែ​ចូលរួម​) ម៉ោង​គេង (​គេង​យប់​បន្តិច​) ជាដើម ។ ប៉ុន្តែ​ពួក​គេ​នៅ​តែ​ត្រូវ​រក្សា​សុវត្ថិភាព​ឱ្យ​បាន​ល្អ​បំផុត ។

៩. មិនមែន​និយាយ​តែ​អំពី​កូន​នោះ​ទេ ៖ គ្រួសារ​រឹង​មាំ​ត្រូវ​បាន​សាងសង់​ដោយ​អាពាហ៍ពិពាហ៍​រឹង​មាំ ។ ទីបំផុត​ធាតុ​សំខាន់​បំផុត​នៃ​ជីវិត​គ្រួសារ គឺ​ទំនាក់ទំនង​រវាង​ម៉ាក់ និង​ប៉ា ។ នោះ​ជា​ការងារ​សំខាន់​បំផុត​មួយ ហើយ​កូន​របស់​អ្នក​នឹង​កាន់តែ​រីករាយ ។ សូម​ចំណាយពេល​នៅ​ជាមួយ​ប្តី​ប្រពន្ធ​របស់​អ្នក​ឱ្យ​មានគុណ​ភាព​ផង​ដែរ ។

១០. ផ្លាស់​ប្តូរ​យោបល់​ក្នុង​ការ​ចិញ្ចឹម​កូន ៖ ជជែក​គ្នា ដើម្បី​ផ្លាស់​ប្តូរ​យោបល់​ក្នុង​ការ​ចិញ្ចឹម​កូន​ជាមួយ​មិត្តភក្តិ និង​គ្រួសារ​ផ្សេង​ទៀត ៕ ប្រភព ៖ allprodad

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ។ លា​រៀនមាន​កម្មវិធី​អប់រំ និង​ថែទាំ​កុមារ​តូច ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់ទី ១២ ភាសា​ចិន​ទូទៅ និង​ភាសា​អង់គ្លេស​ទូទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៣០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ សម្រាប់​ការ​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ទី ៩ កុម្ភៈ ២០២៥ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕