ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ចូលរួម​អភិវឌ្ឍន៍​មូលធន​មនុស្ស ជីប ម៉ុង ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់ ជាមួយ សមាគម​សិស្ស​-​និស្សិត​អាហារូបករណ៍ អ​.​ម​.​ត

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ​៖ បន្ថែម​ពីលើ​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់ កាលពី​ឆ្នាំ​ ២០២៤ លើ​ការ​ឧបត្ថម្ភ​ជា​ថវិកា ១.៤ លាន​ដុល្លារ​រយៈពេល ៥​ ឆ្នាំ…

រាជធានីភ្នំពេញ ​៖ បន្ថែម​ពីលើ​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់ កាលពី​ឆ្នាំ​ ២០២៤ លើ​ការ​ឧបត្ថម្ភ​ជា​ថវិកា ១.៤ លាន​ដុល្លារ​រយៈពេល ៥​ ឆ្នាំ ក្រុមហ៊ុន ជីប ម៉ុង បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​ជាមួយ​សមាគម​សិស្ស​-​និស្សិត​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) ក្នុង​គោលបំណង​ចូលរួម​អភិវឌ្ឍន៍​សង្គម ជា​ពិសេស​មូលធន​មនុស្ស​នៅ​កម្ពុជា​ ។

ក្រុមហ៊ុន ជីប ម៉ុង ជា​ក្រុមហ៊ុន​ធំ​បង្អស់​មួយ​នៅ​ក្នុងស្រុក ដែល​មានកេរ្តិ៍ឈ្មោះ និង​គ្រឹះ​ដ៏​រឹង​មាំ​ជាង ៤០ ​ឆ្នាំ វិនិយោគ​គ្របដណ្តប់​វិស័យ​ធំ​ៗ​នៅ​កម្ពុជា រហូត​បង្កើត​បាន​ពាណិជ្ជកម្ម ១៣ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។ កន្លង​មក ក្រុមហ៊ុន ជីប ម៉ុង តែងតែ​ចូលរួម​ជាស​កម្ម​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្នុង​ការ​ផ្តល់​ត្រលប់​ទៅ​សង្គម​វិញ​លើ​វិស័យ​ជា​ច្រើន​រួម​មាន​វិស័យ​សុខាភិបាល អប់រំ បរិស្ថាន ទេសចរណ៍ ព្រមទាំង​សកម្មភាព​សង្គម និង​មនុស្សធម៌​ជា​ច្រើន​ទៀត ដើម្បី​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា និង​កិច្ចការ​សង្គម​ ។

វិស័យ​ចម្បង​មួយ​ដែល ជីប ម៉ុង ផ្តោត​សំខាន់ គឺ​វិស័យ​អប់រំ​ ។ ថ្ងៃនេះ​ក្រុមហ៊ុន ជីប ម៉ុង គ្រុប បាន​សម្រេច​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​ជាមួយ អ​.​ម​.​ត ស្ដី​ពី ការ​រៀបចំ​បង្កើត និង​ទទួល​កម្មវិធី​ទស​ន្ស​កិច្ច​សិក្សា ១ ដង ក្នុង​មួយ​ឆ្នាំ និង​កម្មសិក្សា​សម្រាប់​និស្សិត​ប្រមាណ ១០០ នាក់​ក្នុង ១ ឆ្នាំ សម្រាប់ សមាគម អ​.​ម​.​ត ដើម្បី​អាច​ឱ្យ​និស្សិត​ទទួល​បាន​ឱកាស​ទៅ​ទស​ន្ស​កិច្ច​សិក្សា​ទៅ​លើ​វិស័យ​ពាក់ព័ន្ធ នៅ​ក្នុង​ពាណិជ្ជកម្ម​ទាំងអស់​របស់ ក្រុមហ៊ុន ជីប ម៉ុង អំឡុង​ឆ្នាំ ២០២៥ ដល់ ២០២៦ ​។

បន្ថែម​ពី​នេះ​ទៀត ជីប ម៉ុង នឹង​ផ្តល់​កិច្ចសហការ​រៀបចំ​ជា​សិក្ខាសាលា​មួយ និង​វគ្គ​បណ្តុះបណ្តាល​ខ្លី​ៗ ជាមួយ​សមាគម អ​.​ម​.​ត សម្រាប់​ជា​អត្ថប្រយោជន៍​ដល់​និស្សិត​ដោយ​អញ្ជើញ វាគ្មិន ឬ​អ្នកជំនាញ ឬ​គ្រូឧទ្ទេស ចូលរួម​ចែក រំលែក​ចំណេះដឹង និង​បទ​ពិសោធ​លើ​ប្រធានបទ​ដែល​ពាក់ព័ន្ធ​ ។

សូម​ជម្រាប​ថា ការ​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​នេះ បាន​ចូលរួម​ក្រោម​វត្តមាន​ដ៏​ខ្ពស់​ខ្ពស់​របស់ ឯកឧត្តម សុខ ពុទ្ធិ​វុ​ធ អនុប្រធាន​សមាគម អ​.​ម​.​ត និង អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង កាលពី​ថ្ងៃ​អង្គារ ១៤ មក​រា ២០២៥ ដែល​មា​នទី​តាំងនៅ​រោងចក្រ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ​៕ អត្ថបទសហការ