ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍ ២​កន្លែង​ផ្សេង​គ្នា របួសធ្ងន់​០៤​នាក់ នៅ​ខេត្តស្វាយរៀង

7 ម៉ោង មុន

ខេត្តស្វាយរៀង ៖ មាន​ករ​ណិ​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន​២​កន្លែង​ផ្សេង​គ្នា បង្ក​ឡើង​ដោយ​រថយន្ត​តាក់ស៊ី និង​រថយន្ត​ដឹក​ដី បុក​អ្នក​បើក​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្ត្រី​០៤​នាក់ រង​របួស​ធ្ងន់ធ្ងរ ដេក​សន្លប់​រដូករណែល ។…

ខេត្តស្វាយរៀង ៖ មាន​ករ​ណិ​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន​២​កន្លែង​ផ្សេង​គ្នា បង្ក​ឡើង​ដោយ​រថយន្ត​តាក់ស៊ី និង​រថយន្ត​ដឹក​ដី បុក​អ្នក​បើក​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្ត្រី​០៤​នាក់ រង​របួស​ធ្ងន់ធ្ងរ ដេក​សន្លប់​រដូករណែល ។

ករណី​ទី​១ ៖ កើតឡើង​នៅ​វេលា​ម៉ោង​០៤​និង​៤៦​នា​តី​រសៀល​ថ្ងៃ​ទី​១៥ មក​រា ២០២៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ខាងកើត​ស្ពាន​ទន្លៀ​ង​ទី​១ ស្ថិត​ក្នុងភូមិ​ស្វាយ​តឿ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក SENNA ពាក់​ស្លាក​លេខ​ភ្នំពេញ 2LA-5059 (​រថយន្ត​តាក់ស៊ី ដឹក​អ្នកដំណើរ​) បុក​ជាមួយ​ម៉ូតូ ពេញទំហឹង​បណ្តាល​ឲ្យ​នារី​រង​គ្រោះ​០៣​នាក់ រង​របួស​ធ្ងន់ធ្ងរ​បាក់ជើង​បែកក្បាល សន្លប់​រដូករណែល នៅ​លើ​ដងផ្លូវ ។ បន្ទាប់​មក សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សា​មុ​យ ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ដើម្បី​សង្គ្រោះ​។ រថយន្ត​បង្ក និង​ម៉ូតូ​ខូចខាត​ធ្ងន់ ត្រូវ​សមត្ថកិច្ច​ធ្វើការ​វាស់វែង រួច​យក​ទៅ​រក្សា​ទុក​នៅ​នគ​បាល​ខេត្តស្វាយរៀង ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក រត់គេច​ខ្លួន​បាត់​ស្រមោល ។

ករណី​ទិ​២ ៖ កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​២៤​នាទី​រសៀល​ថ្ងៃ​ទី​១៥​ដដែល​នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ភូមិ​ដើម​ពោធិ៍ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប រវាង​រថយន្ត​បែន​ដឹក​ដី ជាមួយ​ម៉ូតូ ពេញទំហឹង បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់ បើក​ម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ​បាក់ជើង​ខាងស្តាំ ដាច់​សាច់​ភ្លៅ​ទាំង​ដុំ និង​បែក​ប្រអប់ជើង​ស្តាំ​ខ្ទេច ត្រូវ​ក្រុម​គ្រូពេទ្យ​ដឹក​តាម​រថយន្ត ទៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ ។ មូលហេតុ រថយន្ត​បង្ក​បើក​លឿន ហើយ​វ៉ា​ជែង ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ