ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វូង​សត្វ​ឃ្មុំ ទិច​មនុស្ស​ស្លា.ប់​ម្នាក់ ក្នុង​ចំណោម​០៤​នាក់ នៅ​រសៀល​ថ្ងៃនេះ ក្នុង​ខេត្តមណ្ឌលគិរី

8 ម៉ោង មុន

ខេត្តមណ្ឌលគិរី ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់ បាន​បាត់បង់​ជីវិត ក្នុង​ចំនួន​មនុស្ស​បួន​នាក់ ដែល​រង​ការ​វាយប្រហារ​ពី​ហ្វូង​សត្វ​ឃ្មុំ ដែល​ហេតុការណ៍​ដ៏​កម្រ​នេះ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៥​នេះ ខណៈ​ជន​រង​គ្រោះ​កំពុង​ដេក​លើ​អង្រឹង…

ខេត្តមណ្ឌលគិរី ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់ បាន​បាត់បង់​ជីវិត ក្នុង​ចំនួន​មនុស្ស​បួន​នាក់ ដែល​រង​ការ​វាយប្រហារ​ពី​ហ្វូង​សត្វ​ឃ្មុំ ដែល​ហេតុការណ៍​ដ៏​កម្រ​នេះ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៥​នេះ ខណៈ​ជន​រង​គ្រោះ​កំពុង​ដេក​លើ​អង្រឹង ក្រោម​ដើម​ប័​រ ក្នុងភូមិ​ពូ​ក្រេ​ង ឃុំ​ស្រែ​អំ​ពូ​ម ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ។

តាម​កំណត់ហេតុ​របស់​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ក្នុង​ករណី​ឃ្មុំចង្អេរ​ទិច រហូត​បាន​បង់ជីវិត មានឈ្មោះ អឹ​ម វ​ណ្ណេ​ត ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​បាន​បន្ត​ថា តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ឈាង បូ​រ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ត្រូវជា​កូនធម៌​របស់​ស្ត្រី​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១៣​និង​២៥​នាទី​ថ្ងៃ​ទី​១៥ ខែមករា ខ្ញុំ​កំពុង​តែ​ដេក​លើ​អង្រឹង​ក្រោមផ្ទះ ហើយ​ពេល​នោះ ខ្ញុំ​បានឮ​សំឡេង​ស្រែក​របស់​មីង​ឈ្មោះ អ៊ឹម វ​ណ្ណេ​ត ដែល​បាន​មក​ស្នាក់​នៅ​ជិត​ផ្ទះ​របស់ខ្ញុំ ក្រោយមក ខ្ញុំ​ក៏​រត់​ទៅ​មើល ក៏​ឃើញ​គាត់​កំពុង​តែ​លើកដៃ​បក់​ឃ្មុំ ដែល​កំពុង​ទិច​គាត់ ជា​ច្រើន​មេ នៅ​ក្រោម​ដើម​ប័​រ ដោយ​ពុំ​ដឹង​ថា សត្វ​ឃ្មុំ​នោះ ហើរ​មកពីណា​ទេ ។

ឈ្មោះ ឈាង បូ​រ៉ា បំភ្លឺ​ទៀត​ថា ឃើញ​បែប​នោះ ខ្ញុំ​ក៏​រត់​ទៅ​ជួយ​គាត់ ដោយ​យក​ភួយ​ក្រប​ពីលើ​គាត់ រួម​ទាំង​ខ្ញុំ​ផង​ដែរ ហើយ​ខ្ញុំ​ក៏​ប្រាប់​គាត់​ថា តោះ​រត់​ចេញពី​ទី​នេះ ហើយ​គាត់​ក៏​តប​ថា រត់​មិន​រួច​ទេ ពេល​នោះ​មីង​ឈ្មោះ អឹ​ម វ​ណ្ណេ​ត ក៏​ដួល​សន្លប់ ឃើញ​បែប​នេះ ខ្ញុំ​ក៏​រត់ ចេញ​មក ដើម្បី​រក​គេ​ជួយ ខ្ញុំ​រត់​ដល់​ផ្ទះ​យាយ​មុំ តែ​មិន​មាន​មនុស្ស​នៅ ខ្ញុំ​ក៏​រត់​ទៅ​ផ្ទះ​ចែ​ស្រី​មា ក៏​ឃើញ ចែ​ស្រី​មា និង​កូន ប្រុស​របស់​គាត់ កំពុង​ត្រូវ​បាន​សត្វ​ឃ្មុំ​ទិច​ដូច​គ្នា ហើយ​ខ្ញុំ​ក៏​និយាយ​ថា ចែ​ទៅ​ជួយ​មើល​ម៉ែធម៌​របស់ខ្ញុំ​ផង គាត់​ត្រូវ​សត្វ​ឃ្មុំ​ទិច ដែរ​ខ្លាំង​ណាស់ ឥឡូវ​ដួល​សន្លប់​ហើយ ។

ជន​រង​គ្រោះ​ពី​ហ្វូង​សត្វ​ឃ្មុំ បាន​បន្ត​ទៀត​ថា ដោយ​ឃើញ​ឃ្មុំ​ហើរ​ចេញ​អស់ ខ្ញុំ​ក៏​លើក​គាត់​ដាក់​លើ​ម៉ូតូ ដឹក​គាត់​មក​មណ្ឌល​សុខភាព ឃុំ​ស្រែ​អំ​ពូ​ល ដើម្បី​ឱ្យ​គ្រូពេទ្យ​ជួយ​សង្គ្រោះ​គាត់ តែ​ពេទ្យ​បាន​ប្រាប់​ថា គឺ​គាត់​(​ម៉ែធម៌​)​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ បាន​ធ្វើការ​ត្រួតពិនិត្យ លើ​ផ្ទៃមុខ និង​ដងខ្លួន ឃើញ​ថា មាន​ទ្រនិចឃ្មុំ​ចង្អេរ ជា​ច្រើន​លើ​ដងខ្លួន និង​ផ្ទៃមុខ​ជន​រង​គ្រោះ សរុប ៦៧​កន្លែង ។ ដូច្នេះ​មន្ត្រី​ជំនាញ សន្និដ្ឋាន​ថា ស​.​ព​ខាងលើ​ពិត ជា​បាន​ស្លាប់ ដោយសា​ឃ្មុំចង្អេរ​ទិច ពិតប្រាកដ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ