ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោងចក្រ​រាប់រយ​នាក់​ធ្វើ​កូដកម្ម​បិទផ្លូវ​ជាតិ​លេខ​៤១

10 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ កម្មករ ក​ម្មា​រិ​នី រោងចក្រ​យី​យោ​អាត​ធី​វើ​ស្ស​(​ខេ​ម​បូ​ឌា​)​ឯ​.​ក រាប់រយ​នាក់​បាន​នាំ​គ្នា ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​បំណាច់​ឆ្នាំ​របស់​ខ្លួន​ថៅកែ​រោងចក្រ​មិន​បាន​ដោះស្រាយ ក៏​នាំ​គ្នា​បិទផ្លូវ​ជាតិ​លេខ​៤១ មិន​ឱ្យធ្វើ​ចរាចរណ៍ អស់​រយះ​ពេល​ច្រើន​ម៉ោង អាជ្ញាធរ​និង​សមត្ថកិច្ច​អន្តរាគមន៍​ទើប​បើកផ្លូវ​បាន​វិញ​។…

ខេត្តកំពង់ស្ពឺ​៖ កម្មករ ក​ម្មា​រិ​នី រោងចក្រ​យី​យោ​អាត​ធី​វើ​ស្ស​(​ខេ​ម​បូ​ឌា​)​ឯ​.​ក រាប់រយ​នាក់​បាន​នាំ​គ្នា ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​បំណាច់​ឆ្នាំ​របស់​ខ្លួន​ថៅកែ​រោងចក្រ​មិន​បាន​ដោះស្រាយ ក៏​នាំ​គ្នា​បិទផ្លូវ​ជាតិ​លេខ​៤១ មិន​ឱ្យធ្វើ​ចរាចរណ៍ អស់​រយះ​ពេល​ច្រើន​ម៉ោង អាជ្ញាធរ​និង​សមត្ថកិច្ច​អន្តរាគមន៍​ទើប​បើកផ្លូវ​បាន​វិញ​។

ការ​ធ្វើ​កូដកម្ម​របស់​កម្មករ ក​ម្មា​រិ​នី​រោងចក្រ​ព្រមទាំង​បិទផ្លូវ​លេខ​៤១​កាលពី​វេលា​ម៉ោង​៩​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៥ នៅ​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ យីហោ អាត​ធី​វើ​ស្ស (​ខេ​ម​បូ​ឌា​) ឯ​.​ក ដែល​មាន​អា​ស័​យ​ដ្ឋា​ន​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤១ ស្ថិត​នៅ​ក្នុងភូមិ​ស្រង់ ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច បាន​និយាយ​ឱ្យ​ដឹង​ថា ក្រុម​កម្មករ ក​ម្មា​រិ​នី​រោងចក្រ​បាន​ធ្វើ​ការងារ និង​មាន​ប្រាក់​លើកទឹកចិត្ត ប្រាក់​បំណាច់​ឆ្នាំ រោងចក្រ​យីហោ អាត​វើ​ស្ស (​ខេ​ម​បូ​ឌា​)​ឯ​.​ក (​កាត់ដេរ​សម្លៀក​បំពាក់​)​និង​សាខា​មួយទៀត​ស្ថិត​នៅ​ភូមិ​ស្រង់​ចំងាយ​២​គីឡូម៉ែត្រ​ពី​គ្នា មាន​កម្មករ​សរុប​ចំនួន ១,៥៥២​នាក់ ស្រី ១,០៦២​នាក់ ជនបរទេស​សរុប ៣៤ នាក់ ស្រី ១៥​នាក់ ។​ហើយ​មាន​សហជីព​កម្មករ​ឈ្មោះ អន្តរ​វិស័យ​ដើម្បី​ជួយ​អន្តរាគមន៍​ជួយ​កម្មករ ក​ម្មា​រិ​នី​ពេល​ជួប​បញ្ហា​ព្រ​ឈម​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ទៀត​ថា ការ​ដែល​ក្រុម​កម្មករ ក​ម្មា​រិ​នី​នាំ​គ្នា​ធ្វើ​កូដកម្ម​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមករា​នោះ ក្រុម​កម្មករ ក​ម្មា​រិ​នី មិន​ចូល​ធ្វើ​ការងារ​នោះ​ទេ​(​នាំ​គ្នា​ចេញ​ទៅ​បិតផ្លូវ​ជាតិ​លេខ​៤១​នៅ​ខាង​មុខ​រោងចក្រ​)​ជា​ច្រើន​ម៉ោង ដោយ​ធ្វើការ​ទាមទារ​៣​ចំណុច ៖

១-​ទាមទារ​អោយ​ក្រុមហ៊ុន​គិត​ប្រាក់​បំណាច់​ឆ្នាំ​តាម​ច្បាប់​ស្តី​ពី​ការងារ ។
២-ទូទាត់​ប្រាក់​៥% តាម​ច្បាប់​ស្តី​ពី​ការងារ
៣-សំបុត្រ​ពេទ្យ​។

សមត្ថកិច្ច បាន​បញ្ជាក់​ថា ក្រោយ​ពេល​បិទផ្លូវ​អស់​ច្រើន​ម៉ោង ហើយ​ក៏​មានការ​អន្តរាគមន៍ សម្រប សម្រួល​ពី​អាជ្ញាធរ សមត្ថកិច្ច និង ក្រុមការងារ​ទើប​ពួក​គាត់​(​កម្មករ ក​ម្មា​រិ​នី​) យល់ព្រម​បើកផ្លូវ​ជាតិ​លេខ​៤១ ឱ្យធ្វើ​ចរាចរណ៍ វិញ​ទៅ ។

ពាក់ព័ន្ធ​ជាមួយ​និង​ការ​កូដកម្ម​តវ៉ា​បិទផ្លូវ​របស់​កម្មករ ក​ម្មា​រិ​នី​នេះ លោក ចឹក បូ​រិ​ន ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យ​ដឹង​ថា បានជា​កម្មករ ក​ម្មា​រិ​នី​រោងចក្រ​ធ្វើ​កូដកម្ម បិទផ្លូវ​នេះ​ដោយសារ​តែ​ខាង​ក្រុមហ៊ុន​ចេញ​តារាង​ប្រាក់​បំណាច់​ឆ្នាំ​ខុស ពួក​គាត់​មានការ​ខឹងសម្បារ ទើប​ប្រតិកម្ម​ធ្វើ​កូដកម្ម​បែប​នេះ​ទៅ​។ ហើយ ក្រុមការងារ​របស់​លោក​បាន​ធ្វើការ​សម្របសម្រួល​ដោះ ស្រាយ​ភាគី​ថៅកែ​រោងចក្រ​ជាមួយ​ក្រុម​កម្មករ ក​ម្មា​រិ​នី​រោងចក្រ​តាម​ការ​ស្នើ​សុំ​ទាំង​៣​ចំណុច​រួចរាល់​ហើយ​ជាក់ស្តែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ