ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ទំនើ​.​ង​កា​.​ប់​បំផ្លាញ​ម៉ូតូ​២​គ្រឿង របស់​យុវជន​ប្រុស​ស្រី​២​នាក់ នគរបាល​ខណ្ឌ​ច្បារ​អំពៅ ស្រាវជ្រាវ​ចាប់ខ្លួន​បាន​៥​នាក់

21 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បានឃើញ​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ពាក់ព័ន្ធ​ករណី​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា និង​កាន់កាប់​អាវុធ​គ្មាន​ច្បាប់​អនុញ្ញាត​(​ដាវ​) នៅ​ចំណុច​មុខ​ផ្សារ​ច្បារ​អំពៅ ផ្លូវ​៣៦៩ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បានឃើញ​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ពាក់ព័ន្ធ​ករណី​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា និង​កាន់កាប់​អាវុធ​គ្មាន​ច្បាប់​អនុញ្ញាត​(​ដាវ​) នៅ​ចំណុច​មុខ​ផ្សារ​ច្បារ​អំពៅ ផ្លូវ​៣៦៩ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៥ រួច​មក លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ដល់​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ចំនួន​៥​នាក់ នៅ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៥​នេះ ។

ជនសង្ស័យ​ចំនួន​៥​នាក់ រួម​មាន ៖
ទី​១.​ឈ្មោះ ប៉ាវ ស៊ី​ណាត
ទី​២.​ឈ្មោះ ថៃ ប៊ុ​ន​ថន
ទី​៣.​ឈ្មោះ ឃឹម ដា​រ៉ា​យុទ្ធ
ទី​៤.​ឈ្មោះ លន់ វិ​ល្លៀម
និង​ទី​៥.​ឈ្មោះ ហេង គ្រី​ស្តា​ល់ ។

កម្លាំង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដកហូត​វត្ថុ​តាង មាន​៖
-​ដាវ ១​ដើម
-​កូនកាំបិត​ផ្គាក់ ១
-​ម៉ូតូ ៣​គ្រឿង ។

ជនសង្ស័យ​ទាំង​៥​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

សូម​ជម្រាប​ផង​ដែរ​ថា ក្មេង​ទំនើ​.​ង​មួយ​ក្រុម​មាន​គ្នា​ជិត​១០​នាក់ ប្រដាប់​ដោយ​ដាវ​កាំបិត​បាន​ធ្វើ​សកម្មភាព​កា​.​ប់​បំ​ផ្លិ​ញ​បំផ្លាញ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ប្រុស​ស្រី​ពីរ​នាក់ បណ្ដាល​ឲ្យ​ខូចខាត​ម៉ូតូ​ចំនួន​ពីរ​គ្រឿង ហើយ​នាំ​គ្នីគ្នា​គេច​បាត់​ស្រមោល​អស់​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៥ នៅ​មុខ​ផ្សារ​ច្បារ​អំពៅ​ផ្លូវ​៣៦៩ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ប្រុស​ស្រី​ពីរ​នាក់ បាន​ជិះ​ម៉ូតូ​ចំនួន​ពីរ​គ្រឿង ម៉ាក​ស៊ុ​យ​សូ​គី​និ​ច ពណ៌​សលាយ​ខៀវ និង​មួយ​គ្រឿង​ទៀត ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ក្រហម បាន​ចេញពីផ្ទះ​មក​ទិញ​ស្លាបមាន់ នៅ​មុខ​ផ្សារ​ច្បារ​អំពៅ​កន្លែង​កើតហេតុ ខណៈ​ពេល​កំពុង​អង្គុយ​ទិញ​អង្គុយ​លេង​ផង​នោះ​ក៏​ស្រាប់តែ​មាន​ក្រុម​ក្មេង​ទំនើ​.​ង​មួយ​ក្រុម មាន​គ្នា​៩​នាក់​នាក់ ជិះ​ម៉ូតូ​ចំនួន​បី​គ្រឿង បាន​មក​ដល់​ធ្វើ​សកម្មភាព ដោយ​ដាវ​កាំបិត​កា​.​ប់​បំផ្លិចបំផ្លាញ​ម៉ូតូ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ​ពីរ​គ្រឿង ហើយ​ក៏​នាំ​គ្នា​ជិះ​គេចខ្លួន​បាត់​ស្រមោល​អស់​តែ​ម្ដង ។

បន្តិច​ក្រោយមក ក៏​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​សួរនាំ​រួច​ហើយ​ក៏​បាន​ណែនាំ​ម្ចាស់​ម៉ូតូ​ទាំង​ពីរ​នាក់​ដូច​ជា យក​ម៉ូតូ ដែល​រង​ការ​ខូចខាត​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្បារ​អំពៅ​ទី​២ ដើម្បី​សមត្ថកិច្ច​លោក​ធ្វើការ​សួរនាំ ក៏​ដូច​ជា​ដាក់​ពាក្យបណ្ដឹង​ឱ្យ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រក​ក្រុម​ក្មេង​ទំនើ​.​ង ដែល​ជា​អ្នកកា​.​ប់​បំ​ផ្លិ​ញ​បំផ្លាញ​នោះ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ