ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បៃដិន​កោត​សរ​សើរ​ការ​ដឹក​នាំ​របស់​គាត់​ដែល​ធ្វើ​ឱ្យ​អាមេរិក​នៅ​តែ​ខ្លាំង

22 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ប្រធានា​ធិបតី​​អាមេរិក​ជិត​ផុត​អាណត្តិ​ លោក​បៃដិន ​នៅ​សល់​ត្រឹម​តែ​១​​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​នឹង​ត្រូវ​ចាក​ចេញ​ពី​សេត​វិមាន​ហើយ​។ ហេតុ​នេះ​លោក​ឆ្លៀត​ថ្លែង​សុន្ទរ​កថា​នៅ​ទី​ស្ដី​ការ​ក្រសួង​ការ​បរទេស និង​​កោត​សរ​សើរ​សមិទ្ធ​ផល​​​ក្រោម​ការ​ដឹក​នាំ​របស់​លោក​​។ លោក​ថា​​លោកមាន​​នយោបាយ​ការ​បរទេស​​ខ្លាំង​។ ចាប់​តាំង​ពី​លោក​ឡើង​​កាន់​អំណាច​កាល​ពី​បួន​ឆ្នាំ​មុន អាមេរិក​កាន់​តែ​មាន​កម្លាំង​ខ្លាំង​ឡើង​ៗ​​​ ខណៈ​ដែល​ក្រុម​ប្រទេស​ប្រឆាំង​អាមេរិក​កាន់​តែ​ចុះ​ខ្សោយ​ទៅ​ៗ​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ប្រធានា​ធិបតី​​អាមេរិក​ជិត​ផុត​អាណត្តិ​ លោក​បៃដិន ​នៅ​សល់​ត្រឹម​តែ​១​​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​នឹង​ត្រូវ​ចាក​ចេញ​ពី​សេត​វិមាន​ហើយ​។ ហេតុ​នេះ​លោក​ឆ្លៀត​ថ្លែង​សុន្ទរ​កថា​នៅ​ទី​ស្ដី​ការ​ក្រសួង​ការ​បរទេស និង​​កោត​សរ​សើរ​សមិទ្ធ​ផល​​​ក្រោម​ការ​ដឹក​នាំ​របស់​លោក​​។ លោក​ថា​​លោកមាន​​នយោបាយ​ការ​បរទេស​​ខ្លាំង​។ ចាប់​តាំង​ពី​លោក​ឡើង​​កាន់​អំណាច​កាល​ពី​បួន​ឆ្នាំ​មុន អាមេរិក​កាន់​តែ​មាន​កម្លាំង​ខ្លាំង​ឡើង​ៗ​​​ ខណៈ​ដែល​ក្រុម​ប្រទេស​ប្រឆាំង​អាមេរិក​កាន់​តែ​ចុះ​ខ្សោយ​ទៅ​ៗ​។

​លោ​ក​​ទទួល​ស្គាល់​ថា​ពិភព​លោក​ជួប​នឹង​បញ្ហា​រញ៉េ​រញ៉ៃ​ច្រើន​ដោយ​សារ​មិន​ទាន់​បាន​ដោះ​ស្រាយ​បញ្ចប់​។ ​លោក​អះ​អាង​ថា​លោ​កជ្រើស​រើស​​​មាគ៌ានយោបាយ​ដ៏​ត្រឹម​ត្រូវ​ក្នុង​ការ​​គាំទ្រ​អ៊ុយ​ក្រែន​​​ប្រឆាំង​នឹង​រុស្ស៊ី​ និង​គាំទ្រ​អ៊ី​ស្រាអែល​ដើម្បី​​ធ្វើ​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​។ ​យោង​តាម​លោក​បៃដិន អាមេរិក​ទទួល​ជ័យ​ជម្នះ​នៅ​លើ​ទី​លាន​ប្រកួត​ប្រជែង​ជា​មួយ​ប្រទេស​ដទៃ​ទៀត​។​

លោ​ក​​អះ​អាង​ថា​ស្ថាន​ភាព​សេដ្ឋ​កិច្ច​របស់​អាមេរិក​រីក​ចម្រើន​បាន​ល្អ​ណាស់​ ដូច្នេះ​ប្រទេស​ចិន​មិន​អាច​វ៉ា​ដាច់​អាមេរិក​ដើម្បី​ឈោង​ចាប់​យក​តំណែង​ជា​មហា​អំណាច​លេខ​១​ខាង​សេដ្ឋ​កិច្ច​ជំនួស​អា​មេ​រិក​បាន​ឡើយ​។ ពោល​គឺ​មិន​ដូច​អ្វី​ដែល​ក្រុម​អ្នក​វិភាគ​ធ្លាប់​បាន​ទស្សន៍​ទាយ​ទុក​ពី​មុន​នោះ​ទេ​។ ចំណែក​ប្រទេស​រុស្ស៊ី និង​អ៊ីរ៉ង់​ឥឡូវ​នេះ​ចាប់​ផ្ដើម​ថម​ថយ​ឥទ្ធិ​ពល​ឡើង​រួញ​ក្រញង់​ដោយ​សារ​សង្គ្រាម​។ លោ​កនិយាយ​ទាំង​អំនួត​ថា​នេះ​អាមេរិក​មិន​ទាន់​ចូល​ប្រឡូក​នៅ​ក្នុង​សង្គ្រាម​ដោយ​ផ្ទាល់​ផង​។​

លោក​ថ្លែង​ដោយ​សម្ដី​ដើម​ថា​ «បើ​ប្រៀប​ធៀប​នឹង​ពេល​ដែល​លោក​មិន​ទាន់​ឡើង​កាន់​តំណែង ប្រទេស​អាមេរិក​នៅ​ពេល​នេះ​មាន​ឥទ្ធិ​ពល​កាន់​តែ​ខ្លាំង​ក្លា​, សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ក៏​មាន​ឥទ្ធិ​ពល​កាន់​តែ​ខ្លាំង​។ ចំណែក​ក្រុម​ប្រឆាំង​អាមេរិក​ និង​ប្រទេស​ប្រកួត​ប្រជែង​ជា​មួយ​អាមេរិក​ចាប់​ផ្ដើម​ថយ​ចុះ​ឥទ្ធិ​ពល​ជា​បន្ត​បន្ទាប់​។ លោក​សូម​បញ្ជាក់​ថា​ពួក​គេ​ចុះ​ខ្សោយ​​ទាំង​​អាមេរិក​មិនទាន់​​​ប្រឡូក​នៅ​ក្នុង​សង្គ្រាម​ដោយ​ផ្ទាល់​ទេ​។​

​ទោះ​បី​ពេល​វេលា​កាន់​តែ​ខើច​ខ្លាំង​​មែន​ទែន​សម្រាប់​លោក​បៃដិន​ ​ពោល​គឺ​នៅ​សល់​​បួន​ប្រាំ​ថ្ងៃ​ទៀត​​តែ​ប៉ុណ្ណោះ​​ ប៉ុន្តែ​​មន្ត្រី​រដ្ឋា​ភិបាល​អាមេរិក​​នៅ​តែ​​មាន​ជំនឿ​ថា​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស់​អាច​នឹង​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ដើម្បី​ដោះ​លែង​ចំណាប់​ខ្មាំង​។ ជា​ថ្នូរ​ត្រឡប់​មក​វិញ អ៊ីស្រាអែល​​យល់ព្រម​​​ជួយ​សម្រួល​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្ស​ធម៌​ចូល​តំបន់​ហ្កា​ហ្សា​។​

លោក​បៃដិន​និយាយ​ត្រង់​ចំណុច​នេះ​ថា​មនុស្ស​ស្លូត​-​ត្រង់​ជា​ច្រើន​បាន​ស្លាប់​យ៉ាង​រង្គាល​, តំបន់​រស់​នៅ​របស់​ជន​ស៊ីវិល​ជា​ច្រើន​កន្លែង​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​អស់​គ្មាន​សល់​។ ប្រជា​ជន​ប៉ាឡេស្ទីន​គួរ​ណាស់​រស់​នៅ​ក្នុង​សុខ​សន្តិ​ភាព​ គួរ​ណាស់​មាន​សិទ្ធិ​សម្រេច​ជោគ​វាសនា​របស់​ខ្លួន​ដោយ​ខ្លួន​ឯង​។ ចំណែក​អ៊ី​ស្រា​អែល​ក៏​ដូច​គ្នា​។ អ៊ីស្រាអែល​គួរ​ណាស់​រស់​នៅ​ក្នុង​សុខ​សន្តិ​ភាព និង​សន្តិ​សុខ​ជាតិ​ដ៏​ពិត​ប្រាកដ​​។ ចំណាប់​ខ្មាំង​គួរ​ណាស់​មាន​ឱកាស​​ជួប​ជុំ​ជា​មួយ​​ក្រុម​គ្រួសារ​របស់​ពួក​គេ​វិញ​។ ហេតុ​នេះ យើង​កំពុង​ខិត​ខំ​យ៉ាង​ដុត​ដៃ​ដុត​ជើង​ដើម្បី​សម្រេច​ឱ្យ​បាន​កិច្ច​ព្រម​ព្រៀង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ