ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុង​ឆ្នាំ​២០២៤ ចិន​បង្ក្រាប​ក្រុម​ឆបោ​.ក​នៅ​ភូមា​បាន​ជាង​៥៣០០០​នាក់

16 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ ក្រុម​​ឆ​បោកជន​ជាតិ​​​​ចិន​កំពុង​ពង្រីក​ឥទ្ធិ​ពល​របស់​ខ្លួន​យ៉ាង​ខ្លាំង​នៅ​ប្រទេស​ភូមា​ដើម្បី​អូស​ទាញ​មនុស្ស​ពី​ប្រទេស​នានា​នៅ​ទ្វីប​អាស៊ី​ជា​ពិសេស រួម​ទាំង​​បណ្ដា​ប្រទេស​ដទៃ​នៅ​ទ្វីប​អាហ្វ្រិក និង​អាមេរិក​ឡាទីន​ (ដោយ​យោ​ង​តាម​របាយ​ការណ៍​របស់​ UN) ដើម្បី​បម្រើ​ការ​នៅក្នុង​អំពើ​ឆ​បោក​តាម​អន​ឡាញ​​។ សូម​ជម្រាប​ថា​អំពើ​ឆ​បោក​សំខាន់​ៗ​មាន​២​។ ទី១​ ​ឆបោក​បែប​ប្រពៃណី​…

ទី​ក្រុង​ប៉េកាំង៖ ក្រុម​​ឆ​បោកជន​ជាតិ​​​​ចិន​កំពុង​ពង្រីក​ឥទ្ធិ​ពល​របស់​ខ្លួន​យ៉ាង​ខ្លាំង​នៅ​ប្រទេស​ភូមា​ដើម្បី​អូស​ទាញ​មនុស្ស​ពី​ប្រទេស​នានា​នៅ​ទ្វីប​អាស៊ី​ជា​ពិសេស រួម​ទាំង​​បណ្ដា​ប្រទេស​ដទៃ​នៅ​ទ្វីប​អាហ្វ្រិក និង​អាមេរិក​ឡាទីន​ (ដោយ​យោ​ង​តាម​របាយ​ការណ៍​របស់​ UN) ដើម្បី​បម្រើ​ការ​នៅក្នុង​អំពើ​ឆ​បោក​តាម​អន​ឡាញ​​។ សូម​ជម្រាប​ថា​អំពើ​ឆ​បោក​សំខាន់​ៗ​មាន​២​។

ទី១​ ​ឆបោក​បែប​ប្រពៃណី​ ឬ​ឆ​បោក​តាម​ទម្លាប់​ចាស់​​ដែល​មាន​ជា​យូរ​មក​ហើយ​ និង​ទី​២ ឆ​បោក​តាម​បច្ចេក​វិទ្យា​ទំនើប​​​ដូច​ជា​តាម​ឆេត (chat), តេឡេក្រាម, ហ្វេស​ប៊ុក ឬ​បណ្ដាញ​សង្គម​ដទៃ​ទៀត​។​ អំពើ​ឆ​បោក​តាម​អន​ឡាញ​មាន​លក្ខណៈ​សាហាវ​ជាង​ព្រោះ​អាច​អូស​ទាញ​មនុស្ស​ដែល​ស្ថិត​នៅ​​ទី​​ឆ្ងាយ​មក​ចូលទៅ​ក្នុង​អន្ទាក់​របស់​ពួក​គេ​ និង​បម្រើ​មហិច្ឆ​តា​របស់​ពួក​គេ​​​។

ថ្មី​ៗ​នេះ ក្រសួង​សន្តិសុខ​សាធារណៈ​របស់​ចិន​បាន​បូក​សរុប​របាយ​ការណ៍​ថា​គិត​ត្រឹម​ចុង​ឆ្នាំ​២០២៤ ពួក​ឧក្រិដ្ឋ​ជន​​ចិន​​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​បណ្ដាញ​ឆ​បោក​តាម​អន​ឡាញ​ និង​​យក​ប្រទេស​ភូមា​ធ្វើ​ជា​ទី​តាំង​​ប្រតិ​បត្តិ​ការ​របស់​ពួក​គេ​ត្រូវ​អាជ្ញា​ធរ​ប្រទេស​ទាំង​២​សហ​ការ​គ្នា​ចាប់​ខ្លួន​បាន​ជាង​៥​ម៉ឺន​ ៣​ពាន់​នាក់​។ ឧក្រិដ្ឋ​ជន​​​ល្បី​ៗ​ចំនួន​បួន​ក្រុម​​ដែល​បើក​ប្រ​តិ​បត្តិ​ការ​នៅ​ប្រទេស​ភូមាភាគ​ខាង​ជើង​​ត្រូវ​សមត្ថ​កិច្ច​កម្ទេច​ចោល​អស់​ហើយ​។

ក្រៅ​ពី​នេះ បណ្ដាញ​ឆ​បោក​តាម​អន​ឡាញ​ដ៏​ធំ​ដែល​ស្ថិត​នៅ​កៀក​នឹង​ព្រំ​ដែន​ចិន-ភូមា​​ត្រូវ​ប្រទេស​ទាំង​២​សហ​ការ​គ្នា​កម្ទេច​អស់​រលីងដែរ​​។ នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​នោះ លោក​ស្រី​សាង​មីង​ អ្នក​នាំ​ពាក្យ​ក្រសួង​សន្តិ​សុខ​សាធារណៈ​ចិន​ថ្លែង​ថា​ចាប់​តាំង​ពី​ចិន​បញ្ជូន​កម្លាំង​ពិសេស​ដើម្បី​ចាត់​ការ​អំពើ​ឆ​បោក​តាម​អន​ឡាញ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២៣ ​ក្រសួង​បាន​ណែ​នាំ​ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​សហ​ការ​គ្នា​បង្ក្រាប​បទ​ល្មើស​នៅ​ខេត្ត​យុន​ណាន សឺជាំង និង​តំបន់​ដទៃ​ទៀត​។​

ទោះ​ជា​បង្ក្រាប​បាន​ច្រើន​បែប​នេះ​ក្ដី ក្រសួង​ទទួល​​ស្គាល់​ថា​សភាព​​ការណ៍​មាន​លក្ខណៈ​ស្មុគស្មាញ​ និង​ប្រទាក់​ក្រឡា​គ្នា​ខ្លាំង​ដូច្នេះ​មិន​ងាយ​កាត់​ផ្ដាច់​ឫស​គល់​របស់​ពួក​គេ​ទាំង​ស្រុង​ទេ​។ ក្រសួង​សង្កេត​ឃើញ​ថា​អំពើ​ឆ​បោក​នៅ​តែ​​មាន​​កម្រិត​ខ្ពស់​ដដែល​​ ជន​រង​គ្រោះ​ដែល​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមត្ថ​កិច្ច​ក៏​មាន​ចំនួន​ច្រើន​។ បណ្ដាញ​ឆ​បោក​បើក​ប្រតិ​បត្តិ​ការ​ឆ្លង​ដែន​​​មាន​រចនា​សម្ព័ន្ធ​គ្រប់​គ្រង​ហ្មត់​ចត់ និង​ប្រើ​ប្រាស់​អំពើ​ហិង្សា​វាយ​ដំ​ច្រំ​ធាក់​ដើម្បី​ត្រួត​ត្រា​បុគ្គ​លិក​ថ្នាក់​ក្រោម​​ឱ្យ​ធ្វើ​តាម​បញ្ជា​របស់​ពួក​គេ​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ