ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើន​ការ​ប្រុង​ប្រយ័ត្ន​! ក្រោយ​បុរស​ម្នាក់​ឆ្លង​ជំងឺផ្ដាសាយបក្សី​បណ្ដាល​ឱ្យ​ស្លា​.​ប់

14 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បុរស​វ័យ​២៨​ឆ្នាំ​ម្នាក់​ដែល​ស៊ីឈ្នួល​ចាំចម្ការ​ឲ្យ​គេ ស្ថិត​នៅ​ភូមិ​២២ ឃុំ​ចំការអណ្ដូង ស្រុក​ចំការលើ ។ ជាមួយ​នោះ ដោយសារ​តែ​ខ្វះខាត​ម្ហូប បុរស​នេះ​បាន​កាប់​មាន់​មួយ​ក្បាល​ចម្អិន​ធ្វើ​ម្ហូប​ទទួលទាន​តែ​ម្នាក់ឯង…

ខេត្តកំពង់ចាម ៖ បុរស​វ័យ​២៨​ឆ្នាំ​ម្នាក់​ដែល​ស៊ីឈ្នួល​ចាំចម្ការ​ឲ្យ​គេ ស្ថិត​នៅ​ភូមិ​២២ ឃុំ​ចំការអណ្ដូង ស្រុក​ចំការលើ ។ ជាមួយ​នោះ ដោយសារ​តែ​ខ្វះខាត​ម្ហូប បុរស​នេះ​បាន​កាប់​មាន់​មួយ​ក្បាល​ចម្អិន​ធ្វើ​ម្ហូប​ទទួលទាន​តែ​ម្នាក់ឯង ក្រោយមក គាត់​ក៏​មាន​អាកា​រៈ​គ្រុនក្តៅ ត្រូវ​បាន​នាំ​មក​មណ្ឌល​សុខភាព តែ​ដោយ​ស្ថានភាព​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ ត្រូវ​បាន​ក្រុម​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៩​មក​រា ឆ្នាំ​២០២៥ ហើយ​បុរស​រូប​នេះ​បាន​ស្លាប់​ដោយសារ​ជំងឺផ្ដាសាយបក្សី​(H5N1) ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ករណី​ស្លាប់ ដោយសារ​ជំងឺផ្ដាសាយបក្សី​របស់​ក្រសួងសុខាភិបាល​ចុះ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៥ ក្នុង​នោះ ដោយ​គូសបញ្ជាក់​ថា វិជ្ជមាន​វីរុស​ផ្ដាសាយ​បក្សី​ប្រភេទ​(H5N1) ពី​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ នៅ​ថ្ងៃ​ទី​៩ មក​រា ឆ្នាំ​២០២៥ មាន​ទីលំនៅ​ក្នុងភូមិ​២២ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម​។ ទោះជា​មានការ​យកចិត្តទុកដាក់​ការ​ថែទាំ​និង​ជួយ​សង្គ្រោះ​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ក៏​ដោយ ដោយសារ​អ្នកជំងឺ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​រួម​មាន​គ្រុនក្តៅ ក្អក ហត់ និង​ពិបាក​ដកដង្ហើម អ្នកជំងឺ​បាន​ស្លាប់ នៅ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៥​។
តាម​ការ​សាកសួរ​បង្ហាញ​ថា ផ្ទះ​អ្នកជំងឺ​មាន​ចិញ្ចឹម​មាន់​ជា​លក្ខណៈ​គ្រួសារ ហើយ​បុរស​នេះ ជា​អ្នក​ថែទាំ​និង​បាន​យក​មាន់​ឈឺ​មក​ធ្វើ​ម្ហូប​បរិភោគ​។

លោ​កន​ង ម៉េ​ង​ហៀ​ង ប្រធាន​ការិយាល័យ​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង កាលពី​យប់​ថ្ងៃ​ទី​១០ មក​រា ថា ក្រោយ​ពី​ទទួល​បាន​នូវ​ព័ត៌មាន​នេះ លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ក៏​ដូច​ជា​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត មានការ​យកចិត្តទុកដាក់​ខ្ពស់ បាន​ចាត់​ឱ្យ​រូប​លោក​ដឹកនាំ​កម្លាំង​ជា​ច្រើន​នាក់ ចុះ​ទៅ​កាន់​ផ្ទះ​របស់​បុរស​ដែល​ស្លាប់​ដោយ​ជំងឺផ្តាសាយបក្សី នៅ​ភូមិ​២២​តាំងពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១០ មក​រា ឆ្នាំ​២០២៥​។

ក្នុង​ពេល​ដែល​ចុះ​ទៅ​ដល់ទី​នោះ​ឃើញ​ថា ផ្ទះ​នេះ​ស្ថិត​នៅ​ដាច់​ពី​ភូមិ​តែឯង គឺ​បុរស​ដែល​ស្លាប់​នេះ​ជា​អ្នកស៊ីឈ្នួល​មើល​ចម្ការ​ដំណាំ​ឲ្យ​គេ​ក្នុង​បរិវេណ​ផ្ទះ​នោះ​ឃើញ​មាន់ ទា និង​ក្ងាន ដែល​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​សម្រាប់​ធ្វើ​ម្ហូប​ទទួលទាន ។ កាលពី​ប៉ុន្មាន​ថ្ងៃមុន បុរស​អ្នកជំងឺ​នេះ​បាន​យក​មាន់​ដែល​ឈឺ​ធ្វើ​ម្ហូប​ទទួលទាន ក្រោយមក​ក៏​មាន​អាកា​រៈ​ក្តៅខ្លួន ហើយ​ត្រូវ​បាន​គេ​បញ្ជូន​មក​មណ្ឌល​សុខភាព​នៅ​ថ្ងៃ​ទី​៨ មក​រា តែ​ដោយ​ស្ថានភាព​មាន​លក្ខណៈ​ធ្ងន់​នោះ​ក៏​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​ជីវិត​នៅ​រាជធានី​ភ្នំពេញ ។

តាម​រយៈ​ការ​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ ដើម្បី​សង្គ្រោះ​អាយុជីវិត​បុរស​នេះ តែ​មិន​អាចសង្គ្រោះ​បាន​ព្រោះ​ជំងឺ​មាន​សភាព​ធ្ងន់ធ្ងរ​ណាស់​ទៅ​ហើយ​តាម​រយៈ​ការ​ធ្វើ​តេស​ឃើញ​ថា​បុរស​នេះ​មាន​ជំងឺផ្ដាសាយបក្សី​ដែល​ឆ្លង​ពី​សត្វ ។ ក្រោយមក​បុរស​នេះ ក៏​បាន​ស្លាប់​ព្រោះតែ​មេរោគ​ផ្ដាសាយ​បក្សី ។ ដោយ​ទទួល​បានការ​ណែនាំ​ពី​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏​ដូច​ជា​ការ​ណែនាំ​ពី​ឯកឧត្តម​អភិបាលខេត្ត នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១០ មក​រា កម្លាំង​ជំនាញ​បសុពេទ្យ​បាន​ចុះ​ទៅ​ដល់ទី​តាំង​ផ្ទុះ​ផ្ដាសាយ​បក្សី​នេះ​ធ្វើការ​ហ៊ុម​ព័ទ្ធ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ហើយ​មាន់ ទា និង​ក្ងាន ដែល​មាន​ជាង​១០​ក្បាល ត្រូវ​បាន​សម្លាប់​ចោល​ដាក់​ថ្នាំ​ដុត​បំផ្លាញ​ចោល​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​ដើម្បី​ជៀសវាង​កុំ​ឲ្យ​មេរោគ​នេះ​រីកសាយ​ភាយ​ទៅ​កន្លែង​ផ្សេង​។
ប្រធាន​ការិយាល័យ​បសុព្យាបាល​ខេត្ត​បាន​បញ្ជាក់​ថា រូប​លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ក្នុង​បរិវេណ​ផ្ទះ​ចាំចម្ការ និង​តាម​ដងផ្លូវ​ជា​ច្រើន​កន្លែង​នៅ​ក្នុងភូមិ​២២ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ។

ជាមួយ​នោះ ក៏​មានការ​ផ្សព្វផ្សាយ​ខិតប័ណ្ណ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ឲ្យ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្នុង​ករណី​បើ​មាន​មាន់ ទា​ឈឺ​មិន​ត្រូវ​យក​មក​ធ្វើ​ម្ហូប​ចម្អិន​ទទួលទាន​នោះ​ទេ ក្នុង​ករណី​សង្ស័យ​ត្រូវ​រាយការណ៍​មក​កម្លាំង​ជំនាញ​ការិយាល័យ​បក្ស​សុ​ព្យាបាល​ស្រុក​ចំការលើ​ឲ្យ​បាន​ទាន់​ពេលវេលា ។ តាម​រយៈ​ការ​ណែនាំ​របស់​ថ្នាក់ដឹកនាំ​ខេត្ត ក៏​ដូច​ជា​ជំនាញ​កម្លាំង​បក្ស​សុ​ជា​បាល​ជា​ច្រើន​នាក់​ត្រូវ​បាន​តាម​ឃ្លាំមើល​ដោយ​បិទ​ភូមិ​២២ មិន​ឲ្យ​មាន​ចរាចរណ៍​សត្វ​មាន់ ទា ចេញចូល​ក្នុង​រយៈពេល​១៤​ថ្ងៃ​។

គួរ​រំលឹក​ថា នៅ​ក្នុង​ឃុំ​មេសរ​ជ្រៃ ស្រុក​ស្ទឹង​ត្រង់ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ក៏​បណ្ដាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​ដោយសារ​ជំងឺផ្តាសាយបក្សី​នេះ​ដែរ ។ ជាមួយ​នោះ មាន​បុរស​ម្នាក់​ទៀត ដែល​បាន​ជួយ​នាំ​យក​បុរស​ដែល​ឈឺ​ទៅ​កាន់​មន្ទីរពេទ្យ​មក​ដល់​ពេល​នេះ​ក៏​មាន​អាកា​រៈ​មិន​ស្រួលខ្លួន ហើយ​ត្រូវ​បាន​មន្ទីរ​សុខាភិបាល​ខេត្ត​យកចិត្តទុកដាក់​ធ្វើការ​ព្យាបាល​បន្ត​តាមដាន​សុខភាព​ផង​ដែរ​។

ផ្អែក​តាម​ការ​ណែនាំ​ប្រកាស​របស់​ក្រសួងសុខាភិបាល​ពី​របៀប​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ​ដោះស្រាយ​បក្សី​ត្រូវ​អនុវត្ត​ដូច​ខាងក្រោម​÷
-​កុំ​ប៉ះពាល់​ឬ​ទទួលទាន​មាន់​ទា​ឈឺ​ឬ​ងាប់​ហ្នឹង​ពាក់​ស្រោមដៃ​និង​ពាក់​ម៉ាស់​ឬ​យក​ក្រមា​ចង​បិទ​ច្រមុះ​មុន​ពេល​ចាប់​កាន់​មាន់​ទា​ធ្វើ​ម្ហូបអាហារ​រួច​ហើយ​ស្រុះ​វា​ក្នុង​ទឹក​ពោះ​មុន​នឹង​បោច​សម្អាត​រោម
-​ត្រូវ​ប្រកាន់​ខ្ជាប់ខ្ជួន​នៅ​ការ​អនុវត្ត​អនាម័យ​លាងដៃ​សំអាត​ឲ្យ​បាន​ញឹកញាប់ មុន​ចាប់​កាន់​ចំណីអាហារ​ជា​ពិសេស​បន្ទាប់​ពី​ការ​ប៉ះពាល់​សត្វ​បោច​សម្អាត​រោមសត្វ​បក្សី​ឬ​វត្ថុ​ផ្សេង​ៗ​ដែល​អាច​ជា​ប្រភេទ​ចម្លងរោគ
-​ត្រូវ​ចម្អិន​ម្ហូបអាហារ​ឲ្យ​បាន​ឆ្អិន​ល្អ​មុន​បរិភោគ​ជា​ពិសេស​សាច់សត្វ​ឬ​ស្សី​និង​ស៊ុត​កុំ​ទទួលទាន​ពងមាន់​ឬ​ពង​ទា​ជ័រ​ព្នៅ​និង​ទុកដាក់​អាហារ​ឆៅ​និង​ឆ្អិន​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គ្នា សំអាត​សម្ភារៈ​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូបអាហារ​ឲ្យ​បាន​ត្រឹមត្រូវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ