ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ​ ប្រជុំ​លើក​ដំបូង​ធ្វើ​វិសោធនកម្ម​ច្បាប់ ស្ដី​ពី​លក្ខន្តិកៈ​ទូទៅចំពោះ​យោធិន នៃ​កង​យោធពល​ខេមរភូមិន្ទ

23 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​គណៈកម្មការ​ក្រសួងការពារជាតិ​ បើក​កិច្ចប្រជុំ​លើក​ដំបូង ​ដើម្បី​ពិភាក្សា​ធ្វើ​វិសោធនកម្ម​ច្បាប់ ស្ដី​ពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន នៃ​កង​យោធពលខេមរភូមិន្ទ​ ។ ថ្លែង​ក្នុង​កិច្ចប្រជុំ​នា​ថ្ងៃ​ទី​០៨ ខែមករា…

រាជធានី​ភ្នំពេញ ​៖ ​គណៈកម្មការ​ក្រសួងការពារជាតិ​ បើក​កិច្ចប្រជុំ​លើក​ដំបូង ​ដើម្បី​ពិភាក្សា​ធ្វើ​វិសោធនកម្ម​ច្បាប់ ស្ដី​ពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន នៃ​កង​យោធពលខេមរភូមិន្ទ​ ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​នា​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៥ ​នៅ​ទីស្តីការក្រសួង​លោក​ជំទាវ នាយ​ឧត្តមសេនីយ៍ ដាំ ដា​រី​នី រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ​ក្រសួងការពារ​ជាតិ ​បាន​អំណរ​គុណ​ចំពោះ​នាយ​ទាហាន​ជាន់ខ្ពស់ ជា​ថ្នាក់ដឹកនាំ​ស្ថាប័ន​ចំណុះ​ក្រសួង ការពារ​ជាតិ​ទាំងអស់ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ និង​ចូលរួម​បញ្ចេញមតិ​ពិភាក្សា ផ្លាស់​ប្ដូរ​យោបល់ ពី​ចំណុច​ល្អ និង​ចំណុច​ខ្វះខាត នៃ​ច្បាប់ និង​ការ​អនុវត្ត​ច្បាប់ នា​ពេល​កន្លង​មក ដើម្បី​ឈាន​ទៅ​រក​ការ​មូលមតិ លើ​ការ​ថែរក្សា ឬ​ក៏​ត្រូវធ្វើ​វិសោធនកម្ម​ច្បាប់ ស្ដី​ពី​លក្ខន្តិកៈ ទូទៅ ចំពោះ​យោធិន នៃ​កង​យោធពលខេមរភូមិន្ទ យោង​ទៅ​តាម​ការ​ប្រគល់​ភារកិច្ច​របស់ ឯកឧត្តម នាយ ឧត្តម​សេ នី​យ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ស្រប​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហាប​វរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ដែល​បាន​ចង្អុលបង្ហាញ​ក្នុង​ពិធី​ខួបកំណើត​កងពលតូច​លេខ​៧០ នា​ពេល​កន្លងទៅ​នេះ​ ។

លោក​ជំទាវ នាយ​ឧត្តមសេនីយ៍ ដាំ ដា​រី​នី រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធានគណៈកម្មការ បាន ៖
ទី​១, ឲ្យ​នាយកដ្ឋាន​នីតិកម្ម បន្ត​ចងក្រង​មតិយោបល់​ពី​សមាជិក ដែល​មិន​បាន​ចូលរួម​។​ទី​២, ចំពោះ​អនុ សាសន៍រ បស់ សម្តេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី ដែល​ឲ្យ​រក្សា​ទុក​អំពី​របប សោធន​និវត្តន៍ និង​ត្រូវ​ចាប់ផ្តើម​អនុវត្ត ហើយ ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​តាម​រយៈ​យន្តការ អគ្គ​យោធ​សេវា ក្រសួងការពារជាតិ​។​ទី​៣, លោក​ជំទាវ​ក៏​បាន កត់សម្គាល់​នូវ​មតិ​យោ ប​ល់​មួយ​ចំនួន​ទៀត ដែល​បាន​លើក​ឡើ ង​សំដៅ​ធ្វើ​វិសោធនកម្ម​ច្បាប់​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ