ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាំ​ចាក់​បង្ការ​ការ​ឆ្លង​មេរោគ​អេ​ដស៍ មាន​សុពលភាព ២​ខែ និង​មាន​ប្រសិទ្ធភាព ចន្លោះ​ពី​៩២ ទៅ​៩៥%

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ថ្នាំ​បង្ការ មុន​ពេល​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​អេ​ដស៍ «Pre-Exposure Prophylaxis = ប្រី​ព…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ថ្នាំ​បង្ការ មុន​ពេល​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​អេ​ដស៍ «Pre-Exposure Prophylaxis = ប្រី​ព (PrEP)» ជា​ប្រភេទ​ថ្នាំ​ចាក់​ឈ្មោះ Cabotegravir ដែល​ត្រូវ​ចាក់​រៀង​រាល់ ២​ខែ​ម្តង សម្រាប់​បង្ការ​ការ​ឆ្លង​មេរោគ​អេ​ដស៍ មុន​ពេល​ប្រឈម ជូន​ក្រុម​ប្រជាជន​គន្លឹះ ដែល​មាន​ប្រឈម​ខ្ពស់​នឹង​ការ​ឆ្លង​មេរោគ​អេ​ដស៍ រួម​មាន ៖ ក្រុម​ស្ត្រី​បម្រើសេវា​កំសាន្ត ក្រុម​បុរស​រួម​ភេទ​ជាមួយ​បុរស ក្រុម​អ្នក​ប្លែងភេទ ក្រុម​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ចាក់​។​ល​។ ថ្នាំ​នេះ មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្ការ​ការ​ចម្លង​មេរោគ​អេ​ដស៍ បាន​ក្នុង​កម្រិត​ចន្លោះ​ពី ៩២% ទៅ​៩៥% ។

បើ​តាម​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC បាន​បញ្ជាក់​ថា ថ្នាំ​ចាក់​បង្ការ​ការ​ឆ្លង​មេរោគ​អេ​ដស៍ ឈ្មោះ Cabotegravir មិនមែន​ជា​វ៉ាក់សាំង​ទេ រហូត​មក​ដល់​ពេល​នេះ នៅ​លើ​ពិភពលោក​នៅ​មិន​ទាន់​រក​ឃើញ​វ៉ាក់សាំង​សម្រាប់​បង្ការ​មេរោគ​អេ​ដស៍ នៅឡើយ​ទេ ។

សូម​ជម្រាប​ផង​ដែរ​ថា នា​ពេល​ថ្មី​ៗ​នេះ ទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​បញ្ជាក់​ថា នៅ​ដើម​ខែមករា ឆ្នាំ​២០២៥ ខាង​មុខ​នេះ កម្ពុជា​នឹង​មាន​ថ្នាំ​ចាក់​បង្ការ​មេរោគ​អេ​ដស៍ ដែល​មាន​សុពលភាព​រយៈពេល​២​ខែ និង​ថ្នាំលេប​មុន​/​ក្រោយ​ការ​រួម​ភេទ ថ្នាំ​មានឈ្មោះ​ប្រី​ព​(PrEP) ដោយ​ឥត​គិតថ្លៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ