ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី ៖ យើង​មិន​ស្រែក​តាម​ហ្វេ​ស​ប៊ុ​ក មិនមែន​បាន​ន័យ​ថា រាជរដ្ឋាភិបាល​មិន​ការពារ​បូរណភាព​ទឹកដី​នោះ​ទេ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​មិន​ឆ្លើយឆ្លង​តាម​ហ្វេ​ស​ប៊ុ​ក មិនមែន​បាន​ន័យ​ថា រាជរដ្ឋាភិបាល​មិន​ការពារ​បូរណ​ភាព​ទឹកដី និង​លើកតម្កើង​កិត្យានុភាព​ជាតិ​នោះ​ទេ​។ ការ​លើក​ឡើង​របស់​សម្តេច​បវរ​ធិ​បតី…

រាជធានី​ភ្នំពេញ​៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​មិន​ឆ្លើយឆ្លង​តាម​ហ្វេ​ស​ប៊ុ​ក មិនមែន​បាន​ន័យ​ថា រាជរដ្ឋាភិបាល​មិន​ការពារ​បូរណ​ភាព​ទឹកដី និង​លើកតម្កើង​កិត្យានុភាព​ជាតិ​នោះ​ទេ​។

ការ​លើក​ឡើង​របស់​សម្តេច​បវរ​ធិ​បតី បន្ទាប់​ពី​ក្រុមប្រឆាំង​តែងតែ​រិះគន់ និង​ចាក់​ឲ្យ​រាជរដ្ឋាភិបាល​ឆ្លើយ​តប​ជាមួយ​ខ្លួន​ដោយ​លើ​យក​បញ្ហា​ព្រំដែន​មក​និយាយ​នៅ​លើ​បណ្តាញ​សង្គម​ជា​បន្តបន្ទាប់​។
ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ និង​សញ្ញាបត្រ ជូន​ដល់​សិក្ខាកាម និង​និស្សិត សាកលវិទ្យាល័យ ធនធានមនុស្ស នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៤ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា ការ​ស្រលាញ់​ជាតិ អ្នក​ណា​ក៏​ស្រលាញ់ ហើយ​កូន​ខ្មែរ​ត្រូវ​តែ​ព្រួយបារម្ភ ប៉ុន្តែ​សកម្មភាព និង​ការ​ស្រលាញ់​មិន​ត្រូវ​ឱ្យ​ឲ្យ​មានការ បែកបាក់​ជាតិ​ដែល​ជា​កត្តា​ធ្វើ​ឲ្យ​បាត់បង់ ។

សម្តេច​បវរ​ធិ​បតី​បន្ដ​ថា បញ្ហា​ព្រំដែន​ត្រូវ​ដោះស្រាយ​តាម​រយៈ​សន្តិវិធី ដោយ​ការ​ចរចា ហើយ​ការ​ការពារ​ជាតិ​មិនមែន​ជា​ការ​ស្រែក​ហ្វេ​ស​បុក​នោះ​ទេ ។ សម្ដេច​ថា រាជរដ្ឋាភិបាល​មិន​ឆ្លើយឆ្លង​លើ​ហ្វេ​ស​ប៊ុ​ក មិនមែន​រដ្ឋាភិបាល​មិន​គិតគូរ​លើ​រឿង​ជាតិ និង​បូរណភាព​ទឹកដី​នោះ​ទេ ប៉ុន្ដែ​រដ្ឋាភិបាល​កំពុង​ធ្វើ​រាល់ថ្ងៃ លើ​កិច្ច​ការងារ​កសាង​ជាតិ និង​បូរណភាព​ទឹកដី​នេះ​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា​៖ «​រដ្ឋាភិបាល​មិន​ឆ្លើយឆ្លង​តាម
ហ្វេ​ស​ប៊ុ​ក មិនមែន​បាន​ន័យ​ថា រដ្ឋាភិបាល​មិន​ធ្វើការ ដើម្បី​ការពារ​កសាង​ពង្រឹង​បូរណភាព​ទឹកដី និង​ជំរុញ​ការ​អភិវឌ្ឍន៍​ប្រទេស​របស់​យើង លើកកម្ពស់​ជាតិ​យើង​ឆាក​អន្ដរជាតិ​នោះ​ទេ យើង​ធ្វើ​រាល់ថ្ងៃ​»​។

សម្តេច​បវរ​ធិ​បតី​បាន​លើក​ឡើង​ថា អ្វី​ដែល​រាជរដ្ឋាភិបាល​បាន​កំពុង​ធ្វើ​គឺ​៖ ទី​១.​ការ​ចរចា​បោះបង្គោល​ព្រំដែន​ឲ្យ​បាន​ច្បាស់លាស់ ។ ទី​២.​ការ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​រស់នៅ​លើ​ដី ដែល​បាន​ដោះ​គ្រាប់​មីន​រួច​ហើយ , ការ​អភិវឌ្ឍ​ការ​ធ្វើ​ផ្លូវ​។ ទី​៣.​ធ្វើ​អ្វី​តាម​ផ្លូវច្បាប់ និង​រក្សា អ្វី​ដែល​កំពុង​មាន​ដោយ​មិន​ឲ្យ​បាត់បង់​។

សម្តេច​បវរ​ធិ​បតី​បាន​អះអាង​ថា ទោះបីជា​រដ្ឋាភិបាល​មិន​បាន​ឆ្លង​ឆ្លើយ​តាម​ហ្វេ​ស​ប៊ុ​ក មិន​មាន​ន័យ​ថា រាជរដ្ឋាភិបាល​មិន​ធ្វើការ​ដើម្បី​ការពារ​កសាង ពង្រឹង​បូរណភាព​ទឹកដី និង​ជំរុញ ការ​អភិវឌ្ឍ​ប្រទេស​លើកកម្ពស់​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ​នោះ​ទេ​។

«​ថ្ងៃនេះ​ក៏​យើង​ធ្វើ​ដែរ គឺ​យើង​ពង្រឹង​ធនធានមនុស្ស ពង្រឹង​ភាព​ជា​ម្ចាស់​ការ​របស់​ប្រទេស ពង្រឹង​ភាព​ជា​ម្ចាស់​ការ​អធិបតេយ្យភាព កំណត់​ជោគវាសនា​ខ្លួនឯង ។ នេះ​ហើយ​យើង​ធ្វើ រាល់ថ្ងៃ ស្រឡាញ់​​ជាតិ គឺ​យើង​ធ្វើ​បែប​នេះ​»​។​នេះ​បើ​តាម​ការ​បញ្ជាក់​របស់ សម្តេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត​។
សម្តេច​បវរ​ធិ​បតី​បាន​លើក​ឡើង​ថា​៖​យើង​មិន​ចាំតែ​មួយ​ថ្ងៃ​ៗ​លើក​គ្រវី​ទង់ជ័យ​ស្រែក​ជេរ​គ្នា ប្រឆាំង​នេះ​ប្រឆាំង​នោះ គឺ​មិន​ចាំបាច់​ទេ ដោយ​មក​រួម​គ្នា​ធ្វើការ​វិញ​ល្អ​ជាង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ