ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែនសង្ឃឹម​ថា​ខ្លួន​នៅ​តែ​មាន​ឱកាស​ចូល​ជា​សមាជិក​អង្គ​ការ​ណា​តូ

21 ម៉ោង មុន

ទី​​ក្រុង​កៀវ៖ ​ប្រមុខ​ដឹក​នាំអ៊ុយ​ក្រែន​ លោក​ហ្សេ​ឡិន​ស្គី នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​ជា​និច្ច​។ លោក​ថ្លែង​ថា​គម្រោង​ចូល​ណាតូ​អាច​នឹង​ទៅ​រួច​។ គ្រាន់​តែ​ថា​​រដ្ឋា​ភិបាល​របស់​លោកត្រូវ​តែ​​កាន់​កាំ​ភ្លើង​តស៊ូ​នៅ​ក្នុង​សមរភូមិ​ជា​បន្ត​ទៀត​ដើម្បី​បញ្ចុះ​បញ្ចូល​ឱ្យ​ក្រុម​ប្រទេស​សម្ព័ន្ធ​មិត្ត​ទទួល​យក​​។ ខាង​លើ​នេះ​ជា​អ្វី​ដែល​លោក​ថ្លែង​ប្រាប់​អ្នក​ការ​ទូត​បរទេស​។ ​អ៊ុ​យ​ក្រែន​ធ្លាប់​​ស្នើ​សុំ​ជា​ច្រើន​ដង​មក​ហើយ​ទៅ​អង្គ​ការ​ណាតូ​ដើម្បី​ទទួល​យក​ខ្លួន​ជា​សមាជិក​របស់ស្ថាប័ន​យោធា​១​​នេះ​ដោ​យ​​​សង្ឃឹម​ថា​សន្តិ​សុខ​ជាតិ​របស់​ខ្លួន​នឹង​ទទួ​លបាន​ការ​ធានា​​កាន់​តែ​ប្រសើរ​​។ ជា​កិច្ច​ឆ្លើយ​តប រដ្ឋ​ជា​សមាជិក​អង្គ​ការ​ណា​តូ​​បង្ហើប​ឱ្យ​ដឹង​ថា​ខ្លួន​មិន​ជំទាស់​នឹង​ការ​ស្នើ​សុំ​នេះ​ទេ​។…

ទី​​ក្រុង​កៀវ៖ ​ប្រមុខ​ដឹក​នាំអ៊ុយ​ក្រែន​ លោក​ហ្សេ​ឡិន​ស្គី នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​ជា​និច្ច​។ លោក​ថ្លែង​ថា​គម្រោង​ចូល​ណាតូ​អាច​នឹង​ទៅ​រួច​។ គ្រាន់​តែ​ថា​​រដ្ឋា​ភិបាល​របស់​លោកត្រូវ​តែ​​កាន់​កាំ​ភ្លើង​តស៊ូ​នៅ​ក្នុង​សមរភូមិ​ជា​បន្ត​ទៀត​ដើម្បី​បញ្ចុះ​បញ្ចូល​ឱ្យ​ក្រុម​ប្រទេស​សម្ព័ន្ធ​មិត្ត​ទទួល​យក​​។ ខាង​លើ​នេះ​ជា​អ្វី​ដែល​លោក​ថ្លែង​ប្រាប់​អ្នក​ការ​ទូត​បរទេស​។

​អ៊ុ​យ​ក្រែន​ធ្លាប់​​ស្នើ​សុំ​ជា​ច្រើន​ដង​មក​ហើយ​ទៅ​អង្គ​ការ​ណាតូ​ដើម្បី​ទទួល​យក​ខ្លួន​ជា​សមាជិក​របស់ស្ថាប័ន​យោធា​១​​នេះ​ដោ​យ​​​សង្ឃឹម​ថា​សន្តិ​សុខ​ជាតិ​របស់​ខ្លួន​នឹង​ទទួ​លបាន​ការ​ធានា​​កាន់​តែ​ប្រសើរ​​។ ជា​កិច្ច​ឆ្លើយ​តប រដ្ឋ​ជា​សមាជិក​អង្គ​ការ​ណា​តូ​​បង្ហើប​ឱ្យ​ដឹង​ថា​ខ្លួន​មិន​ជំទាស់​នឹង​ការ​ស្នើ​សុំ​នេះ​ទេ​។ ប៉ុន្តែ​សំខាន់​ត្រូវ​តែ​អ៊ុយ​ក្រែន និង​រុស្ស៊ី​បិទ​បញ្ចប់​សង្គ្រាម​ជា​ផ្លូវ​ការ​សិន​។

សម្រាប់លោក​ពូទីន​ ​​​លោក​​​តែង​តែ​ជំទាស់​​ជា​និច្ច​​។ លោក​​ពូទីនធ្លាប់​បញ្ជាក់​ថា​​​​មូល​ហេតុ​ដែល​នាំ​ឱ្យ​ផ្ទុះ​សង្គ្រាម​អ៊ុយ​ក្រែន​ក៏​​ដោយ​សារ​តែ​ចង់​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​ហ្នឹង​ហើយ​។ នៅ​ក្នុង​ន័យ​នេះ​បើ​គេ​បក​ស្រាយ​មិន​ច្រឡំ​ទេ​ ទោះ​បី​សង្គ្រាម​បញ្ចប់​ទៅ​វិញ​ក៏​ដោយ​ឱ្យ​តែ​​អ៊ុយ​ក្រែន​ហ៊ាន​ចូល​​ជា​សមាជិក​ណាតូ​នឹង​មាន​បញ្ហា​​ជា​មួយ​គ្នា​ជា​មិន​ខាន​​។​

លោក​​ពូទីន​ប្រហែល​ជា​មិន​អាច​ទទួល​យក​បាន​ ហើយ​នឹង​មិន​ចុះ​ហត្ថ​លេខា​បញ្ចប់​សង្គ្រាម​ទេ​​បើ​អ៊ុយ​ក្រែន​ និង​ក្រុម​បស្ចិម​ប្រទេស​មិន​ផ្ដល់​ការ​ធានា​​ដោយ​ប្រាកដ​ប្រជា​ថា​អ៊ុយ​ក្រែន​​នឹង​មិន​ចូល​​ជា​សមា​ជិក​អង្គ​ការ​ណាតូ​ជា​ដាច់​ខាត​ទោះ​បី​នៅ​ក្នុង​​​កាលៈ​ទេសៈ​ណា​ ​និង​​​​តម្លៃ​ណា​ក៏​ដោយ​។ លើក​លែង​តែ​មេ​ដឹក​នាំ​រុស្ស៊ី​ជំនាន់​​ក្រោយ​លោក​ពូទីន​គិត​យ៉ាង​ណា​ជា​រឿង​ថ្មី​ទៀត​​​

មាន​សេណារីយោ​ច្រើន​ណាស់​ដែល​អ៊ុយ​ក្រែន​ស្នើ​ឡើ​ង។​ កាល​ពីពេល​កន្លង​មក​ លោក​ហ្សេឡិន​ស្គី​ ធ្លាប់​បង្ហើប​ឱ្យ​ដឹង​ថា​លោក​សុខ​ចិត្ត​កាត់​ទឹក​ដី​ខ្លះ​ទៅ​ឱ្យ​រុស្ស៊ី​ ធ្វើ​ម៉េច​ឱ្យ​តែ​បាន​ចូ​លជា​សមាជិក​ណាតូ​។ មាន​ន័យ​ថា​លោក​​ចង់​ចរ​ចា​គ្នា​ជា​កញ្ចប់​។ អ៊ុយ​ក្រែន​សុខ​ចិត្ត​ទទួ​លស្គាល់​ទឹក​ដី​ដែល​កង​ទ័ព​រុស្ស៊ី​កំពុង​កាន់​កាប់​ជា​ទឹក​ដី​រុស្ស៊ី​ស្រប​ច្បាប់​ បូក​ជា​មួយ​តំបន់​គ្រីម៉េ​មួយ​ទៀត​។ ជា​ការ​ធ្វើ​សម្បទាន​ត្រឡប់​មក​វិញ លោក​ពូទីន​ត្រូវ​យល់​ព្រម​ឱ្យ​អ៊ុយ​ក្រែន​ចូល​ជា​សមាជិក​ណាតូ​។​

មាន​ន័យ​ថា​លោក​ហ្សេឡិន​ស្គី​មិន​ចង់​រង់​ចាំ​ដល់​ចប់​សង្គ្រាម​សិន​ចាំ​ស្នើ​សុំ​ចូល​ជា​សមាជិក​ណាតូ​ទេ​ព្រោះ​វា​ជា​​ការ​មិន​ប្រាកដ​ប្រជា​។ ហេង​ស៊យ​កាត់​ដី​ឱ្យ​រុស្ស៊ី​រួច​ហើយ​អត់​បាន​ចូល​ណាតូ​​ដដែល​។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​ពូទីន​ទាម​ទារ​ដាច់​ខាត​២​ចំណុច​​។ ទី​១-​ត្រូវ​តែ​កាត់​ទឹក​ដី​អ៊ុយ​ក្រែន​ទៅ​ឱ្យ​រុស្ស៊ី​ដើម្បី​ជា​ថ្នូរ​នឹង​សន្តិ​ភាព​។ លោក​អះ​អាង​ថា​ទឹក​ដី​ដែល​កាត់​នេះ​ទុក​ធ្វើ​ជា​តំបន់​ទ្រនាប់​ដើម្បី​ឱ្យ​ទី​ក្រុង​ម៉ូស្គូ​មាន​គំលាត​ឆ្ងាយ​បន្តិច​ពី​ព្រំ​ដែន​អ៊ុយ​ក្រែន​។ ទី​២-​អ៊ុយ​ក្រែន​មិន​ត្រូវ​ចូល​ណាតូ​ជា​ដាច់​ខាត​។​

លោក​ហ្សេឡិន​ស្គី​នៅ​តែ​អះ​អាង​ និង​រំពឹង​ទុក​ជា​មុន​ថា​នៅ​ពេល​អ៊ុយ​ក្រែន​ចូល​ជា​សមាជិក​ណាតូ​រួច​ហើយ​ ប្រទេស​ជាតិ​នឹង​មាន​ភាព​កក់​ក្ដៅ​ព្រោះ​ប្រទេស​រុស្ស៊ី​នឹង​ខ្លាច​ញញើត ហើយ​នឹង​​លែង​ហ៊ាន​វាយ​ប្រហារ​អ៊ុយ​ក្រែន​ត​ទៅ​ទៀត​។ ​​លោ​ក​ហ្សេ​ឡិ​ន​ស្គី​ថ្លែង​ថា​អ៊ុយ​ក្រែន​អាច​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​បាន​ឬ​មិន​បាន​អាស្រ័យ​ទៅ​លើ​​ការ​សម្រេច​ចិត្ត​ផ្នែក​នយោ​បាយ​​។

​លោក​យល់​ថា​ករណី​ដែល​អ៊ុយ​ក្រែន​ចូល​ជា​សមាជិក​អង្គ​ការណាតូ​​​អាច​នឹង​ទៅ​រួច​។ ប៉ុន្តែ​អាច​ទៅ​រួច​លុះ​ត្រា​តែ​យើង​បន្ត​ការ​តស៊ូ​នៅ​ក្នុ​ងសង្គ្រាម​។ យោង​តាម​លោក​ហ្សេឡិន​ស្គី ក្រុម​សម្ព័ន្ធ​មិត្ត​ចង់​ដឹង​ថា​តើ​អ៊ុយ​ក្រែន​អាច​ធ្វើ​អ្វី​ខ្លះ​សម្រាប់​ពួក​គេ​ក្រោយ​ពេល​ចូល​ណាតូ​? ​​និង​ថា​តើ​នៅ​ពេល​អ៊ុយ​ក្រែន​ចូលណាតូ​រួច​ហើយ​​​អាច​ធ្វើ​ឱ្យ​​ទំនាក់​ទំនង​​​អន្ត​រជាតិ​​មាន​ស្ថិរ​ភាព​ម្រិត​ណា​?​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ