ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​ថា​ មិន​លេងល្បែ.ង​ក្នុង​ជម្លោះទឹកដី​ជាមួយ​ប្រទេស​ជិតខាង​ឡើយ

18 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រីនៃ​កម្ពុជា ​បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាលមិន​លេងល្បែង​ក្នុង​ជម្លោះទឹកដី​ជាមួយ​ប្រទេស​ជិតខាង តាម​ការ​បំផុសបំផុល​របស់​ក្រុមប្រឆាំង​ជ្រុលនិយមនៅ​ក្រៅប្រទេស​ឡើយ​។ ការ​លើក​ឡើង​របស់​សម្ដេច​បវរ​ធិបតី​ហ៊ុន​…

រាជធានី​ភ្នំពេញ ​៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រីនៃ​កម្ពុជា ​បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាលមិន​លេងល្បែង​ក្នុង​ជម្លោះទឹកដី​ជាមួយ​ប្រទេស​ជិតខាង តាម​ការ​បំផុសបំផុល​របស់​ក្រុមប្រឆាំង​ជ្រុលនិយមនៅ​ក្រៅប្រទេស​ឡើយ​។

ការ​លើក​ឡើង​របស់​សម្ដេច​បវរ​ធិបតី​ហ៊ុន​ ម៉ា​ណែ​ត ​ខណៈ​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​កំពុង​តែ​គិតគូរ​តាម​ផ្លូវច្បាប់​ចំពោះ​បញ្ហា​កោះ​គុត​ជាមួយ​ប្រទេស​ថៃ​។ ថ្លែង​នា​ឱកាស​អញ្ជើញ​ប្រកាស​ខេត្តកំពង់ចាម បញ្ចប់​ការ​វាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ពិធី​ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៤ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងប្រាប់​ប្រជាពលរដ្ឋ​ជឿ​ទុកចិត្ត​ចុះ រឿង​ការពារ​ទឹកដី ព្រោះថា សម្ដេច​តេ​ជោ ហ៊ុន សែន ធ្លាប់​បាន​លើក​កងទ័ព ទៅ​ការពារ​ទឹកដី​របស់​កម្ពុជា មិន​ឱ្យ​បាច់​ដី​មួយ​មី​លី​ម៉ែត្រ​នោះ​ទេ​។

សម្តេច​បវរ​ធិ​បតី​បាន​គូសបញ្ជាក់​ថា ៖ «​យើង​ការពារ​នៅ​អ្វី​ដែល​សល់ ក្នុង​ភាព​ស្របច្បាប់​របស់​យើង កន្លែង​ណា​មិន​ទាន់​ច្បាស់លាស់ យើង​នៅ​បន្ដ​ចុះបញ្ជី ចរចារ​ព្រំដែន ដើម្បី​ផលប្រយោជន៍​របស់​យើង យើង​មិន​ឱ្យ​បាច់​ទេ ចឹ​ង​សូម​ឱ្យ​ជឿ​ទុកចិត្ត​ចុះ​។ ទោះបី​យើង​មួយ​ថ្ងៃ​ៗ មិន​អង្គុយ​រឿង កោះ​គុត រឿង CLV ។ អ្នក​នៅ​ក្រៅ មួយ​ថ្ងៃ​ៗ​សំបូរ​ពេល មួយ​ថ្ងៃ​ៗ​ដើរ​តែ​ដុត ធ្វើ​ឱ្យ​ប្រជាជន​ក្ដៅ​ប្រហា​យ​ជាមួយ​រាជរដ្ឋាភិបាល ឱ្យ​ប្រជាជន​យល់​ច្រ​លំ ដើម្បី​បំផុស តែ​រាជរដ្ឋាភិបាល អត់​លេងល្បែង​នឹង​ទេ​»​។

ជុំវិញ​បញ្ហា​រឿង «​កោះ​គុត​» សម្ដេច នាយក​រដ្ឋមន្ត្រី បានឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល កំពុងធ្វើការ​ជាមួយ​ភាគី​ថៃ តាម​យន្តការ​ច្បាប់​។ រាជរដ្ឋាភិបាល គ្មាន​ពេល​អង្គុយ​ឆ្លើយ​នោះ​ទេ ព្រោះ​រាជ​រដ្ឋាភិបាលរវល់​មួយ​ថ្ងៃ​ៗ ធ្វើ​កិច្ច​ការងារ​ចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ និង​ធ្វើ​កិច្ច​ការងារ​ផ្សេង​ៗ​
ទៀត​។

ជាមួយ​គ្នា​នោះ​ដែរ ​សម្ដេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បន្ថែម​ថា​ «​ខ្ញុំសូម​ប្រាប់​ថា ខ្ញុំ​អត់​លេង​ដូច​អស់លោក​ទេ មួយ​ថ្ងៃ​ៗ​គេ​ថា ហេតុ​អ្វី​រាជរដ្ឋាភិបាលមិន​ប្ដឹង ឥឡូវ​គេ​បង្កើត​វេទិកា​ហៅ​ប្រជាជន​នៅ​ក្រៅប្រទេស​។ រឿង​គេ ចរចា​រាប់​សិន​ឆ្នាំ​មក​ហើយ គណៈកម្មាធិការ​ព្រំដែន​របស់​យើង នូវ​តែ​ចរចាមិន​ទាន់​មានការ​ឯកភាព​គ្នា នៅ​ព្រំ​ដែនទឹក យើង​ទាមទារ​ផលប្រយោជន៍ គេ​ទាមទារ
ចឹ​ង​បាន​ចរចាមិន​ទាន់​ស្ងាប់​»៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ