ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​កំប៉ុង​ហ្គា​ស​បង្ក​ជាអគ្គិភ័យ​ឆេះ​ផ្ទះ​បាក់​សង្កត់​ក្មេ.ង.២នាក់.ស្លា.ប់

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

​ខេត្តកំពង់ស្ពឺ ​៖ ក្មេង​ស្រី​ចំនួន​០២​នាក់​បងប្អូន​បង្កើត​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​ក្នុងផ្ទះ ខណ​:​ដែល​ផ្ទុះ​កំប៉ុង​ហ្គា​ស​បង្ក​ទៅ​ជា​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​សង្កត់​ទាំង​ក្មេង​រង​គ្រោះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​អ​ធ្រា​ត្រ ។ ហេតុការណ៍​គ្រោះ​អគ្គី​ភ័យ​បណ្តាល​ឱ្យ​មាន​ក្មេង​ស្រី​០២​នាក់​បាន​ស្លាប់​នេះ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​០២​និង​៤០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែធ្នូ…

​ខេត្តកំពង់ស្ពឺ ​៖ ក្មេង​ស្រី​ចំនួន​០២​នាក់​បងប្អូន​បង្កើត​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​ក្នុងផ្ទះ ខណ​:​ដែល​ផ្ទុះ​កំប៉ុង​ហ្គា​ស​បង្ក​ទៅ​ជា​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​សង្កត់​ទាំង​ក្មេង​រង​គ្រោះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​អ​ធ្រា​ត្រ ។

ហេតុការណ៍​គ្រោះ​អគ្គី​ភ័យ​បណ្តាល​ឱ្យ​មាន​ក្មេង​ស្រី​០២​នាក់​បាន​ស្លាប់​នេះ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​០២​និង​៤០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៤ ស្ថិត​ក្នុងភូមិ​ស្នោ​ទី​១​សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

មន្ត្រី​នគរបាល​បាន​និយាយ​ឲ្យ​ដឹង​ថា ​ក្មេង​ស្រី​ដែល​ស្លាប់​ក្នុង​ភ្លើង​នោះ​មានឈ្មោះ ទី​០១-​ឈ្មោះ ខា ដា​នី ភេទ​ស្រី​ អាយុ​៨​ឆ្នាំ និង​ទី​០២-​ឈ្មោះ ខា ឌី​ណា ភេទ​ស្រី​ អាយុ​៥​ឆ្នាំ ត្រូវ​បាន​ភ្លើង​ឆេះ​ស្លាប់​ទាំង​ដែល​ពួក​គេ​កំពុង​ដេក​លង់លក់​ក្នុង​ដំណេក​តែ​ម្តង​ ។

តាម​សម្តី​ឈ្មោះ សឿ​ន ខា ភេទ​ប្រុស ​អាយុ​៤៩​ឆ្នាំ​ មានមុខ​រប​ដើ​rរើស​អេត​ចាយ ត្រូវជា​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​ទាំង​០២​នាក់​បាន​និយាយ​ថា នៅ​ពេល​ដែល​ភ្លើង​កំពុង​ឆេះ​ផ្ទះ​ គាត់​បាន​រត់​ចូល​ទៅ​ជួយ​កូន​ដែរ ប៉ុន្តែ​ដោយសារ​តែ​កូន​របស់​គាត់​មាន​ចំនួន​៥​នាក់ ហើយ​គាត់​ជួយ​បាន​តែ​ចំនួន​៣​នាក់​តែ​ប៉ុណ្ណោះ នៅ​សល់​០២​នាក់​ទៀត​ហើយ​គាត់​ក៏​រត់​ចូល​ទៅ​ជួយ​យក​ក្មេង​ស្រី​រង​គ្រោះ​ទាំង​នាក់​ម្តងទៀត ស្រាប់តែ​ភ្លើង​ឆេះ​កាន់តែ​ខ្លាំង​ ហើយ​បាក់​ផ្ទះ​សង្កត់ពីលើ​កូនស្រី​របស់​គាត់​ទាំង​០២​នាក់ បណ្តាល​ឲ្យ​ឆេះ​ស្លាប់​តែ​ម្តង​ទៅ​។

បុរស​ជា​ឪពុក​បាន​បន្ត​ទៀត​ថា ​ដោយសារ​គ្រួសារ​របស់​គាត់​មាន​ជី​វភាព​ខ្វះខាត​ខ្លាំង​ ទើប​គាត់​សំពះ​សុំ​ឱ្យ​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ​ជួយ​ដល់​ក្រុម​គ្រួសារ​របស់​គាត់ បើ​សូ​ម្បី​តែ​ក្តា​ម្ឈូស​សម្រាប់​ដាក់​សព​កូន​ទាំង​០២​ក៏​គាត់​គ្មាន​លទ្ធភាព​ទិញ​ដាក់​សព​កូន​ៗ​គាត់​នោះ​ទេ​។

នៅ​ក្នុង​កិច្ច​អន្តរាគមន៍​អគ្គិ​ភ័យ​ឆាបឆេះ​ផ្ទះ​ខាងលើ​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់
អគ្គិភ័យ​ស្នងការ​នគរបាល​០១​គ្រឿង និង​រថយន្ត​ពន្លត់អគ្គិភ័យ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​បាន​ចូលរួម​ពន្លត់​ប្រើប្រាស់​ទាំងអស់​០២​រថយន្ត ប្រើប្រាស់​កម្លាំង​ចំនួន​១០​នាក់​ទើប​រលត់​ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ