ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការកំណត់និយាមកា និងបោះបង្គោលតាមបណ្តោយគម្រោងព្រែកជីកហ្វូណនតេជោ បញ្ចប់ដោយជោគជ័យ

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ការ​កំណត់​និយាម​កា និង​បោះបង្គោល តាម​បណ្តោយ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន តេ​ជោ ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ​១០០% នៅ​ថ្ងៃ​ទី​២០ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ការ​កំណត់​និយាម​កា និង​បោះបង្គោល តាម​បណ្តោយ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន តេ​ជោ ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ​១០០% នៅ​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៤ ។

លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ ធ្នូ ឆ្នាំ​២០២៤ តាម​បណ្តាញ​សង្គម​ថា សូម​ជម្រាប​ជូន​សាធារណជន និង​បណ្តាញសារព័ត៌មាន​មេត្តា​ជ្រាប​ថា រយៈពេល​៩​ថ្ងៃ (​គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៤) ក្រុមការងារ​ការងារ​អន្តរក្រសួង​ដឹកនាំ​ដោយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​សម្រេច​កំណត់​និយាម​កា និង​បោះបង្គោល​តាម​បណ្តោយ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ចំនួន​១៣៩​ចំណុច​ក្នុង​ចំណោម​១៤២​ចំណុច​ស្មើ​ជិត​៩៨% នៃ​តម្រាយ​ផ្លូវទឹក​កំណាត់​ទី​១ ដែល​មាន​ប្រវែង​២១​គីឡូម៉ែត្រ ។

អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា ៖«​ការ​កំណត់​និយាម​កា និង​បោះបង្គោល​ដែល​នៅ​សេសសល់ នឹង​ត្រូវ​បញ្ចប់​១០០% នៅ​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៤ ។ ខ្ញុំបាទ​សូម​ជម្រាប​ជូន​បន្ថែម​ថា ក្រុមការងារ​បច្ចេកទេស​មានការ​សហការ​គ្នា​ល្អ​ក្នុ ង​ការងារ​អនុវត្ត​ការងារ​ទោះជា​ទីតាំង បង្គោល​មួយ​ចំនួន​ស្ថិត​នៅ​ក្នុង​បឹង​មានទឹក​ជ្រៅ មានព្រៃ​ដែល​ត្រូវ​ចុះ​ដើរ​ឆ្កា​ព្រៃ បន្លា ដើម្បី​ទៅ​ដល់ ។ ទន្ទឹម​នឹង​នោះ អាជ្ញាធរ​មូលដ្ឋាន បាន​សហការ​ល្អជា​មួយ​ក្រុមការងារ​បច្ចេកទេស និង​ប្រឹងប្រែង​ដើម្បី​ជួយ​សម្រប​សម្រួលការ​អនុវត្ត​ការងារ​ឱ្យ​បាន​រលូន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ