ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃផ្អើលរឿងឆ្លងមេរោគ Norovius ដូច្នេះកម្ពុជាប្រយ័ត្នផង

16 ម៉ោង មុន

នៅ​ថៃ​កំពុង​រង​ការ​ភ័យ​ខ្លាច​នឹង​ការ​រីក​រាលដាល​នៃ​មេរោគ Norovirus ដែល​គេ​ដឹង​ថា គឺជា​ករណី​ឆ្លង​ច្រើន​កើត​មាន​ឡើង​នៅ​ក្នុង​អំឡុង​រដូវ​ត្រជាក់​ដូច​ជា​បច្ចុប្បន្ន​នេះ ។ ជំងឺ​នេះ​ជា​ជំងឺ​ដែល​ងាយ​ឆ្លង​មួយ​ប្រភេទ​ហើយ​កំពុង​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម ។ ជំងឺ​នេះ​ហាក់​នៅ​មិន​ទាន់​បង្ហាញ​វត្ត​មា​នៅ​កម្ពុជា​នៅឡើយ​ទេ ហើយ​មហាជន​នៅ​ក្នុង​ប្រទេស​ក៏​ហាក់​នៅ​មិន​ទាន់​បានដឹង​ច្រើន​អំពី​ករណី​នេះ​នៅឡើយ​ដែរ ។…

នៅ​ថៃ​កំពុង​រង​ការ​ភ័យ​ខ្លាច​នឹង​ការ​រីក​រាលដាល​នៃ​មេរោគ Norovirus ដែល​គេ​ដឹង​ថា គឺជា​ករណី​ឆ្លង​ច្រើន​កើត​មាន​ឡើង​នៅ​ក្នុង​អំឡុង​រដូវ​ត្រជាក់​ដូច​ជា​បច្ចុប្បន្ន​នេះ ។ ជំងឺ​នេះ​ជា​ជំងឺ​ដែល​ងាយ​ឆ្លង​មួយ​ប្រភេទ​ហើយ​កំពុង​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម ។

ជំងឺ​នេះ​ហាក់​នៅ​មិន​ទាន់​បង្ហាញ​វត្ត​មា​នៅ​កម្ពុជា​នៅឡើយ​ទេ ហើយ​មហាជន​នៅ​ក្នុង​ប្រទេស​ក៏​ហាក់​នៅ​មិន​ទាន់​បានដឹង​ច្រើន​អំពី​ករណី​នេះ​នៅឡើយ​ដែរ ។ ជំងឺ​នេះ​មិនមែន​ជា​ជំងឺ​ថ្មី​ទេ ប៉ុន្តែ​ទើបតែ​មាន​សេចក្តីរាយការណ៍​នៅ​លើ​បណ្តាញសារព័ត៌មាន​ថៃ និង​បណ្តាញ​សង្គម​ថៃ នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ។

សារព័ត៌មាន the Nation បាន​រាយការណ៍​ថា ក្រោយ​ពេល​ដែល​មាន​ករណី​ផ្ទុះ​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ ចំនួន​សរុប​ជាង​១.៤០០ នាក់ នៅ​ក្នុង​សាលា​មួយ​ក្នុង​ខេត្ត​រាក់​យ៉ង វា​បាន​កំពុង​បង្ក​ការ​ភ័យ​ខ្លាច​នៅ​ក្នុង ចំណោម​សាធារណៈជន​ថៃ ។

ការ​រីក​រាលដាល​នៃ​មេរោគ Norovirus ត្រូវ​បាន​សាធារណៈជន​ថៃ​បាន​ធ្វើការ​ផ្សព្វផ្សាយ​ហើយ​ចែករំលែក​ជា​បន្តបន្ទាប់ នៅ​ក្នុង​បណ្តាញ​សង្គម ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​អ្នកជំនាញ​បាន​លើក​ឡើង​ថា កុំ​ព្រួយបារម្ភ​ជំងឺ​នេះ ថ្វី​ត្បិត​តែ​វា​ឆ្លង​ខ្លាំង ប៉ុន្តែ​គេ​អាច​ការពារ​បាន ហើយ​វា គឺជា​ប្រភេទ​មេរោគ​បង្ក​ជំងឺ​តែ​នៅ​ក្នុង​អំឡុង​រដូវរងារ​ដូច​បច្ចុប្បន្ន​នេះ​ប៉ុណ្ណោះ ។

រូបតំណាង

ពាក់ព័ន្ធ​នឹង​ការ​ព្រួយបារម្ភ​នេះ លោក​វេជ្ជបណ្ឌិត យ៉ុ​ង ភូ​វូ​រ៉ា​វ៉ា​ន់ (Yong Poovorawan) សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ជូ​ឡា​ឡូង​កន បាន​ឲ្យ​ដឹង​ថា វា​គឺជា​ជំងឺ​ដែល​តែងតែ​បង្ហាញ​វត្ត​មាននៅ​ក្នុង​អំឡុង​រដូវ​ត្រជាក់​នៅ​ប្រទេស​ថៃ ។

លោក​បាន​ពន្យល់​ថា កុមារ និង​មនុស្ស​ចាស់​អាច​គ្រោះថ្នាក់​ដែរ ប៉ុន្តែ​ប្រសិនបើ​ពួក​គេ​បាន​ចាក់​វ៉ាកសាំង គឺ​វា​មិន​អី​ឡើយ ហើយ​បាន​ណែនាំ​ដល់​សាលា និង​រោងចក្រ​ឲ្យ​អនុវត្ត​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ norovirus ដើម្បី​ទប់ស្កាត់​ផល​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ និង​សក្តានុពល​កុមារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ