ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ស្លា.ប់​មេ​ទ័ព​រុស្ស៊ី, តុលាការ​ឃុំ​ខ្លួន​ជន​សង្ស័យ​២​ខែ​មុន​ជំនុំ​ជម្រះ

21 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ នៅ​ទី​បំផុត​ ជន​សង្ស័យ​នៅ​ក្នុង​​សំណុំ​​រឿង​ធ្វើ​ឃាត​ឧត្ដម​សេនីយ៍​យោធា​រុស្ស៊ី​កាល​ពី​ថ្ងៃ​អង្គារ​នោះ​​​ត្រូវ​សមត្ថ​កិច្ច​ចាប់​ឃុំ​​​​ខ្លួន​រយៈ​ពេល​ពីរ​ខែ​នៅ​ក្នុង​ដំណាក់​កាល​បុរេ​ជំនុំ​ជម្រះ​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​តុលាការ​រុស្ស៊ី​​នៅ​លើ​​​បណ្ដាញ​តេ​ឡេ​ក្រាម​។ ជន​សង្ស័យ​ដែល​ជា​ជន​ជាតិ​អ៊ូបេ​គីស្ថាន​ម្នាក់​នោះ​ត្រូវ​បាន​ចោទ​ប្រកាន់​ទៅ​តុលាការ​​ពី​បទ​​​ភេរ​វកម្ម។ តាម​រយៈ​វីឌីអូ​ឃ្លីប​ដែល​គេ​ថត​នៅ​កន្លែង​កើត​ហេតុ​ គេ​ឃើញ​​ឧត្ដម​​សេនីយ៍​អ៊ីហ្គើ ឃីរី​ឡូវ (Igor Kirillov)…

ទី​ក្រុង​ម៉ូស្គូ៖ នៅ​ទី​បំផុត​ ជន​សង្ស័យ​នៅ​ក្នុង​​សំណុំ​​រឿង​ធ្វើ​ឃាត​ឧត្ដម​សេនីយ៍​យោធា​រុស្ស៊ី​កាល​ពី​ថ្ងៃ​អង្គារ​នោះ​​​ត្រូវ​សមត្ថ​កិច្ច​ចាប់​ឃុំ​​​​ខ្លួន​រយៈ​ពេល​ពីរ​ខែ​នៅ​ក្នុង​ដំណាក់​កាល​បុរេ​ជំនុំ​ជម្រះ​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​តុលាការ​រុស្ស៊ី​​នៅ​លើ​​​បណ្ដាញ​តេ​ឡេ​ក្រាម​។ ជន​សង្ស័យ​ដែល​ជា​ជន​ជាតិ​អ៊ូបេ​គីស្ថាន​ម្នាក់​នោះ​ត្រូវ​បាន​ចោទ​ប្រកាន់​ទៅ​តុលាការ​​ពី​បទ​​​ភេរ​វកម្ម។

តាម​រយៈ​វីឌីអូ​ឃ្លីប​ដែល​គេ​ថត​នៅ​កន្លែង​កើត​ហេតុ​ គេ​ឃើញ​​ឧត្ដម​​សេនីយ៍​អ៊ីហ្គើ ឃីរី​ឡូវ (Igor Kirillov) ​និង​ជំនួយ​ការ​របស់​គាត់​ដើរ​ចេញ​ពី​អគារ​​សំដៅ​ទៅ​រក​ឡាន​មួយ​គ្រឿង​​​នៅ​តាម​បណ្ដោយ​ផ្លូវ​ឆ្ពោះ​ទៅ​វិមាន​ក្រឹម​ឡាំង ឃ្លាត​គ្នា​ប្រហែល​៧​គីឡូ​ម៉ែត្រ​។ ​នៅ​ពេល​ពួក​គេ​កំពុង​ដើរ​សុខ​ៗ​ គ្រាប់​បែក​ដែល​គេ​បង្កប់​នៅ​ក្នុ​ងម៉ូតូ​កូន​ទា​ក៏​ផ្ទុះ​ឡើង​យ៉ាង​កង​រំពង​ និង​សម្លាប់​អ្នក​ទាំង​២​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​។​​

អាជ្ញា​ធរ​រុស្ស៊ី​​ថ្លែង​ថា​ខ្លួន​បាន​ឃុំ​ឃាំង​ជន​សង្ស័យ​រូប​នេះ​​បន្ទាប់​ពី​គាត់​ឆ្លើយ​សារ​ភាព​ថា​គាត់​ជា​អ្នក​ប្រព្រឹត្ត​រឿង​នេះ​ដោយ​ទទួល​បញ្ជា​ពី​ភ្នាក់​ងារ​សម្ងាត់​អែស​ប៊ីយូ​របស់​អ៊ុយ​ក្រែន​ (SBU)។ ឧត្ដម​សេនីយ៍​ឃីរី​ឡូវ​ជា​មេ​បញ្ជា​ការ​កង​កម្លាំង​ពិសេស​របស់​រុស្ស៊ី​ទទួល​​បន្ទុក​ខាង​អាវុធ​នុយ​ក្លេអ៊ែរ, ជីវ​​សាស្ត្រ​ និង​គីមី​។ មុន​ពេល​កើត​ហេតុ​​១​​ថ្ងៃ​ រដ្ឋ​អាជ្ញា​អ៊ុយ​ក្រែន​បាន​ចោទ​ប្រកាន់​ឧត្ដម​សេនីយ៍​រូប​នេះ​ទៅ​តុលាការ​ និង​ចោទ​ប្រកាន់​​គាត់​ពី​បទ​​ប្រើ​ប្រាស់​អាវុធ​គីមី និង​ជីវ​សាស្ត្រ​នៅ​លើ​សមរភូមិ​អ៊ុយ​ក្រែន​។​

ពី​វេទិកា​សា​ធារណៈ​មួយ​រៀប​ចំ​នៅ​ទី​ក្រុ​ងម៉ូស្គូ លោក​ពូទីន​ក៏​ឆ្លៀត​និយាយ​អំពី​ករណី​ធ្វើ​ឃាត​ឧត្ដម​សេនីយ៍​ឃីរី​ឡូវ​ផង​ដែរ​។ លោក​ថ្លែង​ថា​អ៊ុយ​ក្រែន​បាន​ប្រព្រឹត្ត​អំពើ​ភេរវ​កម្ម​សម្លាប់​ជន​ជាតិ​រុស្ស៊ី​ម្ដង​ហើយ​ម្ដង​ទៀត​មិន​ព្រម​បញ្ឈប់​សកម្ម​ភាព​របស់​ខ្លួន​ទេ​។ ​លោក​យល់​ថា​ជីវិត​របស់​មនុស្ស​ពោរ​ពេញ​ដោយ​ភាព​ផុយ​ស្រួយ​ខ្លាំង​ណាស់​ដោយ​សារ​ការ​​សម្លាប់​មនុស្ស​ដោយ​អំពើ​ឃោរ​ឃៅ​បែប​នេះ​។

លោក​និយាយ​រិះ​គន់​ក្រុម​បស្ចិម​ប្រទេស​ដែល​នៅ​រក្សា​ភាព​ស្ងៀម​ស្ងាត់​ចំពោះ​អំពើ​ភេរវ​កម្ម​កណ្ដាល​ទី​ក្រុង​ម៉ូស្គូ​។ ​តាំង​ពី​មុន​ ក៏​ដូច​ជា​​ពេល​បច្ចុប្បន្ន​ ពួក​គេ​ពុំ​ដែល​ប្រកាស​ថ្កោល​ទោស​អំពើ​ទាំង​នេះ​ម្ដង​ណា​​ទេ​។ លោក​​​ហាក់​ដូច​ជា​ប្រើ​ប្រាស់​ភាសា​មិន​សូវ​ធ្ងន់​ធ្ងរ​ពេក​ទេ​នៅ​ក្នុង​ករណី​នេះ​។ ផ្ទុយ​ទៅវិញ អនុ​ប្រធាន​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ជាតិ​រុស្ស៊ី​ លោក​មេត​វេដេវ​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​បាន​ប្រកាស​ថ្កោល​ទោស​ធ្ងន់​ៗ និង​ព្រមាន​សង​សឹក​អ្នក​មេ​គំនិត​​នៅ​ពី​ក្រោយ​​រឿង​នេះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ