ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាសូរ! លោកតា.គម្នាក់ដើររើសអេតចាយលើផ្លូវដែកពេលយប់​ អត់់ឮរថភ្លើងស៊ីផ្លេ ជួបគ្រោះ​យ៉ាងរន្ធ.ត់

9 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ លោកតាម្នាក់ជា​មនុស្សគរ ដើររើសអេតចាយលើផ្លូវដែកពេលយប់ លុះពេលរថភ្លើងធ្វើដំណើរមកដល់ក៏បានស៊ីផ្លេដែរ តែលោកតារងគ្រោះស្តាប់​អត់ឮ ក៏ត្រូវរថភ្លើងកិន បណ្តាលដាច់ជើងម្ខាងរងរបួសយ៉ាងធ្ងន់ធ្ងរ​ ។​ ហេតុការណ៍ខាងលើ​បានបង្កការភ្ញាក់ផ្អើល​កើតឡើង​កាលពី​ម៉ោង៧យប់ថ្ងៃទី១៨…

ខេត្ត​បន្ទាយមានជ័យ ៖ លោកតាម្នាក់ជា​មនុស្សគរ ដើររើសអេតចាយលើផ្លូវដែកពេលយប់ លុះពេលរថភ្លើងធ្វើដំណើរមកដល់ក៏បានស៊ីផ្លេដែរ តែលោកតារងគ្រោះស្តាប់​អត់ឮ ក៏ត្រូវរថភ្លើងកិន បណ្តាលដាច់ជើងម្ខាងរងរបួសយ៉ាងធ្ងន់ធ្ងរ​ ។​

ហេតុការណ៍ខាងលើ​បានបង្កការភ្ញាក់ផ្អើល​កើតឡើង​កាលពី​ម៉ោង៧យប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤​នៅចំណុចផ្លូវដែកមួយកន្លែង ស្ថិត​ក្នុង​ភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

​លោកតារងគ្រោះ មិនត្រូវបានស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថា គេហៅគាត់ថា ​តា គ មាន​អាយុ៦០ឆ្នាំ​​ មុខរបរ​ដើរ​រើសអេតចាយ ​រស់នៅ​ក្នុងភូមិឃុំកើតហេតុខាងលើ ។

អ្នកឃើញហេតុការណ៍បាន​ប្រាប់ឱ្យដឹងថា ​នៅមុនពេលកើតហេតុ ​គេឃើញ​រថភ្លើងបានធ្វើដំណើរ​ក្នុងទិសដៅ​ពីកើតទៅលិច ឬ​ពីក្រុងសិរីសោភ័ណទៅក្រុងប៉ោយប៉ែត ​។ ចំណែកលោកតារងគ្រោះ​ជាមនុស្សគរបានដើររើសអេតចាយពេលយប់ដើរឆ្លងផ្លូវដែក ក៏​ត្រូវរថភ្លើងកិនដាច់ជើងម្ខាង និងរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ ។

​ក្រោយពេលកើតហេតុ គេសង្កេតឃើញកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លាបានចុះទៅពិនិត្យមើលជនរងគ្រោះដែលត្រូវរថភ្លើងកិនដាច់ជើងម្ខាង ព្រោះគាត់ជាមនុស្សគរដែលដើររើសអេតចាយពេលយប់ត្រូវបានរថភ្លើងធ្វើដំណើរពេលយប់ស៊ីផ្លេរ ហើយគាត់​ស្តាប់មិន់ឮ ក៏ត្រូវ​រថភ្លើង​បុកដួលបែកក្បាល និង​កិនជើងដាច់ម្ខាង បណ្តាល​ឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេដឹកយកទៅ​សង្គ្រោះ​នៅ​មន្ទីពេទ្យ ។

គួររំលឹកផងដែរ​ថា នៅអំឡុងដើមខែធ្នូ ឆ្នាំ២០២៤នេះ មាន​ករណីរថភ្លើងបុកមនុស្សគ បណ្តាល​ឱ្យរងរបួសធ្ងន់ចំនួន២នាក់ហើយ ក្នុងនោះករណី១-​កើតឡើងនៅចំណុចផ្លូវដែកមួយ​កន្លែង ក្នុង​ភូមិគោរដ្ឋាន សង្កាត់អំបិល និង​ករណីទី២​-កើតឡើងនៅចំណុចផ្លូវដែកមួយកន្លែង ក្នុង​ភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ