ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុតសំរាមឆេះរាលដាលដល់ពំនូកចំបើងផ្អើល​ភូមិ

9 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយមកកើតឡើងនៅវេលាម៉ោងប្រមាណ 11 ព្រឹកថ្ងៃទី 19 ខែធ្នូ ឆ្នាំ 2024 នៅភូមិ​ទ្រាជើង…

ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយមកកើតឡើងនៅវេលាម៉ោងប្រមាណ 11 ព្រឹកថ្ងៃទី 19 ខែធ្នូ ឆ្នាំ 2024 នៅភូមិ​ទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខណៈដែលមានស្ត្រីចំណាស់​ម្នាក់ដុតសំរាម បណ្តាល​ឱ្យ​ភ្លើងរាលដាលឆាបឆេះពំនូកចំបើងចំនួន 3 ជាប់គ្នា ។

តាម​ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ម្ចាស់​ពំនូកចំបើងឈ្មោះ ប៉ុល យន់ អាយុ75ឆ្នាំ ភេទស្រី មានទីលំនៅភូមិឃុំកន្លែងកើតហេតុខាងលើ។

តាមប្រភពដដែលបានបន្តថា នៅមុនពេល​ហេតុ ស្ត្រីចំណាស់​ខាងលើបានដុតសម្រាមនៅជិត​ពំនូកចំបើង ហើយមិនបានប្រុងប្រយ័ត្នស្រាប់តែឆេះ​រាលដាលដល់​ពំនូកចំបើងពីមួយទៅមួយអស់ចំនួន 3 ជន្លង់ ។ យ៉ាងនេះក្តី ពេលកើតហេតុ រថយន្តពន្លត់អគ្គីភ័យរបស់អធិការនគរបាលស្រុករលាប្អៀរបានទៅបាញ់ទឹកពន្លត់ប្រើរយៈយូម៉ោងរហូតដល់ម៉ោង ១និង ៣០នាទីរសៀល ទើបគ្រប់គ្រងសភាពការណ៍បាន ដោយសារតែជន្លុង ចំបើង ទាំងបីធំៗជាប់គ្នា ។

អ្នកភូមិនៅកន្លែងកើតហេតុបានដឹងថា ប្រសិនបើគ្មានរថយន្តពន្លត់អគ្គីភ័យ របស់អធិការនគរបាលស្រុករលាប្អៀរ​នោះទេ អណ្ដាតភ្លើងនិងរាលដាលដល់ផ្ទះប្រជាពលរដ្ឋ អ្នកជិតខាងជាសំខាន។

សូមរំលឹកថា ជារឿយៗរាល់រដូវខែប្រាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង តែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាប្រយ័ត្នភ្លើងផ្សែងក្នុងរដូវរាំងស្ងួត ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ