ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ព្រ.មា.ន​ចាប់​ខ្លួន​លោក​យូ​ន​ស៊ុក​យូល​បើ​មិន​ព្រម​ចូលឆ្លើយ​បំភ្លឺ

18 ម៉ោង មុន

ទី​ក្រុង​សេអ៊ូល៖​ ​ជា​ថ្មី​ម្ដង​ទៀត​ ប្រធា​នា​ធិបតី​កូរ៉េ​ខាង​ត្បូង លោក​យូន​ស៊ុក​យូល​ មិន​បា​ន​បង្ហាញ​ខ្លួន​​នៅ​មុខ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទេ​​បន្ទាប់​ពី​ស្ថាប័ន​នេះ​​​ចេញ​លិខិត​កោះ​ហៅ​លោក​ទៅ​ឆ្លើយ​បំភ្លឺ​ពាក់​ព័ន្ធ​នឹង​ការ​ប្រកាស​ច្បាប់​អាជ្ញា​សឹក​។ លោក​យូន​ត្រូវ​សភា​បោះ​ឆ្នោត​ព្យួរ​តំណែង​កាល​ពី​​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ និង​​កំពុង​រង់​ចាំ​ការ​សម្រេច​​ពី​តុលាការ​ធម្ម​នុញ្ញ​។ ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បានចេញ​លិខិត​កោះ​ហៅ​​លោក​យូន​ស៊ុក​យូលទៅ​ជួប​មុខ​​​​​គ្នា​​ផ្ទាល់​​​នៅ​ម៉ោង​១០​ព្រឹក​​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​លោ​កប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ និង​រំលោភ​អំណាច​។ ​​មេធាវី​របស់​លោក​យូន​ស៊ុក​យូល​​ថ្លែង​ថា​លោ​កមិន​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​​​ទេ​…

ទី​ក្រុង​សេអ៊ូល៖​ ​ជា​ថ្មី​ម្ដង​ទៀត​ ប្រធា​នា​ធិបតី​កូរ៉េ​ខាង​ត្បូង លោក​យូន​ស៊ុក​យូល​ មិន​បា​ន​បង្ហាញ​ខ្លួន​​នៅ​មុខ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទេ​​បន្ទាប់​ពី​ស្ថាប័ន​នេះ​​​ចេញ​លិខិត​កោះ​ហៅ​លោក​ទៅ​ឆ្លើយ​បំភ្លឺ​ពាក់​ព័ន្ធ​នឹង​ការ​ប្រកាស​ច្បាប់​អាជ្ញា​សឹក​។ លោក​យូន​ត្រូវ​សភា​បោះ​ឆ្នោត​ព្យួរ​តំណែង​កាល​ពី​​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ និង​​កំពុង​រង់​ចាំ​ការ​សម្រេច​​ពី​តុលាការ​ធម្ម​នុញ្ញ​។

​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បានចេញ​លិខិត​កោះ​ហៅ​​លោក​យូន​ស៊ុក​យូលទៅ​ជួប​មុខ​​​​​គ្នា​​ផ្ទាល់​​​នៅ​ម៉ោង​១០​ព្រឹក​​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​លោ​កប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ និង​រំលោភ​អំណាច​។ ​​មេធាវី​របស់​លោក​យូន​ស៊ុក​យូល​​ថ្លែង​ថា​លោ​កមិន​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​​​ទេ​ ហើយ​លោក​ត្រៀម​ខ្លួន​ដើម្បី​តតាំង​ក្ដី​គ្នា​ឱ្យ​ដឹង​ស-​ខ្មៅ​នៅ​តុលាការ​ធម្ម​នុញ្ញ​រហូត​ដល់​ទី​បញ្ចប់​។​

​​មេធាវី​របស់​លោក​ថ្លែង​បន្ត​ទៀត​ថា​ថ្វី​ដ្បិត​តុលាការ​អាច​នឹង​មិន​ចាត់​ការ​ពាក្យ​បណ្ដឹង​នេះ​​​ ប៉ុន្តែ​ខ្លួន​នឹង​សហ​ការ​យ៉ាង​ពេញ​ទំហឹង​នៅ​ក្នុង​​ការ​ស៊ើប​អង្កេត​។ ​​​នៅ​សប្ដាហ៍​នេះ​ អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​បាន​​បញ្ជូន​លិខិត​កោះ​ហៅ​​ទី​វិមាន​ប្រធាន​ធិបតី​។ ​ប៉ុន្តែ​​ភ្នាក់​ងារ​សន្តិ​សុខ​​មិន​ព្រម​ទទួល​យក​​ជា​ដាច់​ខាត​​ដោយ​សម្អាង​ថា​ខ្លួន​គ្មាន​ភារកិច្ច​ត្រូវ​ទទួល​យក​លិខិត​នោះ​។​​

អង្គ​ភាព​ប្រឆាំង​អំពើ​ពុករលួយ​​ព្រមាន​ថា​ការ​មិន​ចូល​បង្ហាញ​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ​នោះ​អាច​ចាត់​ទុក​​ជា​ការ​មិន​ធ្វើ​តាម​បង្គាប់​របស់​អាជ្ញាធរ​​។ អង្គ​ភាព​នេះ​​ត្រៀម​​ចេញ​ដីកា​កោះ​ហៅ​​លោក​យូន​ជា​លើក​ទី​​២​​។ ចំណែក​ប្រធាន​អង្គ​ភាព​​​យល់​ថា​នៅ​ក្នុង​ស្ថាន​ភាព​នេះ​ប្រហែល​ជា​មិន​ចាំ​បាច់​ចេញ​ដីកា​ត​ទៅ​​ទៀត​ទេ​។ លោក​កំពុង​ពិ​គ្រោះ​គ្នា​​ចាប់​ខ្លួន​លោ​កយូន​ស៊ុក​យូល​តែ​ម្ដង​។

សព្វ​ថ្ងៃ​នេះ លោក​យូន​ស៊ុក​យូល​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​ពី​ស្ថាប័ន​របស់​រដ្ឋ​ចំនួន​២​។ ទី​១-​ស៊ើប​អង្កេត​ពី​គណៈ​កម្ម​ការ​ចម្រុះ​មក​ពី​នគរ​បាល​ជាតិ​, ក្រសួង​ការ​ពារ​ជាតិ​ និង​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។ ទី​២-​ស៊ើប​អង្កេត​ពី​ការិយា​ល័យ​អគ្គ​រដ្ឋ​អាជ្ញា​។ ​​លោក​​​ និង​បក្ស​ពួក​របស់​លោក​​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ​។ បើ​តុលាការ​រក​ឃើញ​កំហុស​ដូច​ការ​ចោ​ទ​ប្រកាន់​មែន​ ​ពួកគេ​ប្រឈម​នឹង​ទោស​ប្រហារ​ជីវិត, ​​ជាប់​ពន្ធ​នាគារ១​​ជីវិត ឬ​យ៉ាង​ហោច​ណាស់​ជាប់​ពន្ធ​នា​គារ​ជា​ច្រើន​ឆ្នាំ​។

សម្រាប់​ពេល​នេះ លោក​យូន​ស៊ុក​យូល​ត្រូវ​សមត្ថ​កិច្ច​ហាម​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​។ តុលាការ​ធម្ម​នុញ្ញ​នឹង​ចាប់​ផ្ដើម​បើក​សវនា​ការ​ស្ដាប់​សំណុំ​រឿង​របស់​លោក​យូន​ស៊ុក​យូល​នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ​ខាង​មុខ​នេះ​។ កាល​ពី​ថ្ងៃ​ចន្ទ តុលាការ​បង្គាប់​ឱ្យ​លោក​​បញ្ជូន​ក្រឹត្យ​ស្ដី​ពី​ការ​ប្រើ​ច្បាប់​អាជ្ញា​សឹក​ និង​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​មុន​ និង​ក្រោយ​ពេល​ប្រកាស​ច្បាប់​អាជ្ញា។ បើ​តុលាការ​សម្រេច​ដក​តំណែង​របស់​លោក​ជា​ស្ថា​ពរ ប្រទេស​កូរ៉េ​ខាង​ត្បូង​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​ជា​ថ្មី​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ