ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សសាលាវិទ្យាល័យកំពង់ឃ្លាំងដួលសន្ល.ប់ និងយំស្រែកត្រូវបញ្ជូនទៅសង្គ្រោះ និងវិលត្រឡប់មកផ្ទះវិញហើយ

16 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សិស្ស​ប្រុស​ស្រី​នៃ​វិទ្យាល័យ​កំពង់​ឃ្លាំង​បាន​ដួល​សន្លប់ និង​យំ​ស្រែក រយៈពេល​២​ថ្ងៃ​ត្រូវ​បាន​មិត្តភក្តិ និង​លោកគ្រូ អ្នកគ្រូ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​កំពង់​ឃ្លាំង ខណៈ​ពេល​នោះ​ត្រឡប់​មក​ផ្ទះ​វិញ​អស់ហើយ ។…

ខេត្តសៀមរាប ៖ សិស្ស​ប្រុស​ស្រី​នៃ​វិទ្យាល័យ​កំពង់​ឃ្លាំង​បាន​ដួល​សន្លប់ និង​យំ​ស្រែក រយៈពេល​២​ថ្ងៃ​ត្រូវ​បាន​មិត្តភក្តិ និង​លោកគ្រូ អ្នកគ្រូ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​កំពង់​ឃ្លាំង ខណៈ​ពេល​នោះ​ត្រឡប់​មក​ផ្ទះ​វិញ​អស់ហើយ ។ ហេតុការណ៍​សិស្ស​ដួល​សន្ល​.​ប់ និង​យំ​ស្រែក​បន្តបន្ទាប់​នោះ​បាន​កើតឡើងរយៈពេល​២​ថ្ងៃ​ជាប់​គ្នា គឺ​ថ្ងៃ​ទី១៧.១៨ ខែធ្នូ ឆ្នាំ​២០២៤ ស្ថិត​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​កំពង់​ឃ្លាំង ក្នុងភូមិ​សាស្ត្រ ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

បើ​តាម​លោក ប៉ា បូ មេឃុំ កំពង់​ឃ្លាំង​បាន​ប្រាប់ តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៤​នេះ​ថា ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ករណី​កើតហេតុ​សិស្ស ប្រុស​ស្រី​នៃ​វិទ្យាល័យ​កំពង់​ឃ្លាំង បាន​ដួល​សន្ល​.​ប់ និង​យំ​ស្រែក​មាន​រយៈពេល​២​ថ្ងៃ​មក​ហើយ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​១៨ ខែធ្នូ មានការ​សន្ល​.​ប់​ក្នុង​១ថ្ងៃ ៣​នាក់ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ មាន​ចំនួន​១០​នាក់ ខ្លះ​សន្ល​.​ប់ មាន​ខ្លះ​យំ ខ្លះ​ចូល​រូប​ថា គេ​ជា​ព្រាយ​បី​សាច ចំពោះ​ក្មេង​ដែល​សន្ល​.​ប់​កន្លង​មក​បាន​ធ្វើការ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ផ្អែក​តាម​ករណី សន្ល​.​ប់ និង​តាម​ការ​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​នៅ​មណ្ឌល​សុខភាព និង​បាន​សាកសួរ​ពី​មន្ត្រី​ពេទ្យ​មណ្ឌល​សុខភាព​បាន​រៀបរាប់​ថា តាម​ការ​ពិនិត្យ​តាមដាន​ពេល​ដែល​ដឹក​អ្នក​សន្ល​.​ប់​មក​ដល់​ក្មេង​នោះ​មាន​ដង្ហើម​ធម្មតា ​តែ​មាន​អាកា​រៈ​ទន់​ជើងដៃ​ភ្នែក​ធ្មេច​ហើយ មិនដឹង​ខ្លួន ពេទ្យ​បាន​ដាក់​ឧបករណ៍​វាស់​ឈាម លេខ​១៣ និង ដាក់​ឧបករណ៍​ជោះ​ឈាម​ពិនិត្យ​សារជាតិ​ស្ករ​ឃើញ​ធម្មតា ហើយ​ខ្លះ​ក្រោយ​ពី​ដាក់​ឱ្យ​ដេក​លើ​គ្រែ បាន​៥​នាទី ក៏​ដឹងខ្លួន​ខ្លះ​ដាក់​ស៊ី​រ៉ូ​ម​បាន​១០​នាទី​ក៏​ដឹងខ្លួន​វិញ ។

ក្រោយ​ពី​ដឹងខ្លួន​បាន​សាកសួរ​ពី​ហេតុការណ៍​មុន​សន្ល​.​ប់​ខ្លះ​ថា ឃើញ​មនុស្ស​ដើរ​អត់​ឃើញ​មាន​ជើង​ដោយ​អារម្មណ៍ ខ្លាច​ក៏​ទន់​ជើងដៃ​ភ្លាម​ខ្លះ​ថា មិន​មាន​ឃើញ​អ្វី​ទេ តែ​មុន​សន្ល​.​ប់​ចាប់ផ្តើម​ឈឺក្បាល​តិច​ៗ​ក្រោយមក​ក៏​មិនដឹង​ខ្លួន​ខ្លះ​ថា​ពេល​ឃើញ​គេ​សន្ល​.​ប់​ក៏ ទន់​ជើង​ទន់​ដៃ​ក៏​សន្ល​.​ប់​ទៅ​ហើយ​ថ្ងៃ​ទី​១៨ ប្រមាណ​ជា​១០​នាក់ ​មាន​ខ្លះ​ទន់​ជើងដៃ តែ​ស្រែកយំ​ខ្លះរ​ត់ទៅ​មើល​គ្នា​ក៏​ទន់​ជើងដៃ​ហើយ​ស្រែកយំ ហើយ​ដឹក​ទៅ​មណ្ឌល​សុខភាព ស្ថានភាព​មិន​ខុស​ពី​អ្នក​មុន​ៗ​នោះ​ទេ ក្រោយ​ដាក់​ឱ្យ​ដេក​លើ​គ្រែ​នៅ​មណ្ឌល​សុខភាព មួយស្របក់​ក៏​ដឹងខ្លួន​វិញ​ហើយ​ក្មេង​ដែល​ស្រែកយំ និង​ទន់​ជើងដៃ​សន្ល​.​ប់ គឺ​សុទ្ធសឹងតែ​ជា​ក្មេង​ស្រី​ទាំងអស់ ​ក្មេង​ៗ​ដែល​សន្ល​.​ប់​ទាំងនោះ​ក្រោយ​ពេទ្យ​ពិនិត្យ​ថា បាន​ស្រួលបួល​វិញ ហើយ​ក៏​ឱ្យទៅ​ផ្ទះសម្បែង​រៀង​ៗ​ខ្លួន ពេល​ទៅ​ដល់​ផ្ទះ​ក្មេង​ទាំងនោះ​មាន​សុខភាព​ជា​ធម្មតា​វិញ ខ្លះ​សន្ល​.​ប់​ពី​ថ្ងៃ​១៧ ថ្ងៃ​១៨ ខែធ្នូ ឆ្នាំ​២០២៤ មក​រៀន​វិញ​ធម្មតា ។

មក​ដល់​ពេល​នេះ ខាង​មណ្ឌល​សុខភាព​មិន​មានការ​វិនិច្ឆ័យ​ថា វា​ជា​ជម្ងឺ​អ្វី​ឱ្យ​ប្រាកដ​ដែរ ដោយឡែក​ ម៉ែឪ​ចាស់ទុំ​ខ្លះ​នាំ​គ្នា​បន់ស្រន់​ថ្វាយ​មាន់ ក្បាល​ជ្រូក ហើយ​រៀបចំ​សែន​ប្រេ​ន​បញ្ជូន​តាម​ជំនឿ​ប្រថុយប្រថាន បែប​អរូបី​យ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៤​នេះ​ថា ករណី​ដែល​ក្មេង ប្រុស​ក្មេង ស្រី សិស្សសាលា​វិទ្យាល័យ​កំពង់​ឃ្លាំង​នោះ​ដួល​សន្ល​.​ប់ និង​យំ​ស្រែក​នៅ​ក្នុង​សាលា​មូលហេតុ មក​ពី​ពួក​គាត់​អត់ងងុយ និង​ហូប​ចំណី​ផ្តេសផ្តាស ។ នេះ​បើ​តាម​សម្តី​របស់​លោកគ្រូ​ពេទ្យ​ប្រចាំ​នៅ​មណ្ឌល​សុខភាព​កំពង់​ឃ្លាំង ។ បច្ចុប្បន្ន​សិស្សានុសិស្ស​វិទ្យាល័យ​កំពង់​ឃ្លាំង​បាន​ត្រឡប់​មក​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន ហើយ នៅ​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៤​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ