ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល​គ្រឿងញៀ.ន ទើប​ចេញពី​មណ្ឌល​កែប្រែ ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ផ្អើល​ឡានទឹក

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ បាន​ប្រើប្រាស់​សារធាតុ​ញៀន រហូត​ញៀន​ងប់​ង​ល់​ដល់​កម្រិត​(​បែក​ថ្នាំ​)​ទៅ​ហើយ និង​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ដាក់​នៅ​មណ្ឌល​កែប្រែ បន្សាប​គ្រឿងញៀន ចំនួន​០៣​ដង​មក​ហើយ​ដែរ​។ ចំណែក​ចុង​ក្រោយ ទើប​ចេញពី​មណ្ឌល​កែប្រែ​មក​វិញ​ចូល​ដល់​ផ្ទះ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ បាន​ប្រើប្រាស់​សារធាតុ​ញៀន រហូត​ញៀន​ងប់​ង​ល់​ដល់​កម្រិត​(​បែក​ថ្នាំ​)​ទៅ​ហើយ និង​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ដាក់​នៅ​មណ្ឌល​កែប្រែ បន្សាប​គ្រឿងញៀន ចំនួន​០៣​ដង​មក​ហើយ​ដែរ​។ ចំណែក​ចុង​ក្រោយ ទើប​ចេញពី​មណ្ឌល​កែប្រែ​មក​វិញ​ចូល​ដល់​ផ្ទះ បាន​១០​ថ្ងៃ​ប៉ុណ្ណោះ ក៏​ស្រាប់តែ​ថ្នាំ​ញៀន​រើ​ឡើង ក៏​បាន​ដុត​ផ្ទះ​ខ្លួនឯង បណ្ដាល​ឆាបឆេះ​ហ៊ុយ​ផ្សែង​ឃ្មួ​ល​ខ្មាញ់ បង្ក​ឲ្យ​អ្នក​ជិតខាង​មានការ​ភ្ញាក់ផ្អើល និង​ភ័យ​ខ្លាច​ឆេះ​រាល​ដល់​ផ្ទះ​របស់​គេ ចំណែក​សមត្ថកិច្ច​មូលដ្ឋាន ក៏​បាន​ចុះ​ទៅ​ទីនោះ និង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ចេញ​ជួយ​បាញ់​ពន្លត់​រហូត​រលត់​ទៅ​វិញ ។

ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៤​នេះ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង បុរី​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​គោក​បន្ទាយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ ស៊ុន ថា​នុ​ត អាយុ​៣៧​ឆ្នាំ ត្រូវ​នគរបាល​ប៉ុស្តិ៍​ព្រៃ​ស ធ្វើការ​ឃាត់ខ្លួន ដែល​លោក​កូន​រូប​នេះ បាន​ដុត​ផ្ទះ​ខ្លួនឯង នាំ​ទៅ​កាន់​ប៉ុស្តិ៍ ភ្លាម​ៗ​ផង​ដែរ ។

បើ​តាម​បុរស​ជា​ឪពុក បាន​និយាយ​ថា កូនប្រុស​របស់​គាត់​រូប​នេះ បាន​ប្រើប្រាស់​គ្រឿងញៀន រហូត​ញៀន​ដល់​កម្រិត​បែក​ថ្នាំ​ទៅ​ហើយ កន្លង​មក​ធ្លាប់​អុកឡុក​បំផ្លាញ​ទ្រព្យសម្បត្តិ នៅ​ក្នុងផ្ទះ​ជា​បន្តបន្ទាប់ ហើយ​គាត់​ក៏​បាន​យក​ទៅ​ដាក់​នៅ​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន ចំនួន​៣​ដង​មក​ហើយ ប៉ុន្តែ​ដាក់​អត់​បាន​យូរ​នោះ​ទេ យ៉ាងច្រើន​ត្រឹមតែ ២​ខែ​ប៉ុណ្ណោះ ខាង​មណ្ឌល​បាន​ហៅ​ឲ្យ​គាត់​ទៅ​យក​មក​វិញ​ហើយ ពេល​គាត់​អត់​ទៅ​យក ខាង​មណ្ឌល​ដោះ​លែង​ឲ្យ​មក​វិញ តែ​ម្ដង ។ ដោយ​ខាង​មណ្ឌល​ថា កូនប្រុស​គាត់​មាន​ផ្ទុក​ជំងឺអេដស៍​មិន​អាច​នៅ​បាន លុះ​ពេល​ត្រលប់ មក​ដល់​ផ្ទះ​វិញ យ៉ាង​យូរ​១០​ថ្ងៃ​ប៉ុណ្ណោះ កូនប្រុស​រូប​នេះ ចាប់ផ្ដើម​អុកឡុក​គ្រួសារ​ទៀត​ហើយ ។

ឪពុក​រូប​នោះ បាន​និយាយ​បន្ត​ថា គាត់​ចង់​ឲ្យ​កូនប្រុស​នេះ ជាប់​ឲ្យ​យូរ​កាន់តែ​ល្អ ទុក​មួយ​ជីវិត​ក៏​ទុក​ទៅ ហើយ​បើ​ស្លា​.​ប់​នៅ​ទីនោះ ក៏​ស្លា​.​ប់​ទៅ​ចុះ ព្រោះ​សព្វថ្ងៃ គាត់​រស់នៅ​តែ​២​នាក់​ប្ដី​ប្រពន្ធ​ប៉ុណ្ណោះ គាត់​ក៏​មានការ​ភ័យ​ខ្លាច​ចំពោះ​កូនប្រុស​នេះ​ដែរ ដោយសារ​តែ​លើក​មុន​កូនប្រុស​នេះ បាន​ដុត​ផ្ទះ​ម្ដង​ដែរ ប៉ុន្តែ​មិន​បាន​សម្រេច​។ ដោយឡែក លើក​ចុង​ក្រោយ​នេះ បន្ទាប់​ពី​ចេញពី​មណ្ឌល​កែប្រែ ក៏​បាន​ទៅ​នៅផ្ទះ​ប្អូន​គាត់​នៅ​ឯ​ខេត្តពោធិ៍សាត់ ហើយ​ប្រាប់​ថា កែខ្លួន​ហើយ និង​ចង់​មក​រកស៊ី​នឹង​គេ ទើប​គាត់​ឲ្យ​ត្រលប់​មក​ផ្ទះ​វិញ ប៉ុន្តែ​ទើបតែ​បាន​១០​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ប៉ុន្មាន​ថ្ងៃមុន គាត់​បាន​ឲ្យ​ម៉ូតូ ១​គ្រឿង​ជិះ ស្រាប់តែ​យក​ទៅ​បញ្ចាំ​បាត់ លុះដល់​ថ្ងៃនេះ ក៏​បាន​ដុត​ផ្ទះ​បង្ក​ការ​ឆាបឆេះ​តែ​ម្ដង ។

នគរបាល បាន​ប្រាប់​ឲ្យ​ដឹង​ថា ព្រោះតែ​ឥទ្ធិពល​គ្រឿងញៀន បាន​ធ្វើ​ឲ្យ​បុរស​នោះ​លែង​ដឹង​អី និង​បាន​ដុត​ផ្ទះ​ខ្លួនឯង បណ្ដាល​ឲ្យ​ឆា​ឆេះ​ពូក​នៅ​ក្នុង​បន្ទប់ដេក ហុយផ្សែង​ឃ្មួ​ល​ខ្មាញ់ រួច​ហើយ​បាន​ឈរ​នៅ​ក្នុងផ្ទះ​នោះ អត់​ព្រម​រត់​ចេញ អត់​ខ្លាច​ស្លា​.​ប់​នោះ​ទេ​។ ពេល​នោះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ចេញ​អន្តរាគមន៍​ភ្លាម​ៗ និង​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង ទៅ​កាន់​ទីនោះ ដោយ​បាន​ប្រើប្រាស់​អស់​ទឹក​ចំនួន ៣​រថយន្ត ទើប​ពន្លត់​រលត់​ទៅ​វិញ​ទាំងស្រុង​។ បន្ទាប់​មក កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រៃ​ស បាន​ធ្វើការ​ឃាត់ខ្លួន​លោក​កូន​ដុត​ផ្ទះ​ខ្លួនឯង​នោះ នាំ​ទៅ​កាន់​ប៉ុស្តិ៍ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ