ខេត្តស្វាយរៀង ៖ សមត្ថកិច្ចតាមប្រមាញ់ក្រុមចោរពីខេត្តព្រះសីហនុមកដល់ក្រុងបាវិត ខេត្តស្វាយរៀង ដោយមានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្តស្វាយរៀង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ។
លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយគ្នា បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ដែលជាប់ពាក់ព័ន្ធ ករណីលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចអគារK9 ស្ថិតក្នុងភូមិគគីរ ឃុំបាត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ចំនួន០២នាក់ៈ
១.ឈ្មោះ ស.វ.ន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានស្រុកកំណើត ភូមិអូរឬស្សី ឃុំស្រែស្តៅ ស្រុកក្រចេះ ខេត្តក្រចេះ ។ ២.ឈ្មោះ ស.រ.ធ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតភូមិបាត្រង់ ឃុំបាត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ចំពោះអ្នកទាំង០២ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។
បច្ចុប្បន្នសមត្ថកិច្ចយើងបានប្រគល់ជនសង្ស័យទាំងពីរនាក់ទៅឱ្យសមត្ថកិច្ចខេត្តព្រះសីហនុរួចរាល់ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវីធី ៕
ចែករំលែកព័តមាននេះ