ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​៖ ​ការ​ចុះ​ថ្នាល​ឌី​ជី​ថ​ល​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មិនមែន​ការ​បង្ខិតបង្ខំ​ទេ

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​បវរ​ធិ​បតី​ ហ៊ុន ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​ថា​កា រ​ចុះ បញ្ជី​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មិន​មានការ​បង្ខិតបង្ខំ​នោះ​ទេ គឺ​ចុះ​ដោយ​ស្ម័គ្រចិត្ត ហើយការ​ចុះនេះ​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​ដឹង​ចំនួន​ច្បាស់​នៅ…

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​បវរ​ធិ​បតី​ ហ៊ុន ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​ថា​កា រ​ចុះ បញ្ជី​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មិន​មានការ​បង្ខិតបង្ខំ​នោះ​ទេ គឺ​ចុះ​ដោយ​ស្ម័គ្រចិត្ត ហើយការ​ចុះនេះ​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​ដឹង​ចំនួន​ច្បាស់​នៅ ​ដើម្បី​ងាយស្រួល​ជួយ​ដោះស្រាយ​នៅ​ពេល​មាន​បញ្ហា​ណាមួយ​កើតឡើង​ដោយ​មិនដឹង​ជា​មុន​។

ថ្លែង​ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ដំណើរការ «​ថ្នាល​ឌី​ជី​ថ​ល ចុះ​ឈ្មោះ​អ្នក​សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ» នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៤​ នៅ​សណ្ឋាគា​សុខា​សម្តេច​បវរ​ធិ​បតី​ ហ៊ុន ម៉ា​ណែ​ត​ បានលើក​ឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​សូម​បញ្ជាក់​ថា​ កា​ចុះ​ឈ្មោះ​របស់​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ គឺ​អនុវត្ត​តាម​គោលការណ៍​ស្ម័គ្រចិត្ត​ទាំងស្រុង​មិនមែន​ការ​បង្ខិតបង្ខំ​ ឬ​មិនមែន​ការ​គិតថ្លៃ​អ្វី​ទាំងអស់​។ មិនមែន​កំណត់​ថា​បង​ប្អូន​ត្រូវ​តែ​ចុះ​នៅ​ថ្ងៃនេះ ថ្ងៃ​នោះ ឬ​ត្រឹម​ឱ​វសាន​អនុវាទ​នេះ​ហើយ​ទទួល​ប​ន្ទុ ក​…​គឺ​ស្ម័គ្រចិត្ត​ទាំងស្រុង​»​។

សម្តេច​បវរ​ធិ​បតី​បាន​បន្ត​ថា​ បងប្អូន​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​អាច​ធ្វើការ​សិក្សា​ស្វែង​យល់​ពី​ការ​ចុះបញ្ជី​បានថា​ ការ​ចុះ​នឹង​ចំណេញ​ ឬ​ខាតដោយ​ស្ម័គ្រ​ចិត្ត ហើយ​រាជរដ្ឋាភិបាល​បានដាក់ចេញ​គោលការណ៍ ​និង​ណែនាំ​តាំងពី​ដើម ​ដោយ​ហាម​ដាច់ខាត​គឺ​កុំ​ឲ្យ​មានការ​ជំរុញ ឬ​ប​ង្ខិត​បង្ខំឲ្យ​សោះ​។

ទាក់ទិន​នឹង​ការ​ចុះ​ឈ្មោះ​នេះ​ដែរ​ សម្តេច​បវរ​ធិ​បតី​បាន​គូសបញ្ជាក់​បន្ថែម​ថា​៖ «ការចុះ​ឈ្មោះ​នេះ​មិន​ត្រឹមតែ​ជួយ​ឲ្យ​បងប្អូន​ទទួល​អត្ថ​សញ្ញាណ​ផ្លូវការ​នោះ​ទេ​ប៉ុន្តែ​បើកផ្លូវ​ឲ្យ​មាន ការ​រីក​ចម្រើន និង​ការ​គាំទ្រ​នានា​ផង​ដែរ​»​។

ជាមួយ​គ្នា​នោះ​ដែរ​ សម្តេច​បវរ​ធិ​បតី​បាន​លើក​ឡើង​បន្ថែម​ថា​ ចំពោះ​ការ​ចុះបញ្ជី​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ​ដែរ អ្នក​ដែល​ផល​របប​ក្រោម​២៥០​លាន​រៀល​(​ជាង​៦​ម៉ឺន​ដុល្លារ​) ក្នុង​មួយឆ្នាំ​មិនមែន​កាតព្វកិច្ច បង់ ពន្ធ​មិន​បង់ពន្ធ​ប៉ាតង់​និង​រៀបចំ​ឯកសារ​ប្រកាស​ពន្ធ​អ្វី​ទាំងអស់​។ នេះ ជា​ការ​គិតគូរ​របស់​រាជ រដ្ឋាភិបាល​ចំពោះ​សុខទុក្ខ​ដល់​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដើម្បី​ធានា​ថា គ្មាន​ការ ចំណាយ​មិន ចាំបាច់​ណាមួយ​ដែល​បងប្អូន​ត្រូវ​បង់​ចូល​រដ្ឋ​ឡើយ​។

សម្តេច​បវរ​ធីប​តី​បាន​អះអាង​ថា​គោលការណ៍​រឿង​បង់ពន្ធ​នេះ​ដែរ​សម្តេច​ធ្លាប់​បញ្ហា​កាលពី​ខួប​មួយ​ឆ្នាំ​របស់​រាជរដ្ឋាភិបាល​កន្លង​មកនេះ​ថា​អាជីវកម្ម​ដែល​មាន​លក្ខ​ខណៈ​តូច ក្រោយ ២៥ ០​លាន​រៀល​មិន​ជាប់​កាតព្វកិច្ច​នោះ​ទេ ហើយ​ទំហំ​ង​ចំណូល​ក្រោម​២៥០​លាន​រៀល ឬ​ជាង​៦ ម៉ឺន​រៀល​។
សម្តេច​បវរ​ធិ​បតី​បាន​បន្ថែម​ថា​អ្នក​ដែល​ចុះ​ឈ្មោះ​ក្នុង​ថ្នាល​ឌី​ជី​ថ​ល​នេះ​ហើយ​អ្នក​សេដ្ឋកិច្ច​និង​មាន​វិញ្ញាបនបត្រ​ដែល​ទ​ទល​ស្គាល់​ពី​តួនាទី​និង​រួមចំណែក​របស់​បងប្អូន​ដល់​សេដ្ឋកិច្ចជាតិ​។

​វិញ្ញាបនបត្រ​នេះ​បញ្ហា​ពី​អត្ថ​សញ្ញាណ​មុខ​របស់​អាជីវកម្ម​របស់ បងប្អូន​ដោយ​ទទួលស្គាល់ ពី​គ្រប់ ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​ទាំង​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ ហើយ​យក​ទៅ​ប្រើប្រាស់​ក្នុង​វិ ស័​យ​ឯកជន​ផង​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ