ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ចី​ម៉ូតូ​គេ​ជិះ ហើយ​យក​ទៅ​លក់ ត្រូវ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ

22 ម៉ោង មុន

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ទទួល​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ ឌួ​ង ហួត ភេទ​ប្រុស…

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ទទួល​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ ឌួ​ង ហួត ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ស្ដី​ពី​ករណី​រំលោភ​លើ​ទំនុកចិត្ត ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​បា​លិ​លេខ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ចាន់ ផេង ហៅ​ប៊​យ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​ដឹកនាំ​កម្លាំង សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូ​រី ចុះ​ស្រាវជ្រាវ​រហូត​ឈា​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ នៅ​វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៤ រួម​ទាំង​ដកហូត​វត្ថុ​តាង ម៉ូតូ​ម៉ាក​ហុងដា PCX មួយ​គ្រឿង រួច​នាំ​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ធ្វើការ​សួរនាំ និង​ចាត់ការ​តាម​នីតិ​វី​ធី ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បានឱ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ខ្ចី​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ ហើយ​យក​ទៅ​លក់​ឱ្យ​អ្នកទិញ មិន​មាន​ទីតាំង​ច្បាស់លាស់ បាន​ប្រាក់​ចំនួន ៣៥០​ដុល្លារ ហើយ​ស៊ីចាយ​អស់ ។

ដោយ​ផ្អែក​លើ​ពាក្យបណ្ដឹង និង​ចម្លើយ​សារភាព កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៤ ខែធ្នូ ឆ្នាំ​២០២៤​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ