ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ដើមខែ​ធ្នូ​នេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប និង​អបរំ​ក្មេង​ទំនើង សរុប​៨៧​នាក់ ធ្វើ​ឲ្យ​ក្រុម​ក្មេង​ទំនើង​បង្ខំចិត្ត​បំបែក​ក្រុម និង​ដូរ​ឈ្មោះ

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ រយៈពេល​ប្រមាណ​ជា​ជាង​១០​ថ្ងៃ នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០២៤​នេះ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទទួល​បាន​នូវ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ហើយ​ចុះ​បង្ក្រាប និង​អបរំ​ក្រុម​ក្មេង​ទំនើង​ជា​បន្តបន្ទាប់ បាន​សរុប​ចំនួន…

រាជធានី​ភ្នំពេញ ៖ រយៈពេល​ប្រមាណ​ជា​ជាង​១០​ថ្ងៃ នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០២៤​នេះ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទទួល​បាន​នូវ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ហើយ​ចុះ​បង្ក្រាប និង​អបរំ​ក្រុម​ក្មេង​ទំនើង​ជា​បន្តបន្ទាប់ បាន​សរុប​ចំនួន ៨៧​នាក់ នឹង​ធ្វើ​ឲ្យ​ក្រុម​ក្មេង​ទំនើង បំបែក​ក្រុម និង​បង្ខំចិត្ត​ប្ដូរ​ឈ្មោះ​ក្រុម ប៉ុន្តែ​នៅ​តែ​រត់គេច​ខ្លួន​មិន​រួច ។

តាម​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ ក្នុង​ដើមខែ​ធ្នូ ឆ្នាំ​២០២៤​នេះ ដោយ​មាន​បទបញ្ជា​ម៉ឹង​ម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​កម្លាំង​អាវុធហត្ថ​តាម​បណ្ដា​មូលដ្ឋាន​ខណ្ឌ​ទាំង​១៤ បាន​ចុះ​បង្ក្រាប និង​ទប់ស្កាត់​ក្រុម​ក្មេង​ទំនើង នៅ​តាម​គោលដៅ​សំខាន់​ៗ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ជាប់​ជា​ប្រចាំ​ដូច​ភ្លៀងរលឹម និង​បាន​ចាត់វិធានការ​អប់រំ លើ​ក្មេង​ទំនើង​សរុប ៨៧​នាក់ ដែល​បាន​ប្រមូលផ្តុំ​គ្នា​កណ្តាល​អា​ធ្រា​ត​មិន​ចូល​ផ្ទះ ផឹកស្រា ជក់​វែ​ប នៅ​ទី​សាធារណៈ យ៉ាង​អនាធិបតេយ្យ ក្នុង​នោះ​មាន​ក្មេង​ទំនើង ០៣​នាក់ ដែល​ធ្លាប់​ជា​សមាជិក​ក្រុម​ក្មេង​ទំនើង team98 តែ​ដោយ​សមត្ថកិច្ច​តាម​ចាប់ team98 ពេក ក៏​បាន​បំបែក​ក្រុម និង​ប្តូរ​ឈ្មោះ​មក​ជា team មុខ​ព្រ​លាន វិញ ត្រូវ​បាន​អាវុធហត្ថ រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​កំ​បូល ធ្វើការ​ឃាត់ខ្លួន និង​យក​មក​អប់រំ​តាម​វិធានការ​រដ្ឋបាល ដែល​ក្រុម​នេះ​មាន​ប្រវត្តិ​ធ្លាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដេញ​វាយ​គ្នា ជាមួយ​ក្រុម​ទំនើង​ផ្សេង​ទៀត ជា​ច្រើន​លើក ជា​ពិសេស​សមាជិក​មួយ​ចំនួន ធ្លាប់​ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ