ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរកសិកម្មចង់ឱ្យមានការដាំដុះបន្លែសរីរាង្គច្រើនមុខ ដើម្បីឆ្លើយតបលើទីផ្សារ

1 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ មន្ទីរកសិកម្មរុក្ខាប្មាញ់និងនេសាទខេត្តស្ទឹងត្រែង ជំរុញដល់ប្រជាកសិករ ក្នុងតំបន់ចីលរួម សហការគ្នាដើម្បីបង្កើនការដាំដុះបន្លែសរីរាង្គ ឆ្លើយតបទៅតាមការបញ្ជាទិញ ឱ្យបានច្រើនប្រភេទជៀសវាងកាត់បន្ថយការដាំដុះបន្លែដូចៗគ្នា នាំឱ្យកកស្ទះពេលនាំយកទៅកាន់ទីផ្សារ ដែលនាំឱ្យឈ្មួញបន្ទាបតម្លៃនិងលក់មិនចេញ…

ខេត្តស្ទឹងត្រែង ៖ មន្ទីរកសិកម្មរុក្ខាប្មាញ់និងនេសាទខេត្តស្ទឹងត្រែង ជំរុញដល់ប្រជាកសិករ ក្នុងតំបន់ចីលរួម សហការគ្នាដើម្បីបង្កើនការដាំដុះបន្លែសរីរាង្គ ឆ្លើយតបទៅតាមការបញ្ជាទិញ ឱ្យបានច្រើនប្រភេទជៀសវាងកាត់បន្ថយការដាំដុះបន្លែដូចៗគ្នា នាំឱ្យកកស្ទះពេលនាំយកទៅកាន់ទីផ្សារ ដែលនាំឱ្យឈ្មួញបន្ទាបតម្លៃនិងលក់មិនចេញ ។

លោកទំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តនាមពេលថ្មីៗនេះបានចុះទៅចំណុចកោះខេ ភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ដើម្បី ពិនិត្យគុណភាព និងផ្តល់គន្លឹះ
បែបផ្លាស់ប្ដូរវិធីដាំដុះនាំចេញទៅកាន់ទីផ្សារ លោកថា៖នៅទីផ្សារស្ទឹងត្រែងបច្ចុប្បន្នបន្លែមួយចំនួនកសិករនៅក្នុងខេត្តផលិតមិនទាន់បានគ្រប់គ្រាន់នៅឡើយទេ ។ដូចនេះអាជីវករត្រូវចាំបាច់ត្រូវទទួលយកបន្លែនាំចូលមកពីតាមបណ្តាខេត្តផ្សេងៗ និងប្រទេសជិតខាងយើងក៍មាន។

លោកបន្ថែមថា៖បច្ចុប្បន្នសង្កេតឃើញបងប្អូនកសិករយើងអនុវត្តបច្ចេកទេសដាំដុះតាមការណែនាំបានច្រើនគ្នាតែមិនទាន់បានគិតពីការបញ្ជាទិញ របស់ឈ្មួញភាគច្រើនកសិករយើងដាំបន្លែដូចៗគ្នា ពេលនាំចេញទៅទីផ្សារត្រូវឈ្មួញបន្ទាបថ្លៃទទួលបានប្រាក់ចំណូលតិច។ ហើយជាទូទៅមន្ទីរកសិ
កម្ម យើងបានផ្សព្វផ្សាយ ក៏ដូចជាការបណ្ដុះបណ្ដាលធ្វើម៉េចឱ្យកសិករយើងផលិតនៅដំណាំដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ និងដំណាំដែលមានទីផ្សារ ជាជាងការដាំដុះ ដំណាំយកទៅកាន់ ទីផ្សារពុំសូវមានតម្រូវការ ដែលប្រឈម ខាតបង់លើការចំណាយថវិការ និងពេលវេលា ។យើងចង់ធ្វើម៉េចឱ្យគាត់ប្រើប្រាស់ឲ្យអស់ សក្តានុពល គឺធ្វើដើម្បីហូប និងដើម្បីលក់ ដើម្បីបង្កើតនូវសន្តិសុខស្បៀង និងសេដ្ឋកិច្ចក្នុងគ្រួសាររបស់គាត់ថែមទៀត។

លោកហ្វយ ប៊ុនវី កសិករដាំបន្លែនៅលើកោះខេ ក្នុងភូមិខាំផាន់ បានលើកឡើងថា៖ចំណុចនេះ កសិករយើងបានព្យាយាមធ្វើការតាមដាន និងមានដៃគូប្រមូលទិញ តែនៅមិនមិនទៀងទាត់ទេ ។លោកបន្តថា កត្តានេះបានធ្វើឱ្យកសិករមួយចំនួនបោះបង់ការដាំដុះបន្លែ ហើយងាកទៅស៊ី
ឈ្នួល​​លក់កម្លាំងពលកម្មឆ្ងាយពីស្រុក។

លោកស្រី ញ៉ូសុខន កសិករដាំដំណាំបន្លែម្រះបានទទួលស្គាល់ថា៖បច្ចុប្បន្នពួកគាត់បានព្យាយាមដាំបន្លែណាដែលមានទីផ្សាបញ្ជាទិញប៉ុណ្ណោះ តែបន្លែមួយចំនួនក៏ត្រូវកកស្ទះ ដោយសារអ្នក បញ្ជា​ទិញយកទៅលក់បន្តឱ្យតម្លៃទាប ដូចជាត្រសក់ .សណ្តែកគួ . ម្រះ. និងស្ពៃជាដើម. គឺមួយគីឡូ
ក្រាម បានតែ៨០០ទៅ១.០០០រៀលប៉ុណ្ណោះ ធ្វើឱ្យកសិករបាក់ទឹកចិត្ត និងខាត​បង់កម្លាំងពលកម្ម ។

សូមបញ្ជាក់ថា ទោះបីជាយ៉ាងណានៅខេត្តស្ទឹងត្រែងបន្លែផ្លែដែលកសិករដាំដុះបានភាគច្រើនមានបន្លែជាច្រើនប្រភេទមានដូចជា៖ ម្រះ, សណ្តែកកួ, ននោង ត្រឡាច ត្រប់ ត្រសក់ ប៉េងប៉ោះ ម្ទេសប្លោក ពោត ល្ហុង សាឡាត់ ស្ពៃ ខ្ទឹមស្លឹក ក្រកួន កញ្ឆែត និងខាត់ណាជាដើម ។ ចំណែកបន្លែមើមដូចជា មើមឆាយថាវ មើមការុត ខ្ទឹម បារាំង ស្ពៃក្តោប មើមត្រាវ ភាគច្រើននៅមានការនាំចូលនៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ