ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ស្លា.ប់​ដោយ​គ្រោះ​ទឹក​ជំនន់​នៅប្រទេស​ថៃ​កើន​ឡើង​ដល់​២៥​នាក់

1 ថ្ងៃ មុន

ទី​ក្រុង​បាងកក​៖ ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​​នៅ​ប្រទេ​សថៃ​ភាគ​ខាង​ត្បូង​បាន​កើន​ឡើង​ដល់​២៥​នាក់​​ គិត​តែ​សាក​សព​ជន​រង​គ្រោះ​ដែល​គេ​បាន​រក​ឃើញ​តែ​ប៉ុណ្ណោះ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​រដ្ឋា​ភិបាល​ដែល​ទទួ​លបន្ទុក​ខាង​ជួយ​សង្គ្រោះ​។ បញ្ហា​មិន​ទាន់​បញ្ចប់​ត្រឹម​នេះ​ទេ​។ អាជ្ញា​ធរ​ព្យាករ​ថា​​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​ច្រើន​ថ្ងៃ​ទៅ​មុខ​ទៀត​។​ ជំនន់​ទឹក​ភ្លៀង​ដែល​ហក់​ឡើង​ខ្ពស់​យ៉ាង​ឆាប់​រហ័ស​​​​​​តាំង​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​​កំពុង​បង្ក​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ចំពោះ​ផ្ទះ​របស់​អ្នក​ស្រុក​ជាង​៦​សែន​ខ្នង​នៅ​បណ្ដា​ខេត្ត​ភាគ​ខាង​ត្បូង​ ជា​ពិសេស ខេត្ត​ណារ៉ា​ធី​វ៉ាត់​​រង​គ្រោះ​​ខ្លាំង​ជាង​គេ​​។…

ទី​ក្រុង​បាងកក​៖ ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​​នៅ​ប្រទេ​សថៃ​ភាគ​ខាង​ត្បូង​បាន​កើន​ឡើង​ដល់​២៥​នាក់​​ គិត​តែ​សាក​សព​ជន​រង​គ្រោះ​ដែល​គេ​បាន​រក​ឃើញ​តែ​ប៉ុណ្ណោះ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​រដ្ឋា​ភិបាល​ដែល​ទទួ​លបន្ទុក​ខាង​ជួយ​សង្គ្រោះ​។ បញ្ហា​មិន​ទាន់​បញ្ចប់​ត្រឹម​នេះ​ទេ​។ អាជ្ញា​ធរ​ព្យាករ​ថា​​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​ច្រើន​ថ្ងៃ​ទៅ​មុខ​ទៀត​។​

ជំនន់​ទឹក​ភ្លៀង​ដែល​ហក់​ឡើង​ខ្ពស់​យ៉ាង​ឆាប់​រហ័ស​​​​​​តាំង​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​​កំពុង​បង្ក​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ចំពោះ​ផ្ទះ​របស់​អ្នក​ស្រុក​ជាង​៦​សែន​ខ្នង​នៅ​បណ្ដា​ខេត្ត​ភាគ​ខាង​ត្បូង​ ជា​ពិសេស ខេត្ត​ណារ៉ា​ធី​វ៉ាត់​​រង​គ្រោះ​​ខ្លាំង​ជាង​គេ​​។ ម្ចាស់​កសិដ្ឋាន​ម្នាក់​នៅ​ខេត្ត​សុង​ខ្លា​ (Songkhla) ប្រាប់​ថា​គ្រោះ​ទឹក​ជំនន់​លើក​នេះ​បំផ្លាញ​កសិដ្ឋាន​របស់​គាត់​អស់​រលីង​។ មាន់​របស់​គាត់​ជាង​មួយ​ម៉ឺន​ក្បាល​ត្រូវ​ស្លាប់​អស់​គ្មាន​សល់​មួយ​។​ គាត់​ខាត​អស់​ប្រាក់​៣​លាន​បាត​ ឬ​ប្រហាក់​ប្រហែល​នឹង​៨៧០០០​ដុល្លារ​អាមេរិក​។​

មនុស្ស​ជាង​២២០០០​នាក់​ត្រូវ​បង្ខំ​ចិត្ត​ចាក​ចោល​ផ្ទះ​សម្បែង​របស់​ខ្លួន​ដើម្បី​គេច​ចេញ​ពី​ជំនន់​ទឹក​ភ្លៀង​​​នៅ​ខេត្ត​ប៉ាតានី, ណារ៉ា​ធី​វ៉ាត់​, សុង​ខ្លា​ និង​យ៉ា​ឡា​។ តាម​រយៈ​វីឌីអូ​ឃ្លីប​ដែល​គេ​បង្ហោះ​ត​ៗ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម គេ​ឃើញ​ថា​អ្នក​រស់​នៅ​ខេត្ត​សុង​ខ្លា​ខិត​ខំ​រៀប​ចំ​បាវ​ខ្សាច់​ដាក់​តម្រៀប​នៅ​មុខ​ផ្ទះ​ដើម្បីទប់​ទឹក​ជំនន់​។

​ប្រធាន​ភូមិ​នៅ​ខេត្ត​យ៉ាឡា លោក​អាប់​ឌុល​ឡោះ អាប៊ូ (Abdullah Abu) ប្រាប់​ថា​នៅ​ក្នុង​ភូមិ​របស់​គាត់​កន្លែង​ខ្លះ​ទឹក​លិច​ដល់​កម្ពស់​៧​ម៉ែត្រ​។ ប្រជា​ជន​រក​អ្វី​ទទួល​​ទាន​ឱ្យ​បាន​ឆ្អែត និង​គ្រប់​គ្រាន់​គ្មាន​ទេ​។ មួយ​ថ្ងៃ​ហូប​បាន​តែ​ម្ដង​គត់​។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​ដឹក​អាហារ​តាម​ទូក​កៅស៊ូ​ទៅ​ចែក​ជូន​ពួក​គេ​។​ អាជ្ញា​ធរ​ព្យាករ​ថា​នឹង​មាន​ភ្លៀង​ធ្លាក់​ជា​បន្ត​ទៀត​រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​ធ្នូ​​​។

កាល​ពី​ថ្ងៃ​អង្គារ​ គណៈ​រដ្ឋ​មន្ត្រី​​ថៃ​បាន​អនុម័ត​​ថវិកា​ជួយ​សង្គ្រោះ​​​ក្រុម​គ្រួសារ​ដែល​រង​ផល​ប៉ះ​ពាល់​។ មួយ​គ្រួសារ​ទទួល​បាន​ប្រាក់​៩​ពាន់​បាត ឬ​ស្មើ​នឹង​​​ជាង​២៦០​ដុល្លារ​។ ​ប្រទេស​ថៃ​ឆ្នាំ​នេះ​រង​គ្រោះ​ខ្លាំង​ដោយ​សារ​គ្រោះ​ធម្ម​ជាតិ​ ភ្លៀង​ធ្លាក់​ខ្លាំង គ្រោះ​ទឹក​ជំនន់ និង​ការ​បាក់​ដី​។ ​ខ្យល់​ព្យុះ​យ៉ាជី​ទើប​តែ​កន្លង​ផុត​ទៅ​កាល​ពី​ខែ​កញ្ញា​ដោយ​បាន​ឆក់​យក​ជីវិត​មនុស្ស​​ជា​ច្រើន​នាក់​។

ខ្យល់​ព្យុះ​នេះ​វាយ​ប្រហារ​ប្រទេស​ខ្លះ​នៅ​អាស៊ី​អា​គ្នេយ៍​​ដូច​ជា​​ថៃ​ ឡាវ​ ភូមា​ និង​វៀតណាម​។ ជា​ពិសេស វៀតណាម​រង​គ្រោះ​​ខ្លាំង​​​ជាង​គេ​។ វៀត​ណាម​ ខាត​បង់​ទ្រព្យ​សម្បត្តិ​គិត​ជា​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ និង​ស្លាប់​មនុស្ស​រាប់​រយ​នាក់​។ ចំណែក​ភូមា​រង​គ្រោះ​ខ្លាំង​​លំដាប់​ទី​ពីរ​ និង​មាន​ទឹក​ជំនន់​លិច​​នៅ​តំបន់​ខ្សែ​ក្រវាត់​រដ្ឋ​ធានី​ណៃ​ពិដោរ​។ ​ស្រុក​មួយ​នៅ​ប្រទេស​ថៃ​រង​គ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង​ធ្ងន់​ធ្ងរ​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈ​ពេល​៨០​ឆ្នាំ​ចុង​ក្រោយ​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ