ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រកអន្តរជាតិស្ទឹងបទ បើកដំណើរការ១៧ម៉ោង ខណៈកន្លងមកបើកបាន​តែ​១៣​ម៉ោង

1 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ច្រកអន្តរជាតិស្ទឹងបទដែលឈមច្រកបានណងអៀនកន្លងមកបើកបាន​១៣ម៉ោងពេលនេះកម្ពុជា-ថៃ សម្រេចបើកដំណើរការ១៧ម៉ោងដែលប្រជុំផ្សព្វផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ នៅស្រុកអារញ្ញប្រាថេត ខេត្តស្រៈកែវប្រទេសថៃ។ លោក ញឹម…

ខេត្ត​បន្ទាយមានជ័យ ៖ ច្រកអន្តរជាតិស្ទឹងបទដែលឈមច្រកបានណងអៀនកន្លងមកបើកបាន​១៣ម៉ោងពេលនេះកម្ពុជា-ថៃ សម្រេចបើកដំណើរការ១៧ម៉ោងដែលប្រជុំផ្សព្វផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ នៅស្រុកអារញ្ញប្រាថេត ខេត្តស្រៈកែវប្រទេសថៃ។

លោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែតបានប្រាប់ថា៖ច្រកអន្តរជាតិស្ទឹងបត់កម្ពុជាដែល​ឈមច្រកបានណងអៀនថៃរយៈពេលកន្លងមកបានបើកដមណើរដឹកទំនិញចេញ.ចូលបានត្រឹមតែ១៣ម៉ោងចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង៦ល្ចាច តែពេលនេះកម្ពុជា.ថៃបានប្រជុំបើកដំណើរការចំនួន១៧ម៉ោងចាប់ពី៦ព្រឹកដល់ម៉ោង១០យប់ដែលត្រូវបានប្រជុំផ្សព្វផ្សាយដំណើរការ​ចាប់ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤តទៅ។

លោក លៀម សូដា អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖កិច្ចប្រជុំរវាងកម្ពុជា.ថៃនៅស្រុកអារញ្ញប្រាថេត ខេត្តស្រៈកែវប្រទេសថៃរវាងអាជ្ញាធរខេត្តបន្ទាយមានជ័យកម្ពុជានិងអាជ្ញាធរខេត្តស្រៈកែវប្រទេសថៃ ដើម្បីប្រជុំផ្សព្វផ្សាយអោយដំណើរការចេញ.ចូលតាមច្រកទ្វារអន្តរជាតិស្ទឹងបត់ចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង១០យប់ កាលពីមុនបើកអោយចេញ.ចូលចាប់ម៉ោង៦ព្រឹកដល់ម៉ោង៦ល្ងាច។

លោកបានបញ្ជាក់ថា៖ខេត្តបន្ទាយមានជ័យមានច្រកទ្វាអន្តរជាតិចំនួន២កន្លែងមានច្រកអន្តរ​ជាតិប៉ោយប៉ែត ជាច្រកសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិចេញ.ចូលទៅមកថ្មើជើងនិងទំនិញភ្ញៀវអាច​ដឹកចេញ-ចូលបាននិងអន្តរជាតិស្ទឹងបត់ជាច្រកសម្រាប់រថយន្តដឹកទំនិញចេញ-ចូល និងច្រកតំបន់ព្រំដែនចំនួន២កន្លែងមានច្រកទ្វាតំបន់ព្រំដែនម៉ាឡៃស្រុកម៉ាឡៃ ច្រកទ្វារតំបន់ព្រំ​ដែន​បឹងត្រកួនស្រុកថ្មពួក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ