ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ជេម សុខ ចេញមុខសូមអភ័យទោស សម្តេចតេជោ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សុខ សុគន្ធ ហៅ​ជេ​ម សុខ បាន​ចេញ​មុខ​ធ្វើការ​សូម​អភ័យទោស សម្តេច​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ ៖ លោក សុខ សុគន្ធ ហៅ​ជេ​ម សុខ បាន​ចេញ​មុខ​ធ្វើការ​សូម​អភ័យទោស សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ក្រោយ​ពី​និយាយ​រិះគន់​សម្តេច​តេ​ជោ និង​ធ្វើ​ដឹង​រឿង​ច្រើន ។

ការ​ចេញ​សារ​សូមទោស​នេះ ក្រោយ​ពី​លោក ជេ​ម សុខ បាន​លើក​ឡើង​ថា សម្តេច​តេ​ជោ ទៅ​ប្រទេស​ចិន​យ៉ាង​ប្រញាប់ប្រញាល់ ប៉ុន្តែ​សម្តេច​ក៏​តប​ទៅ​វិញ នា​រាត្រី​ថ្ងៃ​២ ធ្នូ​ថា គម្រោង​ទៅ​ទស្សនកិច្ច​នៅ​ចិន​មិនមែន​ទៅ​ទាំង​ប្រញាប់ប្រញាល់​នោះ​ទេ គឺ​បាន​រៀប​គម្រោង​ជិត​២​ខែ​ហើយ ។ បន្ទាប់​ពី​សម្តេច​តប​ទៅ​វិញ​បែប​នេះ លោក ជេ​ម សុខ នៅ​ថ្ងៃ​ទី​៣ ធ្នូ ឆ្នាំ​២០២៤ បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា ៖ សូម​គោរព​សម្ដេច​បង «​ផ្កាយព្រឹក​» ជាទី​គោរព​ប្អូន សូម​អភ័យទោស​ពី​សម្ដេច​បង បើ​មានការ​ខុសឆ្គង​ត្រង់​ណា ។

ជា​ការ​ពិត​ណាស់ ប្អូន​ជា​មនុស្ស​ឈឺ និង​ពុល​ទឹកមាត់ ដោយ​ប្អូន​ចូល​ចិត្ត​និយាយ​លេងសើច​ច្រើន ។ ប្អូន​សូម​សម្ដេច​បង មេត្តា​ដល់​ប្អូន សូម​សម្ដេច​បង​មេត្តា​កុំ​ប្រកាន់ទោស​អូស​ដំណើរ ។

លោក​ជេ​ម សុខ បាន​លើក​ឡើង​ទៀត​ថា ប្អូន​សូម​អរគុណ​សម្ដេច​បង និង​សូម​ជូនពរ​សម្ដេច​បង​ឲ្យ​មាន​សុខភាព​ល្អ និង​កម្លាំង​ខ្លាំងក្លា បំពេញ​កិច្ចការ​ឧត្តុ​ង​ឧត្តម ដើម្បី​ប្រទេស​ជាតិ ។ គួរ​ពុំគួរ សូមទាន​សម្ដេច​បង​អភ័យទោស​, ដោយ​គោរព​ពី​ខ្ញុំបាទ ជេ​ម​សុខ​, ស​.​រ​.​អា​. ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ