ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មុនគេ​នៅ​ស្រុក​ខ្មែរ OH! SOME ហាង​ទំនិញ One-Stop trendy ប្រមូលផ្តុំ​សុទ្ធ តែ​ផលិតផល Disney ផលិត​ជា​ពិសេស ថែម​ទាំង​គ្រឿងសម្អាង កូរ៉េ និង​ជប៉ុន សុទ្ធ​ៗ

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ពិសេស​ណាស់​សម្រាប់​អ្នក​ចូល​ចិត្ត​ដើរ​ទិញ​ទំនិញ ទីបំផុត ហាង​លក់ទំនិញ​ពេញ​និយម​ចម្រុះ​មុខ ដ៏​ល្បី​មក​ពី​សិង្ហ​បុរី​គឺ OH!SOME បាន​ឈាន​ជើង​ចូល​ទីផ្សារ​ប្រទេស​កម្ពុជា ជាមួយ​និង​ការ​បើក​សាខា​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​ផ្សារ​ទំនើប AEON…

រាជធានី​ភ្នំពេញ​ ៖ ពិសេស​ណាស់​សម្រាប់​អ្នក​ចូល​ចិត្ត​ដើរ​ទិញ​ទំនិញ ទីបំផុត ហាង​លក់ទំនិញ​ពេញ​និយម​ចម្រុះ​មុខ ដ៏​ល្បី​មក​ពី​សិង្ហ​បុរី​គឺ OH!SOME បាន​ឈាន​ជើង​ចូល​ទីផ្សារ​ប្រទេស​កម្ពុជា ជាមួយ​និង​ការ​បើក​សាខា​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​ផ្សារ​ទំនើប AEON មាន​ជ័យ​ ។ ហើយ​ក្នុង​ឱកាស​សម្ពោធ​ហាង​ជា​លើក​ដំបូង​នៅ​កម្ពុជា OH!SOME បាន​រៀបចំ​កម្មវិធី​កម្សាន្ត​ជា​ច្រើន ដើម្បី​ឱ្យ​អតិថិជន​ខ្លួន​ឈ្នះ​កាដូ​ពិសេស​ៗ​ថែម​ទៀត​ផង​ ។

OH! SOME ជា​គោលដៅ​លក់ទំនិញ​ពេញ​និយម ផ្តល់​ជូន​អតិថិជន​នូវ​ផលិតផល​ល្បី​ៗ ថ្មី​ៗ និង​សម្បូរ​បែប រហូត​ដល់​ទៅ ១៥​ប្រភេទ​ផ្សេង​ៗ​គ្នា ដោយ​មាន​អីវ៉ាន់​លក់​រាប់​ពាន់​មុខ​ដែល​មក​ពី​ជុំវិញ​ពិភពលោក​។ ក្នុង​នោះ​មាន​ទាំង​ផ្នែក​ផលិតផល​សម្រស់ និង​ផលិតផល​ថែរក្សា​ស្បែក​, គ្រឿងសម្អាង យក​មក​ពី​កូ​រ៉​ខាងត្បូង និង​ជប៉ុន មាន​ដូច​ជា​ប្រេ​ន Hatomugi, Lululun, Skin1004, Eunyul, Curesys, Purederm, ផលិតផល​កម្សាន្ត​សម្រាប់​ក្មេង​ៗ ព្រមទាំង​អាហារ​សម្រន់ និង​ភេសជ្ជៈ​ជា​ច្រើន​ប្រភេទ ដែល​លោក​អ្នក​ឈាន​ជើង​ចូល​នៅ OH!SOME តែ​មួយ​កន្លែង ក៏​មាន​មាន​ផលិតផល​ជា​ច្រើន​ប្រភេទ​ដែល​ជា​តម្រូវការ​ប្រចាំ​ថ្ងៃ ​។

អ្វី​ដែល​ធ្វើ​ឱ្យ​រំភើប​សម្រាប់​អ្នកគាំទ្រ Disney នៅ​កម្ពុជា ដែល​ចង់បាន​ផលិតផល Disney collaboration ផលិត​ជា​ពិសេស គឺថា​អ្នក​ទាំងអស់​គ្នា​អាច​មក​ស្វែង​រកបាន​នៅ​ក្បែរ​ខ្លួន​តែ​ម្តង ដោយនៅ OH!SOME នេះ លោក​អ្នក​អាច​រក​មើល​ផលិតផល Disney collaboration ជា​ច្រើន​មុខ ដូច​ជា​កាបូប​, ដប​ទឹក​, គ្រឿងសម្អាង និង plushies វត្ថុ​អនុស្សាវរីយ៍​ពិសេស​ៗ ពី​តួអង្គ​គំនូរជីវចល​របស់ Disney ល្បី​ៗ ដែល​លោក​អ្នក​ស្រលាញ់​ចូល​ចិត្ត មាន​ដូច​ជា Donald Duck , Stitch , Lotso, Alien, Buzz Lightyear និង Red Panda Mei ពី​ស្ទូ​ឌី​យ៉ូ​Pixar ជាដើម ​។

ជឿជាក់​ថា​នេះ​ជា​ហាង​លក់រាយ ​ដ៏​ទាក់ទាញ​មួយ ខុស​ប្លែក​ពី​ហាង​លក់រាយ​នានា ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ផ្តល់​នូវ​បទ​ពិសោធន៍​ទិញ​ទំនិញ​ដ៏​អស្ចារ្យ​ ដោយ​ហាង​មាន​ពណ៌​ចម្រុះ​នេះ​ មាន​ទំហំ​ដល់​ទៅ ១០០០ ​ម៉ែត្រការ៉េ ។ ដោយ OH!SOME ជា One-stop shop កន្លែង​តែ​មួយ ប្រមូលផ្តុំ​ទាំងអស់ នាំ​យក​ផលិតផល​ទាន់សម័យ​ជាង ១០,០០០ មុខ​ក្នុង​ពេល​តែ​មួយ​ដល់​អតិថិជន ​នៅ​កម្ពុជា​ជាមួយ​ភាព​លេចធ្លោ ​ពី​ខាងក្រៅ​នូវ​ពណ៌​លឿង​ ដែល​ជា​ពណ៌​របស់​យីហោ OH!SOME ​។ ជា​ពិសេស​ក្រៅពី​ទំនិញ​ដ៏​សម្បូរ​បែប ពេល​ឈាន​ជើង​ចូល​ទៅ​ដល់​ ខាងក្នុង​ហាង​មាន​ម៉ាស៊ីន​ចាប់​តុក្កតា (Claw machines) ឱ្យ​អតិថិជន​លេង​កម្សាន្ត មានការ​តុបតែង​ពណ៌​ចម្រុះ ការ​ដេ​គ័​រ cute cute សាក​សម​បំផុត​សម្រាប់​អ្នក​និយម​ថតរូប ព្រោះ​ទី​នេះ​ក្រៅពី​អាច​ទិញ​ទំនិញ លោក​អ្នក​អាច​ស្វែងរក​ទីតាំង​ថតរូប​ដែល​លោក​អ្នក​ស្រលាញ់​បាន​ថែម​ទៀត​ផង ​។

ហើយ​ដើម្បី​អបអរសាទរ​ការ​បើក​សម្ពោធ OH!SOME នឹង​រៀបចំ​សកម្មភាព​សប្បាយ​ៗ ​ជូន​អតិថិជន ជា​ច្រើន​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​០៨ ខែធ្នូ ត្រៀមខ្លួន​ដើម្បី​ឈ្នះ​រង្វាន់​ដ៏​គួរ​ឱ្យភ្ញាក់ផ្អើល រួម​មាន​កាដូ ម៉ាស​បិទមុខ​, គ្រឿង accessories និង plush toys ជា​ច្រើន ដោយ​គ្រាន់តែ​ចូលរួម​លេង​ហ្គេ​ម Monopoly game ដែល​ហាង​បាន​រៀបចំ ​។

ហាង​ទំនិញ​លក់រាយ OH!SOME ជា​ម៉ាក​យីហោ​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី និង​ម៉ា​ឡេ​ស៊ី មុន​ពេល​ចូល​ទៅ​ក្នុង​ប្រទេស​កម្ពុជា​។ OH!SOME មាន​វត្តមាន​បើក​សាខា ជា​លើក​ដំបូង​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១ ខែធ្នូ ខាង​មុខ​នេះ នៅ​ផ្សារ​ទំនើប AEON Mean Chey ក្នុង​រាជធានី​ភ្នំពេញ​ ។ រហូត​មក​ដល់​ពេល​នេះ OH!SOME បាន​បើក​ជាង ​៨០​ សាខា និង​បន្ត​បើក​បន្ថែម​ទៀត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ​៕ អត្ថបទសហការ