ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ ព្រមា.នក្រុមប្រទេសប្រ៊ីកស៍ ប្រឆាំ.ងនឹងការចង់បង្កើតរូបិយប័ណ្ណជំនួសដុល្លារអាមេរិក

23 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters និង Fox Business បានរាយការណ៍ថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក…

0:00
0:00

សហរដ្ឋអាមេរិក ៖ យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters និង Fox Business បានរាយការណ៍ថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានគំរាមកំហែងដាក់ពន្ធ ១០០% លើក្រុមប្រទេសប្រ៊ីកស៍ (BRICS) រួមមាន ប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម ប្រសិនបើពួកគេព្យាយាមបង្កើតរូបិយប័ណ្ណថ្មី ជំនួសប្រាក់ដុល្លារអាមេរិក។

អនាគតប្រធានធិបតីសហរដ្ឋអាមេរិកលើកទី៤៧ លោក ដូណាល់ ត្រាំ បានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គម Truth Social ផ្លូវការរបស់លោកថា «យើងទាមទារឱ្យមានការប្តេជ្ញាចិត្តពីក្រុមប្រទេសប្រ៊ីកស៍ថា ពួកគេនឹងមិនបង្កើតរូបិយប័ណ្ណប្រ៊ីកស៍ថ្មី ឬគាំទ្ររូបិយប័ណ្ណផ្សេងទៀត ដើម្បីជំនួសប្រាក់ដុល្លារអាមេរិក ឬមួយពួកគេនឹងប្រឈមមុខជាមួយការដាក់ពន្ធ ១០០%។ ហើយពួកគេគួរតែរំពឹងថានឹងនិយាយពាក្យលាអំពីការលក់ចូលមកកាន់ទីផ្សារដ៏អស្ចារ្យ នៃសេដ្ឋកិច្ចសហរដ្ឋ​អាមេរិក»។

អតីតប្រធានាធិបតីលើកទី៤៥រូបនេះ បានបន្តទៀតថា «គ្មានឱកាសទេ ដែលប្រ៊ីកស៍នឹងជំនួសប្រាក់ដុល្លារអាមេរិកក្នុងពាណិជ្ជកម្មអន្តរជាតិ ហើយប្រទេសណាដែលព្យាយាមធ្វើបែបនេះ គួរតែនិយាយពាក្យលាទៅអាមេរិកឱ្យហើយ»។

ចាប់តាំងពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មកាន់តែតានតឹងខ្លាំងលើប្រទេសរុស្ស៊ី ជុំវិញការឈ្លានពានលើអ៊ុយក្រែនឆ្នាំ ២០២២ ក្រុមប្រទេសប្រ៊ីកស៍បានចាប់ផ្តើមបើកកិច្ចប្រជុំពិភាក្សាពីការមិនពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក។ ហើយការជំនួសប្រាក់ដុល្លារអាមេរិក គឺជាគោលដៅរបស់ក្រុមប្លុកនេះ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ប៉ុន្តែវាត្រូវបានរារាំងដោយការមិនចុះសម្រុងគ្នា នៅក្នុងចំណោមប្រទេសសមាជិកផ្សេងៗ។ ដ្បិតប្រាក់ដុល្លារអាមេរិក គឺជារូបិយប័ណ្ណប្រើប្រាស់ជាញឹកញាប់ និងសំខាន់បំផុតនៅក្នុងសេដ្ឋកិច្ចពិភពលោក៕ ប្រភព ៖ Reuters និង Fox Business

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ