ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាង​ត្បូង​ធ្លាក់​ទឹក​កក​ខ្លាំង​នា​ដើម​រដូវ​រងា​ឆ្នាំ​នេះ​ស្លា.ប់​យ៉ាង​តិច​៤​នាក់

9 ម៉ោង មុន

ទីក្រុង​សេអ៊ូល៖ កូរ៉េ​ខាង​ត្បូង​គ្រាន់​តែ​បើក​ឆាក​រដូវ​រងា​ភ្លាម​ស្លាប់​មនុស្ស​៤​​នាក់​​​ដោយ​សារការធ្លាក់​ទឹក​កក​ដ៏ខ្លាំង​ក្លា​មិន​ធ្លាប់​មាន​​​។ អាជ្ញា​ធរ​ថ្លែង​ថា​ទឹក​កកធ្លាក់​ខ្លាំង​ណាស់​កាល​ពី​​យប់​មិញ​នៅ​ក្នុង​កម្រិត​ទី​បី​​នៅ​ក្នុង​រយៈ​ពេល​ជាង​១០០​​ឆ្នាំ​ចុង​ក្រោយ​គិត​ចាប់​ពី​ឆ្នាំ​១៩០៧​។ ជើង​ហោះ​ហើរ​ជា​ច្រើន​ខ្សែ​ត្រូវ​ពន្យារ​ពេល​ ឬ​លុប​ចោល​ព្រោះ​​​ការ​បារម្ភ​អំពី​សុវត្ថិ​ភាព​ក្នុង​ការ​​​ហោះ​ហើរ​។ សូម្បី​តែ​ការ​ដឹក​ជញ្ជូន​តាម​នាវា​ចម្លង (ស្រឡាង) និង​រថ​ភ្លើង​ក៏​ត្រូវ​ពន្យារ​ពេល, លុប​ចោល ឬ​រអាក់​រអួល​ផង​ដែរ​។​…

ទីក្រុង​សេអ៊ូល៖ កូរ៉េ​ខាង​ត្បូង​គ្រាន់​តែ​បើក​ឆាក​រដូវ​រងា​ភ្លាម​ស្លាប់​មនុស្ស​៤​​នាក់​​​ដោយ​សារការធ្លាក់​ទឹក​កក​ដ៏ខ្លាំង​ក្លា​មិន​ធ្លាប់​មាន​​​។ អាជ្ញា​ធរ​ថ្លែង​ថា​ទឹក​កកធ្លាក់​ខ្លាំង​ណាស់​កាល​ពី​​យប់​មិញ​នៅ​ក្នុង​កម្រិត​ទី​បី​​នៅ​ក្នុង​រយៈ​ពេល​ជាង​១០០​​ឆ្នាំ​ចុង​ក្រោយ​គិត​ចាប់​ពី​ឆ្នាំ​១៩០៧​។ ជើង​ហោះ​ហើរ​ជា​ច្រើន​ខ្សែ​ត្រូវ​ពន្យារ​ពេល​ ឬ​លុប​ចោល​ព្រោះ​​​ការ​បារម្ភ​អំពី​សុវត្ថិ​ភាព​ក្នុង​ការ​​​ហោះ​ហើរ​។ សូម្បី​តែ​ការ​ដឹក​ជញ្ជូន​តាម​នាវា​ចម្លង (ស្រឡាង) និង​រថ​ភ្លើង​ក៏​ត្រូវ​ពន្យារ​ពេល, លុប​ចោល ឬ​រអាក់​រអួល​ផង​ដែរ​។​

ទី​ភ្នាក់​ងារ​ព័ត៌​មាន​យុន​ហាប់​របស់​កូរ៉េ​ខាង​ត្បូង​​ផ្សាយ​ថា​ការ​ធ្លាក់​ទឹក​កក​លើក​នេះ​មាន​សភា​ព​ខ្លាំង​ក្លា​មិន​ធ្លាប់​មាន​ទេ​​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​សម្រាប់​ខែ​វិច្ឆិកា​។ គិត​ត្រឹម​​ម៉ោង​៨​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​​ គេ​សង្កេត​ឃើញ​​នៅ​ប្លុក​ខ្លះ​នៃ​ទី​ក្រុង​សេអ៊ូល​​មាន​​ទឹក​កក​ធ្លាក់​គរ​លើ​គ្នា​រហូត​ដល់​កម្ពស់​៤០​សង់​ទី​ម៉ែត្រ ​ជា​ហេតុ​ធ្វើ​ឱ្យ​អាជ្ញា​ធរ​បង្ខំ​ចិត្ត​លុប​ចោល​ជើង​ហោះ​ហើរ​យ៉ាង​តិច​១៤០​ខ្សែ​។

រហូត​ដល់​ម៉ោង​១០​ព្រឹក​ទើប​អាកាស​ធាតុ​​​គ្រាន់​បើ​ជាង​មុន​បន្តិច​។ ប្រភព​ខ្លះ​អះ​អាង​ថា​​នៅ​លើ​ទី​លាន​វាយ​កូន​គោល​១​កន្លែង​​មាន​ហេតុ​ការណ៍​ធ្លាក់​ទឹក​កក​គរ​លើ​គ្នា​ច្រើន​ពេក​ទៅ​លើ​ដំបូល​សំណាញ់​ដែល​គេ​ចង​សម្រាប់​ទប់​កម្ដៅ​ថ្ងៃ​ ហើយ​ដំបូង​នោះ​​​ធ្លាក់​​ចុះ​មក​ក្រោម​ ​សង្កត់​ស្លាប់​មនុស្ស​ម្នាក់។ ​២​នាក់​ទៀត​នៅ​ក្បែរ​នោះ​ក៏​ត្រូវ​របួស​ផង​ដែរ​ គ្រាន់​តែ​មិន​ធ្ងន់​ធ្ងរ​ដល់​ថ្នាក់​ស្លាប់​។

​​ហេតុ​ការណ៍​ស្រដៀង​គ្នា​នេះ​កើត​ឡើង​នៅ​ចំណត​រថ​យន្តមួយ​​កន្លែង​។ សាក្សី​និយាយ​ថា​កៅស៊ូ​តង់​ដែល​គេ​ចង់​ព្យួរ​នៅ​​ខាង​លើ​នោះ​ដោយ​សារ​ទឹក​កក​ធ្លាក់​គរ​លើ​គ្នា​ច្រើន​ពេក​ក៏​បាក់​សង្កត់​ទៅ​លើ​អ្នក​នៅ​ខាង​ក្រោម​ ហើយ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​ម្នាក់​។ ​​​​ក្រឡេក​ទៅ​មើល​ស្ថាន​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ​ឯណោះ​វិញ​ នៅ​ទី​ក្រុង​វុន​ជូ (Wonju) នៃ​ខេត្ត​កាង​វុន (Gangwon) មាន​ហេតុ​ការណ៍​រថ​យន្ត​៥៣​គ្រឿង​បុក​បន្ត​កន្ទុយ​គ្នា​ដោយ​សារ​អ្នក​បើក​បរ​មើល​ផ្លូវ​មិន​សូវ​ឃើញ​ច្បាស់​។​

សាក្សី​និយាយ​ថា​នៅ​ពេល​​នោះ​ធ្លាក់​ទឹក​កក​យ៉ាង​​ខ្លាំង ​ធ្វើ​ឱ្យ​ងងឹត​ស្លុប​តែ​ម្ដង។ ​ទោះ​បី​រថ​យន្ត​បើក​ភ្លើង​ហ្វា​យ៉ាង​ណា​ក៏​មិន​អាច​មើល​ឃើញផ្លូវ​​បានដែរ​។ ហេតុ​ការណ៍​នោះ​ធ្វើ​មនុស្ស​​​​១១​នាក់​​រង​របួស​។ ប្រភព​ខ្លះ​ផ្សាយ​ថា​អ្នក​ដំណើរ​៣​នាក់​រង​របួស​ធ្ងន់​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​។ ក្រឡេក​ទៅ​មើល​ស្ថាន​ភាព​នៅ​អាកាស​យាន​ដ្ឋាន​ដ៏​ធំ​បំផុត​នៃ​ទី​ក្រុង​សេអ៊ូល​ គេ​ឃើញ​ថា​ពេល​ខ្លះ​អ្នក​ដំណើរ​ត្រូវ​អង្គុយ​សំកុក​រាប់​ម៉ោង​ ជា​មធ្យម​​រង់​ចាំ​​២​ម៉ោង​ ទម្រាំ​យន្ត​ហោះ​ចេញ​ដំណើរ​។

​ជើង​ហោះ​ហើរ​១៤%​ត្រូវ​ពន្យា​ពេល​ចេញ​ដំណើរ​ ខណៈ​ដែល​១៥%​ត្រូវលុប​ចោល​​។ នេះ​បើ​យោង​តាម​​គេហ​ទំព័រ​ហ្វ្លាយ​រ៉ាដា​២៤ (Flightradar24)។ អាជ្ញា​ធរ​ប្រាប់ថា​​ជើង​ហោះ​​ហើរដែល​លុប​ចោល​មាន​ចំនួន​​១៤២​ខ្សែ​។ ការ​ដឹក​ជញ្ជូន​តាម​នាវា​ចម្លង​ (ស្រឡាង) ៩៩​ជើង​នៅ​លើ​​ផ្លូវ​ទឹក​៧៦​ខ្សែ​​ត្រូវ​លុប​ចោល​។ ​​សូម្បី​តែ​ការ​ដឹក​ជញ្ជូន​តាម​រថ​ភ្លើង​​ក៏ត្រូវ​ពន្យារ​ពេល​ផង​ដែរ​។ ​

​​សាលា​រៀន​នៅ​ខេត្ត​គ្យុង​ជី (Gyeonggi) ដែល​ស្ថិត​នៅ​កៀក​នឹង​ទី​ក្រុង​សេអ៊ូល​​ក៏​ត្រូវ​បិទ​ដំណើរ​ការ​ជា​បណ្ដោះ​អាសន្ន​​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ​។ អាជ្ញាធរ​មិន​យល់​ទាស់​នឹង​ការ​បិទទ្វារ​នេះ​ទេ​ សំខាន់​ត្រូវ​អនុវត្ត​ទៅ​តាម​ស្ថាន​ភាព​ជាក់​ស្ដែង​។ ករណី​ធ្លាក់​ទឹក​កកច្រើន​ខុស​ពី​ធម្ម​តា​នៅ​ដើម​រដូវ​រងា​នា​ខែ​វិច្ឆិកា​បណ្ដាល​មក​ពី​ទឹក​សមុទ្រ​នៅ​ឧបទ្វីប​កូរ៉េ​​ឡើ​ងកម្ដៅ​ខុស​ពី​ធម្ម​តា​។

ស្រប​ពេល​នោះ ចរន្ត​ខ្យល់​ត្រជាក់​រដូវ​រងា​ចាប់​ផ្ដើម​បក់​មក​ជា​បណ្ដើរ​ៗ​ (ជំនោរ​ខែ​វិច្ឆិកា)។ ហេតុ​នេះ ខ្យល់​ត្រជាក់​ប៉ះ​ជា​មួយ​ចំហាយ​ក្ដៅ​នៃ​ទឹក​សមុទ្រ​ក៏​បង្កើត​បាន​ជា​ការ​ធ្លាក់​ទឹក​កក​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ​នេះ​។ ​កូរ៉េ​ខាង​ជើង​ដែល​នៅ​ជិត​ខាង​នោះ​​ក៏​ចុះ​​ត្រជាក់​យ៉ាង​ខ្លាំង​ផង​ដែរ​។​ ទូរ​ទស្សន៍​របស់​រដ្ឋ​ផ្សាយ​ថា​ទឹក​កក​ធ្លាក់​ដល់​កម្ពស់​១០​សង់​ទី​ម៉ែត្រ​កាល​ពី​ថ្ងៃ​អង្គារ​ និង​ថ្ងៃ​ពុធ​៕​​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ