ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាមបង្កើតកាកសំណល់វេចខ្ចប់ ៣០ម៉ឺនតោនក្នុង១ឆ្នាំ

7 ម៉ោង មុន

ប្រទេសវៀតណាម ៖ យោងតាមអ្នកជំនាញម្នាក់បានឱ្យដឹងថា ឧស្សាហកម្មពាណិជ្ជកម្មអេឡិចត្រូនិក ឬ E-commerce របស់ប្រទេសវៀតណាមបានបង្កើតកាកសំណល់វេចខ្ចប់ជាង ៣០ម៉ឺនតោន កាលពីឆ្នាំ ២០២៣…

ប្រទេសវៀតណាម ៖ យោងតាមអ្នកជំនាញម្នាក់បានឱ្យដឹងថា ឧស្សាហកម្មពាណិជ្ជកម្មអេឡិចត្រូនិក ឬ E-commerce របស់ប្រទេសវៀតណាមបានបង្កើតកាកសំណល់វេចខ្ចប់ជាង ៣០ម៉ឺនតោន កាលពីឆ្នាំ ២០២៣ រួមមានក្រដាសកាតុងធ្វើកេស សារធាតុស្នោ និងប្លាស្ទិក ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបរិស្ថាន។ នេះបើយោងតាមប្រភពពីសារព៏ត៌មាន VnExpress ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក ដូន កុក តាំ (Doan Quoc Tam) ទីប្រឹក្សាអង្គការមូលនិធិពិភពលោកសម្រាប់ធម្មជាតិ ឬ WWF បានថ្លែងនៅក្នុងសិក្ខាសាលានិរន្តរភាព E-Commerce Trends នៃសិក្ខាសាលាស្តីពី Digital Era កាលពីថ្ងៃទី២១ ខែវិច្ឆិកា កន្លងទៅ ថា E-Commerce បានប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន ពិសេសតាមរយៈការប្រើប្រាស់វត្ថុវេចខ្ចប់។ លោកបានដកស្រង់ទិន្នន័យពីសេវាកម្មប្រៃសណីយ៍បានបង្ហាញថា នៅឆ្នាំ ២០២៣ ទំនិញវេចខ្ចាប់ជាង ១.៨ពាន់លានបានកើតឡើង ដែលទាមទារក្រដាសកាតុងធ្វើកេសខ្ចាប់ចំនួន ១៦ម៉ឺនតោន និងផ្លាស្ទិកចំនួន ១៤៥,០០០តោន។

ការទិញទំនិញតាមអ៊ីនធឺណិតបង្កើតការបញ្ជាទិញទំនិញតូចៗ និងតម្លៃថោកជាច្រើន។ ហើយសមាមាត្រវេចខ្ចប់ផលិតផលគឺខ្ពស់ជាងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងការលក់រាយតាមបែបប្រពៃណី។

ថ្លែងទៅកាន់សារព័ត៌មាន VnExpress លោកបង្ហាញការសោកស្ដាយថា យុទ្ធសាស្ត្រផ្សព្វផ្សាយដូចជា ទំនិញតម្លៃថោក និងការដឹកជញ្ជូនឥតគិតថ្លៃ គឺជាការលើកទឹកចិត្តដល់ទម្លាប់នៃការទិញទំនិញគ្មានការទទួលខុសត្រូវ។ អ្នកលក់ត្រូវវេចខ្ចប់សូម្បីតែផលិតផលតម្លៃទាប និងទំហំតូចតែមួយមុខដាច់ដោយឡែកពីគ្នា ដែលនេះរួមចំណែកដល់ការប្រើប្រាស់ខ្ជះខ្ជាយ។

បើយោងតាមរបាយការណ៍ស្តីពី e-Economy SEA ប្រចាំឆ្នាំ ២០២៤ ដោយ Google, Temasek និង Bain & Company បានបង្ហាញថា ទីផ្សារ E-commerce របស់ប្រទេសវៀតណាមមានតម្លៃ ២២ពាន់លានដុល្លារ ដែលធ្វើឱ្យវាក្លាយជាទីផ្សារធំបំផុតទី៣របស់តំបន់អាស៊ីអាគ្នេយ៍។ វាត្រូវបានព្យាករណ៍ថានឹងកើនឡើងជាង ១៩% ជារៀងរាល់ឆ្នាំ ដើម្បីឈានដល់តម្លៃ ៦៣ពាន់លានដុល្លារ នៅឆ្នាំ ២០៣០ ដោយនឹងវ៉ាដាច់ប្រទេសថៃ ឡើងទៅឈរនៅចំណាត់ថ្នាក់ទី២ នៅក្នុងតំបន់ បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ