ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រុស្ស៊ី​ប្រកាស​ស.ង​សឹ.ក​បន្ទាប់​ពីអ៊ុយ​ក្រែន​បន្ត​​បា.​ញ់​មីស៊ីល​របស់​អាមេរិក

14 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ រុស្ស៊ី​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​នៅ​ពេល​អ៊ុយ​ក្រែន​ប្រើ​ប្រាស់​គ្រាប់​មីស៊ីល​របស់​អាមេរិក​បាញ់​ចូល​ឆ្ងាយ​ៗ​ទៅ​ក្នុង​ទឹក​ដី​រុស្ស៊ី​ជា​ថ្មី​ទៀត​។ ដូច្នេះ ទី​ក្រុង​​ម៉ូស្គូ​ប្ដេជ្ញា​ថា​ខ្លួន​នឹង​ចាត់​វិធាន​ការ​វាយ​បក​វិញ​។ លោក​ពូទីន​ធ្លាប់​ព្រមាន​រួច​ហើយ​ថា​កុំ​ឱ្យ​អ៊ុយ​ក្រែន និង​ក្រុម​បស្ចិម​ប្រទេស​ចូល​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​គ្រាប់​មីស៊ីល​ម៉ាក​អាត់​តា​ខំ​ត​ទៅ​ទៀត​ (ATACMS)។​ ប៉ុន្តែ​ពួក​​គេ​មិន​ព្រម​ស្ដាប់​។​ ឥឡូវ​នេះ រុស្ស៊ី…

ទី​ក្រុង​ម៉ូស្គូ៖ រុស្ស៊ី​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​នៅ​ពេល​អ៊ុយ​ក្រែន​ប្រើ​ប្រាស់​គ្រាប់​មីស៊ីល​របស់​អាមេរិក​បាញ់​ចូល​ឆ្ងាយ​ៗ​ទៅ​ក្នុង​ទឹក​ដី​រុស្ស៊ី​ជា​ថ្មី​ទៀត​។ ដូច្នេះ ទី​ក្រុង​​ម៉ូស្គូ​ប្ដេជ្ញា​ថា​ខ្លួន​នឹង​ចាត់​វិធាន​ការ​វាយ​បក​វិញ​។ លោក​ពូទីន​ធ្លាប់​ព្រមាន​រួច​ហើយ​ថា​កុំ​ឱ្យ​អ៊ុយ​ក្រែន និង​ក្រុម​បស្ចិម​ប្រទេស​ចូល​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​គ្រាប់​មីស៊ីល​ម៉ាក​អាត់​តា​ខំ​ត​ទៅ​ទៀត​ (ATACMS)។​ ប៉ុន្តែ​ពួក​​គេ​មិន​ព្រម​ស្ដាប់​។​

ឥឡូវ​នេះ រុស្ស៊ី និង​អ៊ុយ​ក្រែន​ប្រើ​ប្រាស់​អាវុធ​​បាញ់​ប្រហារ​តាម​អាកាស​កាន់​តែ​ខ្លាំង​ និង​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​​កាន់​តែ​ទំនើប​។ ហេតុ​នេះ គេ​បារម្ភ​ថា​សង្គ្រាម​នេះ​មិន​មែន​ធូរ​ស្បើយ​ទេ ប៉ុន្តែ​អាច​​នឹង​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​។ អ៊ុយ​ក្រែន​វាយ​ប្រហារ​រុស្ស៊ី​ដោយ​គ្រាប់​មីស៊ីល​ម៉ាក​អាត់​តាខំ​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​​ពុធ​សប្ដាហ៍​មុន​ ហើយ​ត្រូវ​រុស្ស៊ី​ឆ្លើយ​តប​វិញ​ដោយ​​​មីស៊ីល​លឿន​ជាង​សំឡេង​ (ហាយ​ពើ​សូនិច -hypersonic) រយៈ​ចម្ងាយ​មធ្យម​ចូល​ទី​ក្រុង​ឌីនី​ប្រូ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។

ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​ថ្លែង​ថា​អ៊ុយ​ក្រែន​​បាន​​វាយ​ប្រហារ​ដោយ​មីស៊ីល​អាត់​តាខំ​នេះ​ចំនួន​២​ដង​នៅ​សប្ដាហ៍​នេះ​។ ពោល​គឺ​នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា​ម្ដង និ​ងនៅ​ថ្ងៃ​ទី​២៥​ ខែ​វិច្ឆិកា​ម្ដង​ទៀត​។ គោល​ដៅ​របស់​ពួក​គេ​គឺ​វាយ​ប្រហារ​ទី​តាំង​យោធា​ និង​មូល​ដ្ឋាន​ទ័ព​អាកាស​នៅ​តំបន់​ខឺស​ បណ្ដាល​ឱ្យ​ខូច​ខាត​អគារ​មួយ​ចំនួន​។ ក្រសួង​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​តេឡា​ក្រាម​ថា​ខ្លួន​​​​កំពុង​ត្រៀម​ចាត់​វិធាន​ការ​សង​សឹក​វិញ​។​

​រុស្ស៊ីបញ្ជូន​យន្ត​ហោះ​ដ្រូនដ៏​ច្រើន​បំផុត​រហូត​ដល់​១៨៨​គ្រឿង​វាយ​ប្រហារ​អ៊ុយ​ក្រែន​ទាំង​កណ្ដាល​អធ្រាត្រ​​ ហើយ​ធ្វើ​ឱ្យ​រអាក់​រអួល​ប្រព័ន្ធ​ចែក​ចាយ​ថាម​ពល​​នៅ​ភាគ​​​ខាង​កើត​។ នេះ​បើ​យោង​តាម​បង្ហើប​ឱ្យ​ដឹង​ពី​អ៊ុយ​ក្រែន​។ ​ក្រសួង​ការ​ពារ​ជាតិ​​រុស្ស៊ី​ប្រកាស​ថា​គ្រាប់​មីស៊ីល​អាត់​តា​ខំ​របស់​អ៊ុយ​ក្រែន​ដែល​បាញ់​ចូល​​មូល​ដ្ឋាន​​ទ័ព​អាកាស​នៅ​ខឺស​នោះ​បណ្ដាល​ឱ្យ​រង​របួស​ទាហាន​២​នាក់​។ ចំណែក​គ្រាប់​មីស៊ីល​ដែល​បាញ់​ទៅ​លើ​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​រុស្ស៊ី​ធ្វើ​ឱ្យ​ខូច​ប្រព័ន្ធ​រ៉ាដា​ និង​ស្លាប់​ទាហាន​មួយ​ចំនួន​​។

ក្រសួង​ថ្លែង​បន្ត​ទៀត​ថា​​អ៊ុយ​ក្រែន​បាញ់​មីស៊ីល​​លើក​ទី​១​ចំនួន​៥​គ្រាប់​​ត្រូវ​រុស្ស៊ី​បាញ់​ទម្លាក់​បាន​៣​គ្រាប់​។ ក្រោយ​​មក​ អ៊ុយ​ក្រែន​បាញ់​​មីស៊ីល​លើក​ទី​២​ចំនួន​៨​គ្រាប់​ត្រូវ​​រុស្ស៊ី​បាញ់​ទម្លាក់បាន​​៧​គ្រាប់​។ ក្រោយ​ពេល​​​អ៊ុយ​ក្រែន​បាញ់​មីស៊ីល​អាត់​តា​ខំ​លើក​ដំបូង​បំផុត​កាល​ពី​សប្ដាហ៍​មុន​​នោះ រុស្ស៊ី​ឆ្លើយ​តប​នៅ​ថ្ងៃ​បន្ទាប់​ដោយបាញ់​​មីស៊ីល​លឿន​ជាង​សំឡេង​ម៉ាក​អូ​រេ​ស្នីក (Oreshnik)។ ​លោក​ពូទីន​អះ​អាង​ថា​មីស៊ីល​នេះ​អាច​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​​ថែម​ទៀត​ផង​។​

លោក​ពូទីន​ព្រមាន​ថា​រុស្ស៊ី​អាច​នឹង​ពិចារណា​ប្រើ​ប្រាស់​មីស៊ីល​នេះ​ជា​បន្ត​ទៀត​ឬ​យ៉ាង​ណា​អាស្រ័យ​ទៅ​លើ​ទង្វើ​របស់​អា​មេ​រិក​ និង​​សម្ព័ន្ធ​មិត្ត​របស់​គេ​​។ លោក​ថា​រុស្ស៊ីសូម​រក្សា​សិទ្ធិ​បាញ់​មីស៊ីល​នេះ​ដាក់​ប្រទេស​ណា​ដែល​អនុញ្ញាត​ឱ្យ​អ៊ុយ​ក្រែន​ប្រើ​ប្រាស់​មីស៊ីល​ជំនួយ​បាញ់​ចូល​ឆ្ងាយ​ៗ​ទៅ​ក្នុង​ទឹក​ដី​រុស្ស៊ី​។ ការ​បាញ់​មីស៊ីល​អូរេស្នីក​នេះ​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​សម្រាប់​ពិ​ភព​លោក​។ ហេតុ​នេះ ​​​អ៊ុយ​ក្រែន​ និង​​សមាជិក​អង្គ​ការ​ណាតូ​ទាំង​​​៣២​ប្រទេស​ត្រៀម​កោះ​ប្រជុំ​នៅ​ទី​ក្រុង​ប្រ៊ុច​សែល​ដើម្បី​ពិភាក្សា​​អំពីបញ្ហា​នេះ​​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ