ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ស្រី​លោក​ឌូតឺតេ​ថា​លោក​ស្រី​គ្មា​ន​ផែន​ការ​ធ្វើ​ឃា.ត​លោក​ម៉ាកូស​ទេ

16 ម៉ោង មុន

ទី​ក្រុង​ម៉ានីឡា៖ ​អនុ​ប្រធានា​ធិបតី​ហ្វ៊ីលីពីន លោកស្រី​សារ៉ា​ ឌូតឺតេ​ បាន​ចេញ​មុខ​បញ្ជាក់​ឡើង​វិញ​ថា​លោកស្រី​គ្មាន​គម្រោង​ធ្វើ​ឃាត​ប្រធានា​ធិបតី​ម៉ាកូស​ទេ​។ លោក​ស្រី​ថ្លែង​ថា​ការ​ជ្រុល​ជ្រួស​សម្ដី​និយាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​គ្រាន់​តែ​ជា​ការ​យល់​ច្រឡំ​តែ​ប៉ុណ្ណោះ​។ ទោះ​ជា​លោក​ស្រី​ថ្លែង​ដូច្នេះ​ក្ដី ប៉ុន្តែ​​រដ្ឋា​ភិ​បា​ល​ចាប់​ផ្ដើម​​​ស៊ើប​អង្កេត​ហើយ​បន្ទាប់​ពី​លោក​ម៉ាកូស​ថ្លែង​ថា​លោក​មិន​អាច​​មើល​ស្រាល​បញ្ហា​នេះបាន​ឡើយ​។​ ​ក្រសួង​យុត្តិធម៌​​យល់​ថា​លោកស្រី​សារ៉ា​ជា​មេ​ខ្លោង​​​រៀប​ចំ​ផែន​ការ​ធ្វើ​ឃាត​លោក​ម៉ាកូស។ លោកស្រី​ជា​អ្នក​សារ​ភាព​រឿង​នេះ​ដោយ​ខ្លួន​ឯង​​​។​…

ទី​ក្រុង​ម៉ានីឡា៖ ​អនុ​ប្រធានា​ធិបតី​ហ្វ៊ីលីពីន លោកស្រី​សារ៉ា​ ឌូតឺតេ​ បាន​ចេញ​មុខ​បញ្ជាក់​ឡើង​វិញ​ថា​លោកស្រី​គ្មាន​គម្រោង​ធ្វើ​ឃាត​ប្រធានា​ធិបតី​ម៉ាកូស​ទេ​។ លោក​ស្រី​ថ្លែង​ថា​ការ​ជ្រុល​ជ្រួស​សម្ដី​និយាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​គ្រាន់​តែ​ជា​ការ​យល់​ច្រឡំ​តែ​ប៉ុណ្ណោះ​។ ទោះ​ជា​លោក​ស្រី​ថ្លែង​ដូច្នេះ​ក្ដី ប៉ុន្តែ​​រដ្ឋា​ភិ​បា​ល​ចាប់​ផ្ដើម​​​ស៊ើប​អង្កេត​ហើយ​បន្ទាប់​ពី​លោក​ម៉ាកូស​ថ្លែង​ថា​លោក​មិន​អាច​​មើល​ស្រាល​បញ្ហា​នេះបាន​ឡើយ​។​

​ក្រសួង​យុត្តិធម៌​​យល់​ថា​លោកស្រី​សារ៉ា​ជា​មេ​ខ្លោង​​​រៀប​ចំ​ផែន​ការ​ធ្វើ​ឃាត​លោក​ម៉ាកូស។ លោកស្រី​ជា​អ្នក​សារ​ភាព​រឿង​នេះ​ដោយ​ខ្លួន​ឯង​​​។​ ក្រសួង​​​​ទាម​ទារ​ឱ្យ​លោក​ស្រី​សារ៉ា​​បក​ស្រាយរឿង​នេះ​​ជា​ផ្លូវ​ការ​។ ចំណាត់​ការ​នេះ​ធ្វើឡើង​បន្ទាប់​ពី​លោក​ស្រី​សារ៉ា​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​លោក​ស្រី​បាន​ណែ​នាំ​ឱ្យ​ភ្នាក់​ងារ​សន្តិ​សុខ​ជាតិ​ម្នាក់​ថា​ចាត់​ការ​សម្លាប់​លោក​ម៉ាកូស ប្រ​ពន្ធ​គាត់ និង​ប្រធាន​រដ្ឋ​សភា​ (ដែល​ត្រូវ​ជា​បង​ប្អូន​ជី​ដូន​មួយ​របស់​លោក​ម៉ាកូស​​) ​បើ​លោក​ស្រី​មាន​បញ្ហា​ដល់​អាយុ​ជីវិត​។​​

ប៉ុន្តែ​នៅ​ថ្ងៃ​អង្គារ​ លោក​ស្រី​សារ៉ា​ហាក់​ដូច​ជា​ចង់​លេប​ពាក្យ​សម្ដី​​នោះ​វិញ​។ លោក​ស្រី​ចាត់​ទុក​ថា​នោះ​គ្រាន់​តែ​ជា​កំហឹង​មួយ​ឆាវ​ដែល​លោក​ម៉ាកូស​មិន​អាច​ដឹក​នាំ​ប្រទេស​ជាតិ​ឱ្យ​បាន​ល្អ​ដើម្បី​បម្រើ​ប្រជា​ជន​ហ្វ៊ីលីពីន​។ ប៉ុន្តែ​លោក​ចំណាយ​ពេល​យ៉ាង​ច្រើន​ដើម្បី​កម្ចាត់​គូ​ប្រជែង​នយោបាយ​។ លោក​ស្រី​​​ចាត់​ទុក​ថា​ការ​ដែល​​​រដ្ឋា​ភិបាល​​ចោទ​ប្រកាន់​ថា​លោក​ស្រី​មាន​ផែន​ការ​ធ្វើ​ឃាត​លោក​ម៉ាកូស​នោះ​គ្រាន់​តែ​ជា​ឡប់​ឡែ​តែ​ប៉ុណ្ណោះ​។​

លោក​ស្រី​សារ៉ា​យល់​ថា​គេ​អាច​ប្រើ​សុភ​វិនិ​ច្ឆ័យ​គិត​ឃើញ​នៅ​ត្រង់​ចំណុច​នេះ​ និង​ទទួល​ស្គាល់​ថា​ការ​និយាយ​​​អំពី​រឿង​​សង​សឹក​​នោះ​មិន​គួរ​ចាត់​ទុក​ជា​ការ​គំរាម​កំហែង​ដែល​នៅ​តែ​បន្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ទេ​។​ នេះ​ជា​ផែន​ការ​ខ្យល់​តែ​ប៉ុណ្ណោះ​។ លោក​ស្រី​មាន​ជំនឿថា​​បើ​គេ​ស៊ើប​អង្កេត​ដោយ​សុច​រិត​ភាព​ គេ​នឹង​ដឹង​​ភ្លាម​ថា​ការ​និយាយ​អំពី​ផែន​ការ​ធ្វើ​ឃាត​លោ​កម៉ា​កូស​នោះ​គ្រាន់​តែ​ជា​ឡប់​ឡែ ឬ​ជា​ការ​និយាយ​ចោល​តែ​ប៉ុណ្ណោះ​។

លោក​ស្រី​សារ៉ា និង​លោក​ម៉ាកូស​មាន​រឿង​ត្រូវ​និយាយ​គ្នា​ច្រើន​ណាស់​។ លោក​ស្រី​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​​​កិប​កេង​លុយ​​មូល​និធិ​របស់​រដ្ឋាភិបា​ល​រាប់​លាន​ដុល្លារ​។ ម៉្យាង​ទៀត​ ឪ​ពុក​របស់​លោក​ស្រី​ក៏​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ពី​​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​ពី​បទ​សម្លាប់​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​។ លោក​ម៉ាកូស និង​លោកស្រី​សារ៉ា​មុន​ដំបូង​ជា​សម្ព័ន្ធ​មិត្ត​នឹង​គ្នា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​ឆ្នាំ​២០២២​។​

ក្រោយ​មក​ដោយ​សារ​ធ្វើ​ការ​មិន​ត្រូវ​គ្នា និង​មាន​ទំនាស់​គ្នា​កាន់​តែ​ខ្លាំង​ជា​មួយ​លោក​ម៉ាកូស​​​ លោក​ស្រី​​សារ៉ា​សម្រេច​ចិត្ត​​​លា​លែង​ពី​តំណែង​រដ្ឋ​មន្ត្រី​អប់​រំ​ ប៉ុន្តែ​នៅ​រក្សា​តំណែង​អនុ​ប្រធានា​ធិបតី​ដដែល​។ កាល​ពី​ខែ​តុលា លោកស្រី​មាន​អារម្មណ៍​ថា​លោក​ស្រី​ត្រូវ​គេ​ប្រើ​ប្រាស់​សម្រាប់​បម្រើ​ផល​ប្រយោជន៍​ឱ្យ​អ្នក​ដទៃ​នៅ​ពេល​លោក​ស្រី​ចូល​ទៅ​ក្នុង​ក្រុម​របស់​លោក​ម៉ាកូស​កាល​ពី​ឆ្នាំ​២០២២​។

កាល​ពី​ប៉ុន្មាន​ខែ​មុន​នោះ (មុន​ខែ​តុលា) ឪ​ពុក​របស់​លោក​ស្រី​ចោទ​ប្រកាន់​ថា​លោក​ម៉ាកូស​ជា​មនុស្ស​ញៀន​ថ្នាំ​។ ក្រោយ​មក លោក​ម៉ាកូស​ចោទ​ប្រកាន់​បក​​ទៅ​វិញ​ថា​​លោក​ឌូតឺតេ​​ទេ​តើ​ដែល​ជា​អ្នក​​​ញៀន​ថ្នាំ​។ សុខ​ភាព​របស់​គាត់​​​ចុះ​ទ្រុឌ​ទ្រោម​​ដោយ​សារ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ហ្វឹន​តានីល​ដែល​មាន​សារ​ធាតុ​អាភៀន​កម្រិត​ខ្ពស់ (fentanyl)។ នៅ​ថ្ងៃ​អង្គារ​ លោក​ស្រី​សារ៉ា​និយាយ​ស្រប​ដូច​ឪ​ពុក​របស់​លោ​កស្រី​ដែរ​។ លោកស្រី​យល់​ថា​លោក​ម៉ាកូស​ជា​មនុស្ស​ញៀន​ថ្នាំ​ពិត​មែន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ