ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​២​នាក់​បងប្អូន ត​ខ្សែភ្លើង​ឆក់​ត្រី ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លា​.​ប់ម្នាក់ របួសស្រាល​ម្នាក់ នៅ​ក្រុង​ស្វាយ​រៀង

17 ម៉ោង មុន

ខេត្តស្វាយរៀង ៖ ស្ត្រី​ម្នាក់​ស្លា​.​ប់​ភ្លាម​ៗ ក្រោយ​យកដៃ​ទៅ​ចាប់​ខ្សែភ្លើង ដែល​ប្អូនស្រី​បាន​.​ត​ឆក់​ត្រី នៅ​ក្រោយ​ផ្ទះ ចំណែក​ប្អូនស្រី បាន​រង​របួសស្រាល ត្រូវ​អ្នក​ជិតខាង នាំ​យក​ទៅ​មន្ទីរពេទ្យ…

ខេត្តស្វាយរៀង ៖ ស្ត្រី​ម្នាក់​ស្លា​.​ប់​ភ្លាម​ៗ ក្រោយ​យកដៃ​ទៅ​ចាប់​ខ្សែភ្លើង ដែល​ប្អូនស្រី​បាន​.​ត​ឆក់​ត្រី នៅ​ក្រោយ​ផ្ទះ ចំណែក​ប្អូនស្រី បាន​រង​របួសស្រាល ត្រូវ​អ្នក​ជិតខាង នាំ​យក​ទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ ។

ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជា ៩​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ភូមិ​ឃោ​សាង សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង ។

បើ​តាម​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦​នេះ សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ពី​ឈ្មោះ ស៊ុន សុ​ផាត់ ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ប្រជា​ការពារ​ភូមិ​ឃោ​សាង រាយការណ៍​ថា មានឈ្មោះ សួន សា​រ៉ាត់ ហៅ​តយ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃោ​សាង សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង បាន​ឆក់​ខ្សែភ្លើង​ស្លា​.​ប់ ។

ប្រភព​សមត្ថកិច្ច បាន​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ក្រុង​ស្វាយ​រៀង កម្លាំង​បច្ចេកទេស​វិទ្យាសាស្ត្រ​ក្រុង​ស្វាយ​រៀង កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយ​តឿ កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃោ​សាង សង្កាត់​ស្វាយ​តឿ និង​អ្នកគ្រូ​ពេទ្យ នាង សា​រ៉ា​ន់ ប្រធាន​មណ្ឌល​សុខភាព​សង្ឃ័រ បាន​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ ។

សមត្ថកិច្ច បាន​បន្ត​ទៀត​ថា ក្រោយ​ការ​ពិនិត្យ​សាកស​.​ព ៖ ១​ផ្នែក​ក្បាល ពុំ​មាន​ស្លាកស្នាម​អ្វី​ទេ ។ ផ្នែក​.​ក ក៏​ពុំ​មាន​ស្លាកស្នាម​អ្វី​ទេ​។ ផ្នែក​ដងខ្លួន ពុំ​មាន​ស្លាកស្នាម​អ្វី​ទេ​។ ផ្នែក​អវយវៈ នៅ​ចុង​ម្រាម​មេដៃ ចង្អុលដៃ និង​ដៃ​កណ្តាល នៃ​ប្រអប់ដៃ​ខាងស្តាំ មាន​ស្នាម​ឆេះ​ខ្លោច ។

សមត្ថកិច្ច បាន​បញ្ជាក់​ថា តាម​ការ​បំភ្លឺ​របស់​ឈ្មោះ សួន ចាន់​ណា​រី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ត្រូវជា​ប្អូន​ស​.​ព បាន​ឆ្លើយ​បំភ្លឺ​ថា នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​០៩​ព្រឹក ខ្លួន​បាន​រាយ​ខ្សែភ្លើង​ឆក់​ត្រី នៅ​ឌៀ​ខាងក្រោយ​ផ្ទះ ជាមួយ​បងស្រី​ឈ្មោះ សួន សា​រ៉ាត់ ហៅ​តយ ពេល​ខ្លួន​កំពុង​ឆក់​ត្រី​ក្នុង​ឌៀ​នោះ ស្រាប់តែ​ខ្សែភ្លើង ទាក់​នឹង​មែកឈើ​នៅ​មាត់​ឌៀ ឃើញ​ដូចនេះ បងស្រី​របស់​ខ្លួន​ឈ្មោះ សួន សា​រ៉ាត់ ហៅ​តយ បាន​មក​ចាប់​កាន់​ខ្សែភ្លើង​នោះ ដើម្បី​យក​ចេញពី​មែកឈើ ខណៈនោះ ក៏​បាន​ស្រែក​ប្រាប់​ខ្លួន​ថា អញ់​ឆក់​ខ្សែភ្លើង​ហើយ ពេល​បាន ឮ​ដូច្នេះ ខ្លួន​បាន​ទាញ​កន្ត្រាក​ខ្សែភ្លើង ចេញពី​ដៃ​បងស្រី រួច​លើក​បងស្រី​ដាក់​លើ​ភ្លឺ​ឌៀ ហើយ​បាន​ស្រែក អោយ​អ្នក​ជិតខាង​ជួយ និង​បាន​ធ្វើ​ចលនា​បេះដូង តែ​គាត់​ពុំ​ដឹងខ្លួន​ឡើយ ហើយ​ក៏​បាន​នាំ​គ្នា​ដឹក​តាម​រថយន្ត​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ដើម្បី​សង្គ្រោះ និង​ព្យាបាល ខណៈ​ពេល​មក​ដល់​មន្ទីរពេទ្យ​ខេត្ត ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​រួច បាន​ប្រាប់​ខ្លួន​ថា​បងស្រី​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​ទៅ​ហើយ ។ ក្រុម​គ្រូពេទ្យ​ក៏​បាន​យក​រថយន្ត​សា​មុ​យ​ដឹក​ស​.​ព បងស្រី​គាត់​មក​ផ្ទះ​វិញ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ប្រភព​ខាងលើ បន្ថែម​ថា ក្រោយ​ពី​ធ្វើ​កោសល្យវិច័យ​រួច បាន​ធ្វើការ​សន្និដ្ឋាន ផ្អែក​តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ និង​សាកស​.​ព រួម​និង​ការ​ស្តាប់​ចម្លើយ​សាក្សី​បំភ្លឺ លោកគ្រូ​ពេទ្យ​ជំនាញ និង​សមត្ថកិច្ច​ជំនាញ អាច​សន្និដ្ឋាន​បាន​ថា សាកស​.​ព​ឈ្មោះ សួន សា​រ៉ាត់ ហៅ​តយ ស្លា​.​ប់​ដោយសារ​ឆក់​ខ្សែភ្លើង​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន សមត្ថកិច្ច​បាន​ប្រគល់​ស​.​ព ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ សមត្ថកិច្ច​បាន​អប់រំ ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ឃោ​សាង សូម​ឲ្យ​មានការ​ប្រុង​ប្រ​យ​ត្ន័ កុំ​ត​ខ្សែភ្លើង​អគ្គិសនី ឆក់​ត្រី​បែប​នេះ ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​ណាស់ ជួនកាល ត​ខ្សែភ្លើង​ខ្វះ​បច្ចេកទេស និង​ខ្សែភ្លើង​មាន​ដំណ ឬ​សត្វ​កណ្តុរ កកេរ​ដាច់ ធ្វើ​ឲ្យ​ឆ្លងភ្លើង ប៉ះ​ទឹក ឬ​ដី​ភក់​សើម ក៏​អាច​ឆក់​ស្លាប់​បាន ហើយ​ការ​ប្រើ​ឧបករណ៍​ឆក់​ត្រី គឺជា​អំពើ​ខុសច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ