ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋខណ្ឌមានជ័យស្នើ​សុំឱ្យរដ្ឋ​បាលរាជធានី​ជួយ​ធ្វើ​ផ្លូវ​ ប្រពន្ធ័លូ ដាក់ភ្លេីងបំភ្លឺផ្លូវ ចេញបណ្ណ័កម្មសិទ្ធដីធ្លី និង​ការបង់ថ្លៃសំរាម

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី​៤​នៅខណ្ឌមានជ័យនាព្រឹកថ្ងៃទី២៦ វិច្ឆិកា ក្រោមវត្តមានឯកឧត្តមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងឯកឧត្តម ឆាយ វីរៈអភិបាលរងនិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឃួង…

រាជធានី​ភ្នំពេញ ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី​៤​នៅខណ្ឌមានជ័យនាព្រឹកថ្ងៃទី២៦ វិច្ឆិកា ក្រោមវត្តមានឯកឧត្តមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងឯកឧត្តម ឆាយ វីរៈអភិបាលរងនិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលម៉ូឌែន២ បណ្តោយផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ។ ប្រជាពលរដ្ឋខណ្ឌមានជយ័សុំឱ្យរដ្ឋ​បាលរាជធានីភ្នំពេញ​ជួយ​ធ្វើ​ផ្លូវ​ ប្រពន្ធ័លូ ដាក់ភ្លេីងបំភ្លឺផ្លូវ ចេញបណ្ណ័កម្មសិទ្ធដីធ្លី និង​ការបង់ថ្លៃសំរាមជាដេីម។

ក្នុងវេទិការនោះប្រជាពលរដ្ឋតាមបណ្តាសង្កាត់ក្នុងខណ្ឌមានជយ័ បានលេីកាសំណេី រនិងសំណូមពរចំនួន១៥បញ្ហា ដោយផ្ទាល់មាត់ និងសំណេីជាលាយលក្ខ័អក្សរមានចំនួន៧៧ករណីដែលក្នុងនោះមានបញ្ហាដែលស្នេីសុំអោយរដ្ឋបាលរាជធានីភ្នំពេញជួយដោះស្រាយដូចជាបញ្ហាសុំកសាងផ្លូវ កសាងប្រពន្ធ័លូ ការដាក់ភ្លេីងសឡាបំភ្លេីងផ្លូវ បញ្ហាចេញបណ្ណ័កម្មសិទ្ធដីធ្លី បញ្ហាបង់ថ្លៃសំរាមជាដេីម។

ឯកឧត្តមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងថា៖ក្រុមប្រឹក្សារាជធានីភ្នំពេញ មានគោលបំណងជំរុញនូវវប្បធម៏នៃការពិភាក្សា និងលេីកកំពស់គណនេយ្យ ភាពតាមបែបប្រជាធិបតេយ្យ តម្លាភាព គណនយ្យភាព។ ផ្តល់ឱកាសជូនប្រជាពលរដ្ឋពីអាទិភាពនៃការងារអភិវឌ្ឍន៏របស់ក្រុមប្រឹក្សារាជធានីភ្នំពេញសំរាប់ឆ្នាំខាងមុខ។ ទទួលយកអនុសាសន៏ និងសំណូមពររបស់ប្រជាពលរដ្ឋ ដេីម្បីពិភាក្សានិងឆ្លេីយតប។

ឯកឧត្តមម៉ប់ សារិន លេីកឡេីងទៀតថា៖ការងារអភិវឌ្ឍន៏មូលដ្ឋានមិនអាចមានតែអាជ្ញាធរធ្វេីតែម្នាក់ឯងបានជោគជយ័នុះទេ គឺទាមទាអោយមានការចូលរួមពីប្រជាពលរដ្ឋទេីបជោគជយ័។

ជាមួយគ្នានោះបងប្អូនប្រជាពរដ្ឋនៅក្នុងសង្កាត់បឹងទំពន់ទី១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ និងលោកសេង គន្ធអភិបាលខណ្ឌមានជយ័ដែលបានជួយកសាងប្រពន្ធ័លូ និងផ្លូវមួយខ្សែជូនប្រជាពលរដ្ឋប្រេីប្រាស់បានងាយស្រួលក្នុងការធ្វេីដំណេីរ។

ជាការឆ្លើយតបក្នុងឱកាសនោះឯកឧត្តម ឆាយ វីរៈអភិបាលរងនិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ បានគួសបញ្ជាក់ថា÷វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាថ្ងៃនេះ បានបង្កប់នូវអត្ថន័យនៃពាក្យគន្លឹះ២ គឺការផ្សព្វផ្សាយ និងការពិគ្រោះយោបល់។

ឯកឧត្តមបន្តថា តាមរយះវេទិការនេះយេីងទាំងអស់គ្នាបានរកឃេីញបញ្ហាសំខាន់ៗជាអាទិភាពសំរាប់អោយរដ្ឋបាលរាជធានីភ្នំពេញយកទៅពិចារណា កែលម្អក្នុងការអនុវត្តសកម្មភាពបស់ខ្លួនដេីម្បីលេីកកំពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេសប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានសង្កាត់ ខណ្ឌរបស់ខ្លួនអោយកាន់តែមានភាពល្អប្រសេីរ។

ក្នុងនាមក្រុមប្រឹក្សា និងរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តមឆាយ វីរៈ បានធានាថានឹងយកសំណេី សំណូមពររបស់បងប្អូនលេីកឡេីងដែលនៅសេសសល់ទៅដាក់ជូនគណះអភិបាលរាជធានីភ្នំពេញដេីម្បីពិនិត្យនឹងដោះស្រាយជូន ព្រមទាំងផ្តល់ពត៏មានត្រឡប់ជូនបងប្អូនវិញតាមរយះក្រុមប្រឹក្សាសង្កាត់ ពីលទ្ធផលនៃការដោះស្រាយជូនទាំងលទ្ធផលវិជ្ជមាន និងអវិជ្ជមានដោយមានបញ្ជាក់ពីមូលហេតុច្បាស់លាស់ជូនជ្រាប៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ