ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានយី​ឌុ​ប​ធំ​ប្រភេទ​វ៉េ​អង​​​ច្រើន​គ្រឿង ដឹក​ទំនិញ​​​​សង្ស័យ​​គេចពន្ធ​ និងកំពុង​បំផ្លាញ​ផ្លូវ​​ផង

6 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ មើលចុះ​រថយន្ត​ធុន​យក្ស​យី​ឌុ​ប​ប្រភេទ​វ៉េ​អងដឹក​ទំនិញ​ជ​ច្រើន​គ្រឿង ដឹក​លើស​ទម្ងន់​ស​ង្ស័​យជា​ទំនិញគេចពន្ធ បាន​ធ្វើ​ចរាចរណ៍​បំផ្លាញ​ផ្លូវលំ​ប្រមាណ​០៧​គីឡូម៉ែត្រ​ឆ្ពោះទៅ​ព្រំ​ដែន​ប៉ុ​ស្ត៍​ច្រករបៀង​គោក​តែ​​ក​ក្លាយជា​រណ្តៅ​បែក​ល្បាប់រ​អឹ​ល​ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង​។ ​ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​២៦ ​វិច្ឆិកា​ ឆ្នាំ២០២៤ នៅ​ចំណុច​ផ្លូវលំ…

ខេត្តស្វាយរៀង​ ៖​ មើលចុះ​រថយន្ត​ធុន​យក្ស​យី​ឌុ​ប​ប្រភេទ​វ៉េ​អងដឹក​ទំនិញ​ជ​ច្រើន​គ្រឿង ដឹក​លើស​ទម្ងន់​ស​ង្ស័​យជា​ទំនិញគេចពន្ធ បាន​ធ្វើ​ចរាចរណ៍​បំផ្លាញ​ផ្លូវលំ​ប្រមាណ​០៧​គីឡូម៉ែត្រ​ឆ្ពោះទៅ​ព្រំ​ដែន​ប៉ុ​ស្ត៍​ច្រករបៀង​គោក​តែ​​ក​ក្លាយជា​រណ្តៅ​បែក​ល្បាប់រ​អឹ​ល​ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង​។

​ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​២៦ ​វិច្ឆិកា​ ឆ្នាំ២០២៤ នៅ​ចំណុច​ផ្លូវលំ ​​ភូមិ​គោក​តែ​ក​ ឃុំ​ច​ន្ទ្រា​ ស្រុក​ច​ន្ទ្រា ​។​ បើ​តាម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ មាន​រថយន្ត​ធុន​ធំ​ៗ​យី​ឌុ​ប​ភ្លៅ​ប្រាំ និង​រថយន្ត​ប្រភេទ​វ៉េ​អង ដឹក​ទំនិញ​ធ្ងន់​ៗ​កំពុង​ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជា ហ៊ុន​សែន ផ្តល់​ជា​ចំណងដៃ ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​បន្ទាត់​ព្រំដែន​នៃ ស្រុក​ច​ន្ទ្រា ដែល​ជា​ផ្លូវ ក្រាល​កៅស៊ូ ប្រវែង ប្រមាណ​ជាង​១០​គីឡូម៉ែត្រ​និង​ផ្លូវលំ ក្លាយទៅជា​ផ្លូវ​ដី​ស្រុត​ខូច​ជា​សំបុកមាន់ កន្លែង​ខ្លះ​ក្លាយជា​រណ្តៅ​ជ្រៅ កន្លែង​ខ្លះ ក្លាយជា​ចង្អូរ ដីល្បាប់ រ​អឹ​ល ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង​ក្នុង​រដូវវស្សា​នេះ​។

ប្រជាពលរដ្ឋ​លើក​ឡើង​ទៀត​ថា ផ្លូវ​ដែល​រង​ការ​ខូច​នេះ គឺ​ចាប់ពី​ភូមិ​ច្រេស​ឃុំ​ច្រេស​ទៅ​ភូមិ​តែង​ម៉ៅ និង​កែង​ភូមិ​គោក​តែ​ក ឃុំ​ច​ន្ទ្រា ស្រុក​ច​ន្ទ្រា​ឆ្ពោះទៅ​ប៉ុ​ស្ត៍ន​គ​បាល​ការពារ​ព្រំដែន​គោក​តែ​ក​(​ច្រករបៀង​គោក​តែ​ក​) ។​

ប្រជាពលរដ្ឋ​បាន​អំពាវនាវ​សូម​ឲ្យ​លោក​អភិបាលស្រុក​ច​ន្ទ្រា ជា​ពិសេស ឯកឧត្តម​អភិបាល​ខេត្តស្វាយរៀង មេត្តា ចុះ​អន្តរាគមន៍​ពិនិត្យ​មើលផ្លូវ​កៅស៊ូ​១​ខ្សែ ត​ភ្ជាប់​ពី ឃុំ​ច្រេស និង​ឃុំ​ច​ន្ទ្រា ស្រុក​ច​ន្ទ្រា និង​ផ្លូវលំ ភូមិ​គោក​តែ​ក​ប្រវែង​៧​គីឡូម៉ែត្រ​ឆ្ពោះទៅ​ព្រំដែន ប៉ុ​ស្ត៍​ច្រករបៀង​គោក​តែ​ក បាន​ក្លាយទៅជា​ផ្លូវ​ដី មាន​ក្រឡុក រណ្តៅ ក្រហេងក្រហូង​តូច​ធំ​ជា​ច្រើន​កន្លែង​និង​កន្លែង​ខ្លះ​គឺ​បាក់​ស្រុត​ខូច​ទាំងស្រុង​ក្លាយជា​ល្បាប់រ​អឹ​ល​ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង ដោយសារ​តែ​រថយន្ត​ធំ​ៗ យី​ឌុ​ប​ភ្លៅ​ប្រាំ ប្រភេទ​វ៉េ​អង​ដឹក​ទំនិញ​លើស​ទម្ងន់ ទាំងនេះ ហើយ​សង្ស័យ​ថា​ជា​ទំនិញគេចពន្ធ ដោយ​បើកបរ​ធ្វើ​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​តាម​ជនបទ បង្ក​ឲ្យ​បាក់​ស្រុត​ផ្លូវបែក​ល្បាប់ ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង​ជា​ពិសេស​សិស្សានុសិស្ស​ធ្វើ​ដំណើរ​តាម​កង់​ម៉ូតូ​ទៅ​សាលារៀន​ស្ត្រី​គ្រប់​ខែ​ឆ្លងទន្លេ​នៅ​ពេល​យប់​ត្រូវការ​រថយន្ត​សង្គ្រោះ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។

​បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា ផ្លូវ​ក្រាល​កៅស៊ូ​០១​ខ្សែ​នេះ ត​ភ្ជាប់​ពី​ឃុំ​ព្រៃ​គគីរ ទៅ​ឃុំ​ច្រេស ឃុំ​ច​ន្ទ្រា និង​ឃុំ​ទួល​ស្តី​និង​ឃុំ​សំរោង រហូត​ដល់​សាលាស្រុក​ច​ន្ទ្រា មាន​អ្នក​ធ្វើ​ដំណើរ​ទៅ​មក​ជា​ច្រើន កំពុង​រង​ការ​បាក់​ស្រុត​ខូច ក្រហេងក្រហូង​ជា​រណ្តៅ​ធំ​ៗ ផ្លូវ​កៅស៊ូ​ក្លាយទៅជា​ផ្លូវ​ដី ក្រឡុក ធំ​ៗ ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ជា​ខ្លាំង និង​ផ្លូវលំ​១​ខ្សែ ត​ភ្ជាប់​ផ្លូវ​កៅស៊ូ​ប្រវែង​៧​គីឡូម៉ែត្រ​ចាប់ពី​កែង​ភូមិ គោក​តែ​ក​ឆ្ពោះទៅ​ព្រំដែន​ប៉ុ​ស្ត៍ន​គ​បាល​ការពារ​ព្រំដែន​គោក​តែ​ក ដោយសារ​តែ​រថយន្ត​ធំ ៗ យី​ឌុ​ប ភ្លៅ​៥ ប្រភេទ​វ៉េ​អង ដឹក​ទំនិញ ធ្ងន់​ៗ​ទាំង​យប់​ទាំង​ថ្ងៃ គឺ​ចាប់ពី​៤០​តោន ទៅ​៥០​តោន ធ្វើ​ចរាចរ​ណ៏​លើ​ដងផ្លូវ បណ្តាល​ឲ្យ​បាក់​ស្រុត​ផ្លូវ​ក្លាយជា​រណ្តៅ​សំបុកមាន់ បែក​ល្បាប់​បង្ក​ឲ្យ​រ​អឹ​ល​ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង​នៅ​រដូវវស្សា​នេះ​។

​ប្រជាពលរដ្ឋ​នៅ​ភូមិ​ច្រេស ភូមិ​តែង​ម៉ៅ និង​ភូមិ​គោក​តែ​ក​ឃុំ​ច​ន្ទ្រា ស្រុក​ច​ន្ទ្រា បាន​លើក​ឡើង​ដែរ​ថា​. ផ្លូវ​នេះ​គឺជា​ផ្លូវ​ក្រាល​កៅស៊ូ ដែល​សាងសង់​ដោយ​កង​វិស្វកម្ម សម្តេច​តេ​ជោ ហើយ​ប្រជា​ពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ស្រួល​បាន​តែ​២-៣​ឆ្នាំ ក៏​ត្រូវ​ខូច​អស់​វិញ ដោយ​ផ្លូវ​នេះ​មាន​រថយន្ត​ធំ​ៗ​ដឹក​ទំនិញ​ធ្វើ​ចរាចរណ៍​ច្រើន គឺ​មាន​រថយន្ត​ដឹក​គ្រឿង​អេ​ឡេច​ត្រូ​និ​ច ស្កស ក្រណាត់ និង​ដឹក​ទំនិញ​ជា​ច្រើន​ប្រភេទ សង្ស័យ​ជា​ទំនិញគេចពន្ធ ធ្វើ​ចរាចរណ៍​ទាំង​យប់​ទាំង​ថ្ងៃ ក្រុម​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ធុន​ធំ យី​ឌុ​ប​ប្រភេទ​វ៉េ​អង ដឹក​ទំនិញ​ធ្ងន់​ៗ​បណ្តាល​ឲ្យ​ស្រុត​ផ្លូវ​ក្រាល​កៅស៊ូ​ទាំងស្រុង​គឺ​របើក​កៅស៊ូ​អស់ ក្លាយទៅជា​ផ្លូវ​ដី ផ្លូវលំ​ក្លាយជា​រណ្តៅ កាលពី​ខែប្រាំង​ដី​ហុយ ពេល​រដូវវស្សា មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ ក្លាយជា​ល្បាប់​ដីឥដ្ឋ បង្ក​ឲ្យ​រ​អឹ​ល​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​យ៉ាង​ខ្លាំង​។​ប្រភព​បន្ត​ថា រថយន្ត​ធុន​យក្ស ដឹក​ទំនិញ​ទាំង​យប់​ទាំង​ថ្ងៃ​យក​ទៅ​សាង​នៅ​ច្រករបៀង​ជិត​ប៉ុ​ស្ត៍​ការពារ​ព្រំដែន​គោក​តែ​ក និង​ច្រករបៀង​នៃ​ប៉ុ​ស្ត៍ន​គ​បាល​វ​រះ​ការពារ​ព្រំដែន​គោក​តែ​ក សង្ស័យ​ជា​ទំនិញគេចពន្ធ ដោយ​គ្មាន​ឃើញ​បិទ​ម៉ា​ញ៉ែ​ត​ពន្ធ​ហើយ​បាន ផ្ទេរ​ដឹក​ឆ្លង​ដែន​ទៅ​ប្រ​ទេ​វៀតណាម មិនដឹង​ថា​ជា​ទំនិញ​អ្វីខ្លះ​ទេ​។

មហាជន​បាន​លើក​ឡើង​ទៀត​ថា រថយន្ត​ធុន​យក្ស​ទាំងនេះ​ដឹក​ទំនិញ​មក​រាល់ថ្ងៃ​សង្ស័យ​ថា​ជា​ទំនិញគេចពន្ធ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ណា ពិនិត្យ​និង​បង្ក្រាប ឡើយ​។ ប្រជាពលរដ្ឋ​បាន​សំណូមពរ​សូម​ឲ្យ​អាជ្ញាធរ​ខេត្ត​មេត្តា ជួសជុល​ផ្លូវ​១​ខ្សែ​នេះ​ឡើង​វិញ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ស្រួល​ផង​។

​ទាក់ទិន​ករណី​នេះ​ដែរ​មិន​អាច​រក​ការ​បំភ្លឺ​ពី លោក​អភិបាលស្រុក​ច​ន្ទ្រា បាន​ទេរ​ហូត​មក​ដល់​ថ្ងៃ​ទី​២៦​វិច្ឆិកា​២០២៤​នេះ​។​រីឯ​សមត្ថកិច្ច​មូលដ្ឋាន​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា នៅ​ច្រករបៀង​គោក​តែ​ក មាន​ជន​ស៊ី​វិល​ម្នាក់ ដែល​គេ ហៅ​ថា​ចៃ​គយ ទៅ​ឈ​ជើង​នៅ​ជិត​ច្រក​ទ្វា​ព្រំដែន​គោក​តែ​ក​ចាំ​យក​ប្រាក់​ក្បាល​ឡាន​ទាំង​យប់​ទាំង​ថ្ងៃ និយាយ​ឲ្យ​ងាយ​យល់​គឺ​មន្ត្រី​គយ​គេ​ប្រើ​ឲ្យ​រក​លុយ​ក្រៅ ដាក់​ហោប៉ៅ ដោយ​មិន​បង់ពន្ធ​ចូល​រដ្ឋ​ហើយ​បើ​គ្មាន​ចំណាត់ការ​អ្វី​ទេ​នោះ​ធ្វើ​ឲ្យ​បាត់បង់​ប្រាក់​ចំណូល​របស់​រដ្ឋ​ច្រើន​ណាស់​។

ចំណែក​លោក​វរៈសេនីយ៍​យ៉​ន សុផល ប្រធាន​វរៈ​ការពារ​ព្រំដែន​លេខ​៦០៩ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​។ ទាក់ទិន​ករណី​នេះ​ដែរ មិន​អាច​រក​ការ​បំភ្លឺ​ពី​លោក​ហេង​សំបូរ ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្តស្វាយរៀង​បាន ទេ​ដោយ​ទូរ​សព្ទ័​មិន​ចូល ។​

មហាជន​អំពាវនាវ​ដល់​លោក​ប៉េង ពោធិ​ម​សា អភិបាល​ខេត្តស្វាយរៀង​មេត្តា ពិនិត្យ និង​មាន​វិធាន​ការ​ទប់ស្កាត់ ក្រុម​ឈ្មួញ​ដែល​ប្រើប្រាស់​រថយន្ត​ធុន​យក្ស​ដឹក​ទំនិញ​បំផ្លាញ​ផ្លូវ ក្រាល​កៅស៊ូ​១​ខ្សែ ដែល​ជា​ចំណងដៃ​របស់​សម្តេច​តេ​ជោ​ហ៊ុន​សែន ផ្តល់​ជូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន​ស្រុក​ច​ន្ទ្រា និង​ផ្លូវលំ​១​ខ្សែ​ប្រវែង​៧​គីឡូម៉ែត្រ​ពី​កែង​ភូមិ​គោក​តែ​ក ​ឆ្ពោះទៅ​ព្រំដែន​គោក​តែ​ក​ធ្វើ​ដំណើរ​បាន​ស្រួល​ផង​ទាន​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ