ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករម្នាក់ឡើងថ្ពក់ខ្សែស្ទូចកុងតឺន័រភ្លាត់ស្នៀតធ្លាក់​យ៉ាងរន្ធ.ត់

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ខណៈឡើងទៅទូកុងតឺន័រដែលដាក់ត្រួតលើគ្នាចំនួន៥ទូ ហើយមានកម្ពស់ប្រមាណជាង១០ម៉ែត្រ ដើម្បីថ្ពក់ខ្សែស្ទូចទូកុងតឺន័រនោះ ស្រាប់តែភ្លាត់ស្នៀតរអិលធ្លាក់បោកលើសាបខាងក្រោម បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ។ ឧប្បត្តិហេតុនោះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា…

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ខណៈឡើងទៅទូកុងតឺន័រដែលដាក់ត្រួតលើគ្នាចំនួន៥ទូ ហើយមានកម្ពស់ប្រមាណជាង១០ម៉ែត្រ ដើម្បីថ្ពក់ខ្សែស្ទូចទូកុងតឺន័រនោះ ស្រាប់តែភ្លាត់ស្នៀតរអិលធ្លាក់បោកលើសាបខាងក្រោម បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ។

ឧប្បត្តិហេតុនោះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីតាំងស្តុកទូកុងតឺន័រក្រុមហ៊ុន រីថប ខិនថេនើរ សឺវីស (ខេមបូឌា)ឯ.ក ស្ថិតនៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកី សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

យុវជនរងគ្រោះខាងលើឈ្មោះ ចេ ចាន់ថា អាយុ២២ឆ្នាំ​ មានទីលំនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពស្ពឺ រងបួសបាក់ជេីងទាំងសងខាង ហើយត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០​ ដឹកបញ្ជូនទៅកាន់មន្ទីពេទ្យព្រះកុសុមៈ ។

បើតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ យុវជនរងគ្រោះរូបនោះបានឡើងទៅលើទូកុងតឺន័រដែលដាក់ត្រួតពីលើគ្នាចំនួន៥ទូ ហើយដែលមានកម្ពស់ប្រមាណជាង១០ម៉ែត្រ ដើម្បីថ្ពក់ខ្សែស្ទូច ។ ប៉ុន្តែប្រភពនោះពុំបានបញ្ជាក់ប្រាប់ឲ្យដឹងថា តើស្ទូចចេញពីរថយន្តតម្រៀបទុក ឬ ក៏ស្ទូចដាក់លើរថយន្តដើម្បីដឹកចេញពីទីតាំងខាងលើទៅកាន់ទីណានោះទេ ។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះជាអកុសលភ្លាត់ស្នៀតក៏រអិលធ្លាក់ពីលើកុងតឺន័រនោះបោកផ្ទប់សាបខាងក្រោម បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយបាក់ជើងទាំង២តែម្ដង ជាហេតុបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចខណ្ឌកំបូលបានចុះទៅពិនិត្យជាក់ស្ដែង បន្ទាប់មកក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០​ បានចេញរថយន្តដឹកបញ្ជូនយុវជនរងគ្រោះទៅកាន់មន្ទីពេទ្យព្រះកុសុមៈដើម្បីសង្រ្គោះបន្ទាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ