ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាលជឿជាក់យ៉ាងមុតមាំថា អ្នកវិនិយោគ និងអ្នកទេសចរនឹងមិនមកប្រទេសមានសញ្ញាក្រហម«ប្រយ័ត្នគ្រា.ប់មីន» នោះទេ

6 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ ស្តី​ពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ជឿជាក់​យ៉ាង​មុតមាំ​ថា អ្នក​វិនិយោគ…

ខេត្តសៀមរាប ៖ ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ ស្តី​ពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ជឿជាក់​យ៉ាង​មុតមាំ​ថា អ្នក​វិនិយោគ និង​អ្នកទេសចរ​នឹង​មិន​មក​ប្រទេស​ដែល​មាន​សញ្ញា​ក្រហម «​ប្រយ័ត្ន​គ្រា​.​ប់​មីន​» នោះ​ទេ ។

ក្នុង​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ​ស្តី​ពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា មីន​បាន​បង្ក​ផល​ប៉ះពាល់​ពី​សង្គ្រាម​លើ​សតិអារម្មណ៍ និង​ស្មារតី​មាន​ភាព​ធ្ងន់ធ្ងរ​ដូច​គ្នា ដូច្នេះ​គ្មាន​អ្នក​ណា​នឹង​មក​ប្រទេស​ដែល​មាន​សញ្ញា​ក្រហម «​ប្រយ័ត្ន​គ្រាប់​មីន​» នោះ​ទេ ។

នៅ​ចំពោះ​ថ្នាក់ដឹកនាំ​មក​ពី​បណ្តា​ប្រទេស​នានា​សម្ដេច​បវរ​ធិ​បតី បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​ប្រាកដ​ណាស់ ទាំង​អ្នក​វិនិយោគ និង​អ្នកទេសចរ​នឹង​មិន​មក​ប្រទេស​ដែល​មាន​សញ្ញា​ក្រហម ប្រយ័ត្ន​គ្រាប់​មីន​នោះ​ទេ ផល​ប៉ះពាល់​ពី​សង្គ្រាម​លើ​សតិអារម្មណ៍ និង​ស្មារតី​មាន​ភាព​ធ្ងន់ធ្ងរ​ដូច​គ្នា ការ​រស់នៅ​ជាមួយ​គ្រាប់​មីន​បាន​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​ជា​ច្រើន​មាន​ភាព​លំបាក​ក្នុង​ការ​ទទួលយក​ការ​ពិត​នៃ​សន្តិភាព និង​នឹក​ស្រមៃ​ដល់​អនាគត​ដ៏​ភ្លឺស្វាង​» ។

សម្ដេច​មហា​បវរ​ធិ​បតី បាន​បន្ថែម​ទៀត​ថា ស្លាកស្នាម​ដែល​គ្រា​.​ប់​មីន​បាន​បន្សល់​ទុក​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត គឺជា​ការ​រំលឹក​ប្រចាំ​ថ្ងៃ​អំពី​ភាព​រន្ធត់​កាលពី​អតីតកាល ។ ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​បវរ​ធិ​បតី ក៏​បាន​រំលឹក​ថា វ​ឌ្ឍ​នា​ភាព​ដ៏​ថ្លៃថ្លា​របស់​កម្ពុជា​ក្នុង​សកម្មភាព​ដោះ​មីន​នឹង​មិន​អាច​សម្រេច​បាន​ទេ ប្រសិនបើ​គ្មាន​ការ​ជួយ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​តាម​រយៈ​ភាព​ជា​ដៃគូ​ជាមួយ​ប្រទេស និង​អង្គការ​ម្ចាស់​ជំនួយ​ដែល​បាន​ផ្ដល់​នូវ​កិច្ច​គាំទ្រ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ បច្ចេកទេស និង​ការ​លើកទឹកចិត្ត​យើង​បាន​បោះ​ជំហាន​ដ៏​សំខាន់​ក្នុង​ការ​សម្រេច​គោលដៅ ។

សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ឲ្យ​ដឹង​ថា មក​ទល់​បច្ចុប្បន្ន​នេះ​កម្ពុជា​បាន​បំផ្លាញ​មីន​ប្រឆាំង​មនុស្ស​ជាង​១​លាន​គ្រា​.​ប់ និង​សំណល់​ជាតិ​ផ្ទុះ​ចំនួន​៣​លាន​គ្រាប់ ។ កម្ពុជា​ក៏​បាន​បោសសម្អាត​មីន​លើ​ផ្ទៃដី​ជាង​៣.០០០ គីឡូ​ម៉ែត្រការ៉េ ដោយ​បាន​ប្រែក្លាយ​រាជធានី​-​ខេត្ត​ចំនួន​១៥ ក្នុង ចំណោម​២៥ ជា​រាជធានី​-​ខេត្ត​អស់​មីន ហើយ​ចំនួន​ជន​រង​គ្រោះ​បាន​ធ្លាក់​ចុះ​ពី​មធ្យម​ជាង​៤.៣០ ០​នាក់ ក្នុង​មួយ​ឆ្នាំ​ក្នុង​ឆ្នាំ​១៩៩៦ មក​តិច​ជាង​១០០​នាក់ ក្នុង​មួយ​ឆ្នាំ​ក្នុង​រយៈពេល​ដប់​ឆ្នាំ​ចុង​ក្រោយ​នេះ ។

សម្ដេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី ថ្លែង​ទៅ​កាន់​អង្គ​វេទិកា​ទាំងមូល​ថា សូម​អនុវត្ត​ការ​ប្តេជ្ញា​ចិត្ត​នេះ​មិន​ត្រឹមតែ​ជា​គោលដៅ​សម្រាប់​មនុស្ស​ជំនាន់​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​សន្យា​សម្រាប់​អ្នក​ជំនាន់​ក្រោយ​ផង​ដែរ និង​សូម​ឲ្យ​សន្និសីទ​នេះ ក្លាយជា​ឱកាស​ដ៏​មាន​អត្ថន័យ​មួយ​ដោយ​សេចក្ដី​មេត្តា និង​គោលបំណង​រួម​នឹង​ចូលរួម​កសាង​ពិភពលោក​មួយ​ដែល​គ្មាន​គ្រោះថ្នាក់​ដោយសារ​គ្រា​.​ប់​មីន ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ