ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រា.បទីតាំងល្បែ.ងបៀរ និងហ្គេ.មបា.ញ់ត្រីដ៏ធំ១កន្លែង ​ក្នុង​សង្កាត់ចាក់អង្រែលើ ឃាត់ខ្លួន​ជិត​១០នាក់

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គណះបញ្ជាការឯកភាពខណ្ឌមានជ័យ បង្រ្កាបទីតាំងល្បែងសុីសង ហ្គេមបាញ់ត្រីដ៏ធំ នៅចំណុចខុនដូន R&F ឃាត់មនុស្ស០៩នាក់ រួមនឹងសម្ភារៈ ។…

រាជធានីភ្នំពេញ ៖ គណះបញ្ជាការឯកភាពខណ្ឌមានជ័យ បង្រ្កាបទីតាំងល្បែងសុីសង ហ្គេមបាញ់ត្រីដ៏ធំ នៅចំណុចខុនដូន R&F ឃាត់មនុស្ស០៩នាក់ រួមនឹងសម្ភារៈ ។

ប្រតិបត្តិការបង្រ្កាបនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង យប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងអាគារ R&F ស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ការចុះបង្ក្រាបនេះ ធ្វើឡើង ក្រោមការដឹកនាំបញ្ជារដោយលោកកែវ សំណាង អភិបាលរងខណ្ឌមានជ័យ ដោយមានកម្លាំងសមត្ថកិច្ចចម្រុះចូលរួម ។

ជាក់ស្តែងអាជ្ញាធរ បានធ្វើការឃាត់ខ្លួនមនុស្សសរុប០៩នាក់ ក្នុងនោះមានប្រុសចំនួន០៥នាក់ ( ចិន០៣នាក់ ) និងនារីខ្មែរចំនួន០៤នាក់ទៀតផងដែរ ។ អាជ្ញាធរ ក៏បានធ្វើការដកហូតទូរសម្រាប់លេងល្បែងបៀរជាច្រើន និងទូរហ្គេម០១គ្រឿង រួមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង០៩នាក់ ត្រូវបញ្ចូនខ្លួនទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលចាក់អង្រែលើ ដើម្បីសាកសួរនាំ និងអនុវត្តតាមនីតិវិធីច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ