ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ស្រី​លោក​ឌូតឺតេ​ថ្លែង​ថា​ខ្លួន​ធ្លាប់​ប៉ង​ធ្វើ​ឃា.ត​ប្រធានា​ធិបតី​ម៉ាកូស

19 ម៉ោង មុន

ទី​ក្រុង​ម៉ានីឡា៖ ​អនុ​ប្រធានា​ធិបតី​ហ្វ៊ីលីពីន លោក​ស្រី​សារ៉ា ឌូតឺតេ ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក​ឌូ​តឺ​តេ​ ថ្លែង​ថា​បើ​សិន​លោក​ស្រី​ត្រូ​វគេ​លប​ធ្វើ​ឃាត​ លោក​ម៉ាកូស​ក៏​មាន​ជោគ​វាសនា​ដូច​គ្នា​។ ថ្ងៃ​នេះ កង​សន្តិ​សុខ​ជាតិ​ហ្វ៊ីលីពីន​ចាប់​ផ្ដើម​ពង្រឹង​សុវត្ថិ​ភាព​​ជូន​ថ្នាក់​ដឹក​នាំ​កាន់​តែ​ខ្លាំង​​​​បន្ទាប់​ពី​លោក​ស្រី​សារ៉ា​បង្ហើប​ឱ្យ​ដឹង​ពី​គម្រោង​ធ្វើ​ឃាត​លោក​ម៉ាកូស​។ ​​លោក​ស្រី​សារ៉ា​ថ្លែង​ថា​បើ​លោក​ស្រី​យ៉ាង​ម៉េច​យ៉ាង​ម៉ា​ទៅ…

ទី​ក្រុង​ម៉ានីឡា៖ ​អនុ​ប្រធានា​ធិបតី​ហ្វ៊ីលីពីន លោក​ស្រី​សារ៉ា ឌូតឺតេ ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក​ឌូ​តឺ​តេ​ ថ្លែង​ថា​បើ​សិន​លោក​ស្រី​ត្រូ​វគេ​លប​ធ្វើ​ឃាត​ លោក​ម៉ាកូស​ក៏​មាន​ជោគ​វាសនា​ដូច​គ្នា​។ ថ្ងៃ​នេះ កង​សន្តិ​សុខ​ជាតិ​ហ្វ៊ីលីពីន​ចាប់​ផ្ដើម​ពង្រឹង​សុវត្ថិ​ភាព​​ជូន​ថ្នាក់​ដឹក​នាំ​កាន់​តែ​ខ្លាំង​​​​បន្ទាប់​ពី​លោក​ស្រី​សារ៉ា​បង្ហើប​ឱ្យ​ដឹង​ពី​គម្រោង​ធ្វើ​ឃាត​លោក​ម៉ាកូស​។

​​លោក​ស្រី​សារ៉ា​ថ្លែង​ថា​បើ​លោក​ស្រី​យ៉ាង​ម៉េច​យ៉ាង​ម៉ា​ទៅ ​លោក​ម៉ាកូស​ក៏​មាន​ជោគ​វាសនា​ដូច​គ្នា​ព្រោះ​លោក​ស្រី​បាន​ផ្ដាំ​គេ​ទុក​​តាំង​ពី​យូរ​មក​ហើយ​។ ​នៅ​ពេល​មាន​ទំនាស់​គ្នា​កាន់​តែ​ខ្លាំង​​លោក​ស្រី​សារ៉ា និង​លោក​ម៉ាកូស ​​ដែល​ធ្លាប់​ជា​សម្ព័ន្ធ​មិត្ត​នឹង​គ្នា​ ហើយ​​ក្រោយ​ក្លាយ​​ជា​សត្រូវ​នឹង​គ្នា​​​នោះ លោក​ស្រី​សារ៉ា​ថ្លែង​​​នៅ​ក្នុង​សន្និ​សីទ​សា​រ​ព័ត៌​មាន​ថា​លោក​ស្រី​បានប្រាប់​​​ពេជ្ឈ​ឃាត​ និង​​ប្រាប់​​ឱ្យ​ត្រៀម​ធ្វើ​ឃាត​លោក​ម៉ាកូស​, ប្រពន្ធ​របស់​គាត់​ និង​ប្រធាន​រដ្ឋ​សភា​បើ​លោក​ស្រី​ត្រូវ​គេ​លួច​ធ្វើ​ឃាត​។​

លោក​ស្រី​ថ្លែង​ថា​នេះ​មិន​មែន​ជា​ការ​និយាយ​លេង​សើច​ទេ​។ លោក​ស្រី​បាន​​បង្គាប់​ឱ្យ​គេ​ធ្វើ​ឃាត​លោក​​ម៉ាកូស​មែន​​​។ លោក​ស្រី​ប្រាប់​ម្នាក់​នោះ​ថា «​​បើ​លោក​ស្រី​​ស្លាប់​បាត់​ទៅ អ្នក​ឯង​ត្រូវ​​តែ​​សម្លាប់​ម៉ាកូស, ​ជំទាវ​ទី​១ និង​ប្រធាន​រដ្ឋ​សភា​​ចោល​ភ្លាម​។ លោក​ស្រី​ប្រាប់​​ថា​ត្រូវ​តែ​ព្យាយាម​ធ្វើ​ឃាត​ពួក​គេ​ឱ្យ​បាន​។ បុរស​នោះ​បាន​សន្យា​ចំពោះ​លោក​ស្រី​ថា​ខ្លួន​នឹង​ធ្វើ​តាម​បង្គាប់​»​។​​

ការ​ថ្លែង​ដូច្នេះ​តប​ទៅ​នឹង​អ្នក​បញ្ចេញ​មតិ (comment) ​ម្នាក់​តាម​បណ្ដាញ​សង្គម​ដែល​ជំរុញ​ឱ្យ​លោក​ស្រី​ខិត​ខំ​ថែ​រក្សា​សុវត្ថិ​ភាព​ផ្ទាល់​ខ្លួន​។ លោក​ស្រី​ថ្លែង​ថា​លោក​ស្រី​​ស្ថិត​នៅ​ក្នុង​តំបន់​របស់​សត្រូវ​​នៅ​ពេល​ស្ថិត​នៅ​ក្នុង​បន្ទប់​រដ្ឋ​សភារហូត​ដល់​យប់​ជ្រៅ​ជា​មួយ​ប្រធាន​បុគ្គ​លិក។ ​ពេល​នោះ លោក​ស្រី​​មិន​បាន​បញ្ជាក់​ថា​មាន​​គេ​គំរាម​កំហែង​ចំពោះ​ជីវិត​របស់​លោក​ស្រី​ទេ​។​

​ទី​ភ្នាក់​ងា​​រ​សន្តិ​សុខ​របស់​លោក​ម៉ាកូស​​ថ្លែង​ថា​ខ្លួន​បាន​​ពង្រឹង​កម្លាំង​ និង​សហ​ការ​គ្នា​​​ជិត​ស្និទ្ធ​ជា​មួយ​​សមត្ថ​កិច្ច​ដើម្បី​កំណត់​មុខ​សញ្ញា និង​ទប់​ស្កាត់​រាល់​ការ​គំរាម​កំហែង​ចំពោះ​អាយុ​ជីវិត​របស់​លោក​ម៉ា​កូស និង​ក្រុម​គ្រួសារ​របស់​គាត់​។​ អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ហ្វ៊ីលីពីន​ថ្លែង​ថា​លោក​បាន​ចេញ​បញ្ជា​ឱ្យ​ស៊ើប​អង្កេត​ជា​បន្ទាន់​នៅ​ក្នុង​សំណុំ​រឿង​នេះ​។ លោក​ថា​​យើង​ត្រូវ​តែ​ចាត់​វិធាន​ការ​យ៉ាង​ក្ដៅ​គគុក​ចំពោះ​រឿង​នេះ​ទោះ​បី​ជា​ការ​គំរាម​ដោយ​ផ្ទាល់​ក្ដី ឬ​​មិន​ផ្ទាល់​ក្ដី​ចំពោះ​អាយុ​ជីវិត​លោក​ម៉ាកូស​។

អ្នក​សារ​ព័ត៌​មាន​ព្យាយាម​ទាក់​ទង​ទៅ​ខុទ្ទ​កាល័យ​របស់​លោ​កស្រី​សារ៉ា​ដើម្បី​ស្នើ​សុំ​ការ​ឆ្លើយ​បំភ្លឺ​។ ប៉ុន្តែ​គ្មាន​ចម្លើយ​តប​ទេ​។​ អ្នក​វិភាគ​យល់​ថា​ទោះ​បី​លោក​ស្រី​​សារ៉ា​ប្រើ​ប្រាស់​ភាសា​ធ្ងន់ៗ​ប្រមាថ​កាត​ទាន​ដល់​អាយុ​ជីវិត​របស់​លោក​ម៉ាកូស​​ដល់​កម្រិត​នេះ​ក៏​ដោយ​ ក៏​ទំហំ​នៃ​ការ​គាំទ្រ​របស់​លោក​ស្រី​មិន​ធ្លាក់​ចុះ​ទេ​។ ពោល​គឺ​មិន​ខុស​ពី​ឪ​ពុក​របស់​លោក​ស្រី​ដែល​ចូល​ចិត្ត​បំផ្លោង​វោហារ​សាស្ត្រ​​ដោយ​មិន​ចាំ​បាច់​ខ្វាយ​ខ្វល់​អ្វី​ទាំង​អស់​​។​​

​សូម​រំលឹក​ថា​លោក​ស្រី​សារ៉ា​ប្រកាស​លា​លែង​ពី​គណៈ​រដ្ឋ​មន្ត្រី​របស់​លោ​ក​ម៉ាកូស​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០២៤​។ ប៉ុន្តែ​​លោក​ស្រី​​នៅ​តែ​​រក្សា​តំណែង​ជា​អនុ​ប្រធានា​ធិបតី​ដដែល​។ នៅ​ហ្វ៊ីលីពីន ​ប្រធានា​ធិបតី និង​អនុ​ប្រធានា​ធិបតី​ជា​អំណាច​ឯក​រាជ្យ​ពី​គ្នា​ និង​ដាច់​ដោយ​ឡែក​ពី​គ្នា​ព្រោះ​ពួក​គេ​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​ដោយ​ផ្ទាល់​ពី​ប្រជា​ជន​ម្ចាស់​ឆ្នោត​​។ ​មាន​ន័យ​ថា​នៅ​ពេល​បោះ​ឆ្នោត​មាន​បញ្ជី​ឈ្មោះ​បេក្ខ​ជន​ប្រធានា​ធិបតី​ផ្សេង និង​បេក្ខ​ជន​អនុ​ប្រធានា​ធិបតី​ផ្សេង​សម្រាប់​ប្រជា​ជន​ជ្រើស​រើស​​។

ដូច្នេះ គ្មាន​នរណា​រណប​នរណា​ទេ​។ លោក​ស្រី​សារ៉ា និង​លោក​ម៉ាកូស​ មុន​ដំបូង​ជា​សម្ព័ន្ធ​មិត្ត​នឹង​គ្នា​។ ប៉ុន្តែ​ក្រោយ​មក​ក្លាយ​ជា​គូ​បដិ​បក្ស​ដ៏ល្វីង​ជូរ​ចត់​ដោយ​សារ​​ពួក​គេ​ធ្វើ​ការ​មិន​ត្រូវ​គ្នា។ ជា​ពិសេស​ គោល​ជំហរ​នៅ​ក្នុង​នយោបាយ​ការ​បរទេស​។ លោក​ម៉ាកូស​មាន​ជំហរ​ប្រឆាំង​នឹង​ប្រទេស​ចិន​ ហើយ​ចង់​ងាក​ទៅ​ខាង​បស្ចិម​ប្រទេស​។ ចំណែក​លោក​ស្រី​សារ៉ា និង​ឪ​ពុក​របស់​លោក​ស្រី​មិន​ដល់​ថ្នាក់​ទៅ​រណប​ចិន​ទេ​ ប៉ុន្តែ​មិន​ចង់​បង្ក​បញ្ហា ឬ​ជម្លោះ​ជា​មួយ​ចិន​។ ចំណុច១​​ទៀត​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​បង្ក្រាប​គ្រឿង​ញៀន​ដែល​​​ស្លាប់​មនុស្ស​ជា​ច្រើន​នាក់​កាល​ពី​ជំនាន់​លោក​ឌូតឺតេ​កាន់​អំណាច​​ក៏​ជា​ប្រភព​នៃ​​ការ​បែក​បាក់​គ្នា​ផង​ដែរ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ