ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុង​គ្រី​ធ្វើ​ផ្គើន​ដាក់​ICCនិង​អញ្ជើ​ញ​លោក​ណឺតា​ន់​យ៉ាហ៊ូ​ធ្វើ​ទស្សន​កិច្ច

4 ថ្ងៃ មុន

ទី​ក្រុង​យេរូសាឡឹម៖ ​បន្ទាប់​ពី​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​ (ICC) ចេញ​ដីកា​តាម​ចាប់​ខ្លួន​លោក​ណឺតាន់​យ៉ាហ៊ូ និង​អតីត​​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​របស់​គាត់​ អ៊ីស្រាអែល​ធ្វើ​ផ្គើន​កាន់​តែ​ខ្លាំង​។ នៅ​ល្ងាច​ថ្ងៃ​សុក្រ​ យោធា​អ៊ីស្រាអែល​បង្កើន​ការ​វាយ​ប្រហារ​ទៅ​លើ​មូល​ដ្ឋាន​របស់​ហាម៉ាស់​នៅ​តំបន់​ហ្កាហ្សា​ ​សម្លាប​បាន​​មេ​បញ្ជា​ការ​របស់​ពួក​គេ​២​នាក់។ ទាំង​២​នាក់​នេះ​បាន​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​វាយ​ប្រហារ​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​ទី​៧…

ទី​ក្រុង​យេរូសាឡឹម៖ ​បន្ទាប់​ពី​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​ (ICC) ចេញ​ដីកា​តាម​ចាប់​ខ្លួន​លោក​ណឺតាន់​យ៉ាហ៊ូ និង​អតីត​​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​របស់​គាត់​ អ៊ីស្រាអែល​ធ្វើ​ផ្គើន​កាន់​តែ​ខ្លាំង​។ នៅ​ល្ងាច​ថ្ងៃ​សុក្រ​ យោធា​អ៊ីស្រាអែល​បង្កើន​ការ​វាយ​ប្រហារ​ទៅ​លើ​មូល​ដ្ឋាន​របស់​ហាម៉ាស់​នៅ​តំបន់​ហ្កាហ្សា​ ​សម្លាប​បាន​​មេ​បញ្ជា​ការ​របស់​ពួក​គេ​២​នាក់។ ទាំង​២​នាក់​នេះ​បាន​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​វាយ​ប្រហារ​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៣​។

ទន្ទឹម​នឹង​នោះ យុទ្ធ​នា​ការ​វាយ​ប្រហារ​ក្រុម​ហេស​បូឡា​នៅ​ប្រទេស​លីបង់​​ក៏​នៅ​តែ​បន្ត​។ តាំង​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ អ៊ី​ស្រា​អែល​ចាប់​ផ្ដើម​វាយ​ប្រហារ​ទី​តាំង​ជា​ច្រើន​កន្លែង​នៅ​ទី​ក្រុង​បេរូត​ភាគ​ខាង​ជើង​។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​អះ​អាង​ថា​លោក​ណឺតាន់​យ៉ាហ៊ូ និង​អតីត​​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​របស់​គាត់​​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ផ្នែក​​ព្រហ្ម​ទណ្ឌ​​ពី​បទ​​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​សង្គ្រាម និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​​។

ការ​ចេញ​ដីកា​​របស់​ ICC ​ដើម្បី​​ចាប់​ខ្លួន​លោក​ណឺតាន់​យ៉ាហ៊ូ​នោះ​​ទទួ​ល​បាន​មតិ​ចម្រុះ​​ពី​​​ថ្នាក់​ដឹក​នាំ​ពិភព​​លោក​​។ ប្រទេស​​ខ្លះ​ប្ដេជ្ញា​ថាពួក​នឹង​ចាប់​ខ្លួន​លោក​ណឺតាន់​យ៉ាហ៊ូ​ឱ្យ​ទាល់​តែ​បាន​​​បើ​គាត់​ហ៊ាន​ធ្វើ​ដំណើរ​ចូល​ទឹក​ដី​របស់​ពួក​គេ​។ ដោយ​ឡែក ថ្នាក់​ដឹក​នាំ​ប្រទេស​ខ្លះ​ទៀត​ប្រកាស​ថ្កោល​ទោស​​ការ​ចេញ​ដីកា​របស់​តុលាការ​។ ឧទាហរណ៍​ដូច​ជា​លោក​បៃដិន​ជា​ដើម​។

​ប្រតិ​កម្ម​ចំពោះ ICC លោក​បៃដិន​ចាត់​ទុក​ថា​ការ​ចេញ​ដីការ​នោះធ្វើ​ឱ្យ​មាន​អារម្មណ៍​ហ្មង​សៅ​យ៉ាង​ខ្លាំង​។ លោក​សច្ចា​ថា​នឹង​ឈរ​នៅ​ខាង​អ៊ីស្រាអែល​ជា​និច្ច​​នៅ​ក្នុង​បុព្វ​ហេតុ​ការ​ពារ​​សន្តិ​សុខ​របស់​ខ្លួន​ទប់​ទល់​នឹង​ការ​គំរាម​កំហែង​ពី​ខាង​ក្រៅ​​។ ប្រទេស​ចិន​ដែល​មិន​មែន​ជា​សមាជិក​ ICC ទេ​​​បាន​ជំរុញ​ឱ្យ​តុលាការ​ប្រកាន់​ជំហរ​បែប​សត្យា​នុ​ម័ត​ និង​​​គោល​ការណ៍​យុត្តិ​ធម៌​។

អ្នក​នាំ​ពាក្យ​ការ​បរទេស​ចិន លោក​លីន​ជាន​ (Lin Jian) ថ្លែង​ថា​ប្រទេស​ចិន​គាំទ្រ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ណា​មួយ​ដែល​នាំ​ឱ្យ​មាន​ភាព​ស្មើ​គ្នា​ និង​យុត្តិ​ធម៌​។ ប្រទេស​អ៊ីរ៉ង់​ក្នុង​នាម​ជា​សម្ព័ន្ធ​មិត្ត​របស់​ក្រុម​ហាម៉ាស់​, ហេស​បូឡា, ហ៊ូទី និង​ចលនា​ប្រឆាំង​នឹង​អ៊ី​ស្រាអែល​ដទៃ​​​ទៀត​​បាន​ប្រកាស​គាំទ្រ​ការ​ចេញ​ដីកា​ចាប់​ខ្លួន​នោះ​។ ចំណាត់​ការ​របស់​ ICC ទោះ​បី​ចាប់​លោក​ណឺតាន់​​យ៉ាហ៊ូ​បាន​ឬ​មិន​បាន​មិន​សំខាន់​ទេ​។ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ក៏ធ្វើ​ឱ្យ​លោក​ណឺតាន់​យ៉ាហ៊ូ​ធ្វើ​ដំណើរ​ដោយ​ប្រយ័ត្ន​ប្រយែង​ផង​ដែរ​។

ជា​គោល​ការណ៍​អន្តរ​ជាតិ​ ​សមាជិក​ ICC ចំនួន​១២៤​​ប្រទេស​មាន​កាតព្វ​កិច្ច​​ចូល​រួម​សហ​ការ​ដើម្បី​ចាប់​ខ្លួន​លោក​​​ណឺតាន់​យ៉ា​ហ៊ូ​ដើម្បី​យក​ទៅ​កាត់​ទោស​នៅ​ទី​ក្រុង​ឡាអេ​។ ប៉ុន្តែ​នាយក​រដ្ឋ​មន្ត្រី​ហុង​គ្រី​ចេញ​មុខ​កាន់​ជើង​លោក​ណឺតាន់​យ៉ាហ៊ូ​ជា​ចំហ​ និង​ធ្វើ​ផ្គើន​ដាក់​ ICC មុន​គេ​។ គាត់​ប្រកាស​ជា​ចំហ​ថា​គាត់​​នឹង​អញ្ជើញ​លោក​ណឺតាន់​យ៉ាហ៊ូ​ទៅ​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​​នៅ​ប្រទេស​របស់​លោក​​​។​ មេ​ដឹក​នាំ​ហុង​គ្រី​រូប​នេះ​ថែម​ទាំង​ប្រកាស​ថ្កោល​ទោស​ការ​ចេញ​ដីកា​នេះ​ជា​ទម្ងន់​​។ លោក​ចាត់​ទុក​ថា​នេះ​ជា​ទង្វើ​ឆ្កួត​​លេលា​រក​លេខ​ដាក់​គ្មាន​ ហើយ​ជា​រឿង​នយោបាយ​​សុទ្ធ​សា​ធ​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ