ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណា​ង ICAPP កោតសរសើរ​ប្រទេស​កម្ពុជា​ដែល​បន្ត​រក្សា​បាន​នូវ​សន្ដិភាព និង​ស្ថិរភាព ខណៈ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ និង​ពិភពលោក​ កំពុង​ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់លាស់

12 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​ឯកឧត្ដម Chung Eui-Yong…

រាជធានី​ភ្នំពេញ​ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​ឯកឧត្ដម Chung Eui-Yong ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​សមាជិក​គណៈប្រតិភូ ​នៃ​សន្និសីទ​អន្តរជាតិ ​នៃ​បណ្តា​គណបក្ស​នយោបាយ​នៅ​អាស៊ី (ICAPP) ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ ក្នុង​ឱកាស​ចូលរួម​មហាសន្និបាត ICAPP លើក​ទី​១២ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​វិមាន​៧​មក​រា ​នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៤ ។

ក្នុង​ឱកាស​នៃ​ជំនួប ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រៀបចំ​បាន​យ៉ាង​ល្អ​ប្រសើរ​ នូវ​មហាសន្និបាត ICAPP លើក​ទី​១២ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ ។

ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​សមាជិក​គណៈប្រតិភូ​បាន​កោតសរសើរ​ប្រទេស​កម្ពុជា​ ដែល​បន្ត​រក្សា​បាន​នូវ​សន្ដិភាព និង​ស្ថិរភាព ដែល​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ខណៈ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ និង​ពិភពលោក​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់លាស់​ ។

ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​សមាជិក​គណៈប្រតិភូ​បាន​បាន​ចាត់​ទុក​បទ​ពិសោធន៍​អំពី​ដំណើរការ​ស្វែងរក​សន្តិភាព និង​ការ​ផ្សះផ្សា​ជាតិ នៅ​កម្ពុជា គឺជា​ករណី​សិក្សា​ដ៏​ជោគជ័យ​មួយ ដែល​គួរ​ត្រូវ​ចែករំលែក​ដល់​ពិភពលោក​ទាំងមូល​ ។

ជា​ការ​ឆ្លើយ​តប សម្ដេច​បវរ​ធិ​បតី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ ICAPP ដែល​ជា​អង្គការ​គណបក្ស​នយោបាយ​តំបន់​មួយ និង​គូសបញ្ជាក់​អំពី​តួនាទី​ដ៏​សំខាន់​របស់ ICAPP នៅ​ក្នុង​កា​រត​ភ្ជាប់ និង​កសាង​ទំនាក់ទំនង ព្រមទាំង​កិច្ច​សន្ទនា បំពេញបន្ថែម​លើ​យន្តការ​រដ្ឋាភិបាល ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​សាកល ​។

សម្ដេច​បវរ​ធិ​បតី​បាន​សង្កត់ធ្ងន់​លើ​តម្លៃ​ នៃ​សន្ដិភាព និង​ការ​ផ្សះផ្សា​ជាតិ ដែល​មាន​សារសំខាន់​សម្រាប់​ប្រទេស​ជាតិ​នីមួយ​ៗ, តំបន់​, និង​សកលលោក​។ ក្នុង​ន័យ​នេះ សម្ដេច​បវរ​ធិ​បតី បាន​ចែករំលែក​បន្ថែម​អំពី​បទ​ពិសោធន៍ នៃ​ដំណើរ​ស្វែងរក​សន្តិភាព និង​ការ​ផ្សះផ្សា​ជាតិ នៅ​កម្ពុជា តាម​រយៈ​នយោបាយ “​ឈ្នះ ឈ្នះ​” របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បាន​នាំ​មក​នូវ​សន្តិភាព​ពេញលេញ និង​ផ្ដល់​លទ្ធភាព​ឱ្យ​កម្ពុជា​មានការ​អភិវឌ្ឍ​ប្រទេស​លើ​គ្រប់​វិស័យ ​។

សម្ដេច​បវរ​ធិ​បតី​ក៏​បាន​គូសបញ្ជាក់​ថា ភាព​ជា​អ្នកដឹកនាំ និង​ការ​កសាង​ភាព​ជឿ​ទុកចិត្ត គឺជា​យន្តការ​គន្លឹះ​ដ៏​សំខាន់ ក្នុង​ការ​រួមចំណែក​ស្វែងរក​សន្តិភាព​ពេញលេញ នៅ​កម្ពុជា ​។

សម្ដេច​បវរ​ធិ​បតី និង​ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ICAPP និង​សមាជិក​គណៈប្រតិភូ ក៏​បាន​ពិភាក្សា​ផង​ដែរ អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ​មួយ​ចំនួន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ