ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​នៃ​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ មាន​កើន​យ៉ាង​ខ្លាំង ដោយ​គិត​មក​ដល់​បច្ចុប្បន្ន​មានជាង​២​ពាន់​គ្រឿង​ បាន​ចុះបញ្ជី​ផ្លូវការ

16 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន ​បាន​បញ្ជាក់​ថា ​អត្រា ​នៃ​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ មាន​កើន​យ៉ាង​ខ្លាំង ដោយ​គិត​មក​ដល់​បច្ចុប្បន្ន​មានជាង​២​ពាន់​គ្រឿង​ បាន​ចុះបញ្ជី​ផ្លូវការ​…

រាជធានី​ភ្នំពេញ ​៖ ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន ​បាន​បញ្ជាក់​ថា ​អត្រា ​នៃ​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ មាន​កើន​យ៉ាង​ខ្លាំង ដោយ​គិត​មក​ដល់​បច្ចុប្បន្ន​មានជាង​២​ពាន់​គ្រឿង​ បាន​ចុះបញ្ជី​ផ្លូវការ​ ​នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន ​។

លោក ​ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​ថា ​មក​ទល់​ពេល​នេះ នៅ​កម្ពុជា​ មាន​រថយន្ត​អគ្គិសនី​ ចុះបញ្ជី​នៅក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ​ចំនួន២,៣២៧​គ្រឿង ក្នុង​នោះ​រថយន្តអគ្គិសនី​របស់​ក្រុមហ៊ុន BYD​ ចំនួន ៧៩០​គ្រឿង ឈរ​លើ​កំពូល​តារាង និង​បន្តបន្ទាប់ ដោយ​រថយន្ត​អគ្គិសនីរបស់​ក្រុមហ៊ុន​តូ​យ៉ូ​តា ​ចំនួន៤៤៣​គ្រឿង​, រថយន្ត​អគ្គិសនី​របស់ក្រុមហ៊ុន​ Tesla ​ចំនួន​២៦៩​គ្រឿង និង​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន​ផ្សេង​ៗ​ទៀត ​។

អ្នកនាំពាក្យ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ​នៅ​ក្នុង​រយៈពេល​៩​ខែ​ ឆ្នាំ​២០២៣​ មាន​រថយន្ត​អគ្គិសនី​ ចុះបញ្ជី​ចំនួន​ ២០៣​គ្រឿង ខណៈ​ដែល​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០២៤ មាន​រថយន្ត​អគ្គិស​នី​ចុះបញ្ជី​ចំនួន ​១,៦៤៤​គ្រឿង ដែល​មាន​ន័យ​ថា រថយន្ត​អគ្គិសនី​ មាន​សន្ទុះ​កើនឡើង​៧១០% ខណៈ​ដែល​ទោចក្រយាន​កើនឡើង ៣៦៨% ដោយឡែក​ត្រីចក្រយាន​ថយ​ចុះ​-១៥%​ ។

អ្នកនាំពាក្យ​ បាន​គួរ​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​ៗ​នេះ ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​គោលនយោបាយ​ជាតិ​ ស្តី​ពី​ការ​អភិវឌ្ឍ​វិស័យ​យានយន្ត​អគ្គិសនី​ ២០២៤-២០៣០ ដែល​ជា​ត្រីវិស័យ និង​ជា​ឧបករណ៍​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​តម្រង់​ទិស ​និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​យានយន្ត​អគ្គិសនី​ នៅ​កម្ពុជា ​។

អ្នកនាំពាក្យ​បញ្ជាក់​ថា​ ៖ «​រាជរដ្ឋាភិបាល​ផ្តល់​សេរីភាព និង​ជម្រើស​កាន់តែ​សំបូរ​បែប សម្រាប់​ការ​ប្រើប្រាស់​យានយន្ត ដើម្បី​សម្រួលការ​ធ្វើ​ដំណើរ ដឹក​ជញ្ជូន​ទំនិញ និង​សេវាកម្មផ្សេង​ៗ​។ ជាក់ស្តែង អត្រា ​នៃ​ការ​ប្រើប្រាស់​យានយន្ត​កើន​យ៉ាង​ខ្លាំង ជា​ពិសេស​រថយន្ត អគ្គិសនី​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ