ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖​ ប្រទេស​ជាតិ​មួយ​អាច​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​វឹកវរ​ ឬ​សង្គ្រាមស៊ីវិល​វិញ​មិន​ខាន បើ​មិន​ចេះ​ថ្លឹងថ្លែង​ក្នុង​ការ​ផ្សះផ្សារ​ជាតិ

16 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ថ្លែង​ចំពោះ​មុខ​តំណាង​គណបក្ស​ជិត​៦០​ មក​ពី​៤០​ប្រទេស​ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជាប្រធាន​កិត្តិ​យស​មហាសន្និបាត ICAPP…

រាជធានី​ភ្នំពេញ​ ៖ ​ថ្លែង​ចំពោះ​មុខ​តំណាង​គណបក្ស​ជិត​៦០​ មក​ពី​៤០​ប្រទេស​ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជាប្រធាន​កិត្តិ​យស​មហាសន្និបាត ICAPP លើក ទី​១២​បាន​គូសបញ្ជាក់​ថា​ប្រទេស​ជាតិ​មួយ​អាច នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព វឹកវរ​ឬ ស​ង្គ្រា ម​ស៊ី​វិល វិញ​មិន​ខាន​បើ​មិន​ចេះ​ថ្លឹងថ្លែង​ក្នុង​ការ​ផ្សះផ្សា​ជាតិ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​ពិធី​បើក​មហាសន្និបាត​ស​ន្និ សី​ទ​អន្តរ ជាតិ​នៃ​បណ្តា​គណបក្ស​នយោបាយ​នៅ​អាស៊ី​លើក​ទី​១២ ហៅ​ថា ICAPP ដែល​មាន បណ្តា​គណ បក្ស​នយោបាយ នៅ​អាស៊ី​ជិត​៦០​មក​ពី​ជាង៤០​ប្រទេស នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ ២០២៤​ថា​យុត្តិធម៌​មិន​អាច​សម្រេច​បាន​នោះ​ទេ​បើ​គ្មាន​សន្តិភាព ហើយ ការ​ស្វែងរក​យុត្តិធម៌ តក់ក្រហល់ ដោយ​ពុំ​បាន​ថ្លឹងថ្លែង​ពី​ការ​ផ្សះ ផ្សា​ជាតិ មិនមែន​ជា​ជ​ម្រើ ស​ដ៏​ឆ្លាត​វៃ​នោះទេ​។

សម្តេច​តេ​ជោ​ហ៊ុន​សែន បាន​គូសបញ្ជាក់​ថា​៖« ការ​ស្វែង រក​យុត្តិធម៌​តក់ក្រហល់ ដោយ ពុំ​បាន​ថ្លឹង ថ្លែង​ពី​ការ​ផ្សះផ្សា​ជាតិ មិនមែន​ជា​ជម្រើស​ដ៏​ឆ្លាត​វៃ នោះ ទេ​បើ​ពុំនោះ​ទេ ប្រទេស​ជា តិ​មួយ​អាច នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​វឹកវរ ឬ​សង្គ្រាមស៊ីវិល​វិញ​មិន​ខាន​»​។

សម្តេច​តេ​ជោ ហ៊ុន សែន​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ ថា «​ខ្ញុំសូម​និយាយ​ពី​ការ​ផ្សះផ្សា​ជាតិ និង​យុត្តិ ធម៌​អន្តរកាល នៅ​ក្នុង​ការ​ស្វែងរក​សន្តិភាពរ បស់​កម្ពុ ជា​។ នៅ​ក្នុង​គោល នយោបាយ ឈ្នះ​-​ឈ្នះ​របស់ខ្ញុំ ខ្ញុំ​មាន​ទស្សនៈ​ថា សន្តិភាព​ប្រកប ដោយ​និរន្ត រ​ភាព មិន​អាច​សម្រេច​បាន​ទេ ប្រសិនបើ​យើង​មិន​បាន​គិតគូរ​យ៉ាង​យកចិត្តទុកដាក់ លើ​កត្តា​សំ ខាន់​ៗ​ផ្សេង​ទៀត ដូច​ជា ការ​ផ្សះផ្សា​ជាតិ យុត្តិធម៌​អន្តរកាល សមាហរណកម្ម​សង្គម​សេដ្ឋកិច្ច ក៏​ដូច​ជា ការ​ចូលរួម​នៃ កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​»​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ថា​៖ នៅ​ក្នុង​ចំណុច​នេះ ខ្ញុំ​សូម​សង្កត់ធ្ងន់​ថា យុត្តិធម៌ មិន​អាច​មាន​ទេ បើ​គ្មាន​សន្តិភាព​។ ការ​ស្វែងរក​យុត្តិធម៌​តក់ក្រហល់ ដោយ​ពុំ​បាន​ថ្លឹង ថ្លែង​ពី ការ​ផ្សះផ្សា​ជាតិ មិនមែន​ជា​ជម្រើស​ដ៏​ឆ្លាត​វៃ​នោះ​ទេ បើ​ពុំនោះ​ទេ ប្រទេស​ជាតិ​មួយ អាច​នឹង ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​វឹកវរ ឬ​សង្គ្រាម​ស៉ី​វិល​វិញ មិន​ខាន​។ ដូច្នេះ ការ​ផ្សះផ្សា​ជាតិ គឺជា​មូលដ្ឋាន គ្រឹះ​មួយ នៃ​ការ​ស្វែងរក​សន្តិភាព​ប្រកបដោយ​និរន្តរភាព​។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ថ្លែង​ថា ការ​ផ្សះផ្សា​ជាតិ ជា​ការ​រកបាន​សុខ​សន្តិ​ភា ព​ប្រ ក ប​ដោយ​និរន្តរភាព​។ ប្រសិនបើ​កម្ពុជា មិន​គ្រប់គ្រង​លើ​អធិបតេយ្យ​របស់​ខ្លួន​ទេ កម្ពុជា​អាច​នឹ ង​អន្តរាយ​វិញ ដោយសារ​ការ​កាត់ទោស​ខ្មែរក្រហម ដែល​មិន​បាន​គិតដល់​ការ​ផ្សះផ្សា​ជាតិ​។ ការ ប្រើ​យន្តការ​អន្តរជាតិ ដោយ​មិន​គិត​ពី​ភាព​ជា​ម្ចាស់​នៃ​ប្រទេស​ដែល​មាន​បញ្ហា គឺ​មិន​អាច​ស ម្រេច ការ​ផ្សះផ្សា ឬ​រក​សុខ​សន្តិភាព​បាន​នោះ​ឡើយ​។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ឲ្យ​ដឹង​ថា ការ​ស្វែងរក​យុត្តិធម៌​ប្រញាប់ប្រញាល ដោយ មិន​គិត​ពី​សន្តិភាព មិនមែន​ជា​ជម្រើស​របស់​សម្តេច​នោះ​ឡើយ​។ ជាមួយ​គ្នា​នេះ​សម្តេច​តេ​ជោ បាន​បន្ត​ថា ការ​ប្រើ​យុទ្ធសាស្ត្រ DIFID មិនមែន​ជា​រឿង ហួសហេតុ​នោះ​ឡើយ ដើម្បី​ការ​ស្វែងរក​សុខ​សន្តិភាព និង​ការ​ផ្សះផ្សា​។

នា​ឱកាស​នោះ​ដែរ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលឹក​ទៅ បណ្តា​ប្រទេស​ដែ លអះ អាង ថា​ជា​បិតា​ប្រជាធិបតេយ្យ កុំ​សាង​កំហុស​លើក​ទី​៣ នៅ​កម្ពុជា បន្ទាប់​ពី​សាង​កំហុស​ទី​១ គឺ​គាំទ្រ រដ្ឋប្រហារ​របស់ លន់ ន​ល់ និង​ទី​២ គាំទ្រ​កៅអី​របស់​ខ្មែរក្រហម នៅ​អង្គការ​សហ​ប្រជាជាតិ​។ ជា​ថ្មី​ម្តងទៀត​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ស្គាល់​រួច​ទៅ​ហើយពី​រូបមន្ត​បដិវត្តន៍​ពណ៌ ហើយ​ត្រូវ​បាន​ទប់ស្កាត់​មិន​ឱ្យ​កើត​មាន​នោះ​ឡើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ